ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ អញ្ជើញសម្ពោធចាក់បេតុងភ្ជាប់ស្ពានឆ្លងកាត់ព្រំដែន ដែលជាសមទ្ធិផលថ្មី និងជាប្រវត្តិ សាស្ត្រថ្មីមួយទៀត រវាងប្រទេសពីរ...!!!
Mon,22 April 2019 (Time 05:24 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 687នាក់)


ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃច័ន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធ ចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ ។ ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដែលចាក់បេតុងតភ្ជាប់នៅថ្ងៃនេះ បានសាងសង់ដោយកងវិស្វកម្មនៃកងទ័ពភូមិន្ទរថៃ ហើយសិក្សា និងត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានហាយវ៉េ (DOH) ក្រសួងដឹកជញ្ជូនថៃ ក្រោមជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃ ជាង ១៩លានដុល្លារអាមេរិក។ ក្រៅពីជំនួយ ឥតសំណងពីរាជរដ្ឋាភិបាលថៃ លើគម្រោងសាងសង់ស្ពានខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ ។ ស្ពាននេះជាស្ពានធំទី១ ដែលបានសាងសង់លើខ្សែ បន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលខណ្ឌព្រំសីមាលេខ៥០ និងលេខ៥១។ ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ ទទឹង ១៧ម៉ែត្រ ដោយនៅផ្នែកកម្ពុជា មានប្រវែង ២១៥ម៉ែត្រ នៅផ្នែកខាងថៃ មានប្រវែង ៤០៥ម៉ែត្រ។ ការសាងសង់ស្ពាននេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ រវាងប្រទេសទាំងពីរសំដៅធ្វើឱ្យប្រសើរឡើងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ ។ ជាមួយគ្នានេះដែល សម្តេចតេជោ ហ៊ុន សែន បានសម្តែងភាពរីករាយ ដោយបានអញ្ជើញចូលរួមជាមួយឯ,ឧ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ដើម្បីប្រារព្ធពិធីសម្ពោធចាក់បេតុងតភ្ជាប់មុខតំណស្ពានឆ្លងកាត់ព្រំដែន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដើម្បីភ្ជាប់ប៉ុស្តិ៍ព្រំដែននៃប្រទេសយើងទាំងពីរកម្ពុជា-ថៃ នាពេលនេះ ។ សម្តេចតេជោបានមានប្រសាសន័បន្តថា៖ សម្តេចនៅចងចាំថា៖តបតាមការសន្យារបស់សម្តេច ជាមួយឯ,ឧ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា សម្តេចបានតែងបទចម្រៀងចំនួន ៤បទ ដែលក្រុមតន្ត្រីរបស់យើង នឹងប្រគុំនាពេលបន្តិចទៀតនេះ ដើម្បីអបអរសាទរចំណងមិត្តភាពកម្ពុជា-ថៃ រឹងមាំស្ថិតស្ថេរចីរកាល។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ ការសាងសង់ស្ពាននេះ គឺជាការបើកនូវទំព័រប្រវត្តិសាស្ត្រថ្មី រវាងប្រទេសយើងទាំងពីរសំដៅធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ហើយដែលប្រទេសយើងទាំងពីរ បានប្រសិទ្ធនាមឈ្មោះស្ពាននេះថា៖ ជាស្ថានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន) សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា៖ ការសាងសង់ស្ថាននេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា និងប្រជាជនថៃ និងបានផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងប្រទេស មហាអនុតំបន់មេគង្គ ដើម្បីសម្រួលដល់ការតភ្ជាប់ទីក្រុងបាងកក-ភ្នំពេញ និងក្រុងហូជីមិញ ក្នុងគោលដៅជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការដឹកជញ្ជូន ស្របតាមការគិតគូរបស់សហគមន៍អាស៊ាន និងប្រទេសក្នុងមហាអនុតំបន់មេគង្គ ដែលបានកំណត់ផ្លូវពីបាងកក-ប៉ោយប៉ែត- ភ្នំពេញ-ហូជីមិញ ជាផ្លូវអាស៊ានហាយវេលេខ១ និងជាផ្លូវរបៀងសេដ្ឋកិច្ចខាងត្បូង ដើម្បីឱ្យការដឹកជញ្ជូនទំនិញចេញចូលមានភាពងាយស្រួល។ ម៉្យាងវិញទៀត ស្ពាននេះ នឹងទុកសម្រាប់តែការដឹកជញ្ចូនទំនិញចេញចូល ចំណែកឯច្រកទ្វារអន្តរជាតិព្រំដែនបៅយប៉ែត- អារញ្ញប្រថេត ទុកសម្រាប់តែភ្ញៀវទេសចរឆ្លងកាត់ប៉ុណ្ណោះ ។ សម្តេចបានបន្តទៀតថា៖ ស្ពាននេះជាស្ពានធំទី១ ដែលបានសាងសង់លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលខណ្ឌព្រំសីមាលេខ៥០ និងលេខ៥១ ស្ពានមានប្រវែង៦២ម៉ែត្រ ទទឹង១៧ម៉ែត្រ ដោយនៅផ្នែកកម្ពុជាមានប្រវែង ២១៥ម៉ែត្រ នៅផ្នែកថៃមានប្រវែង៤០៥ ម៉ែត្រ ។ សម្តេចតេជោ បានបន្ថែមថា ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន) ដែលបានសាងសង់នាពេលនេះ ពិតជាបានជួយសម្រួល ដល់ការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ នៅពេលដែលច្រកព្រំដែន បោយប៉ែត – អារញ្ញប្រាថេត មានការឆ្លងកាត់ទំនិញ និង ទេសចរកាន់តែមមាញឹកយ៉ាងខ្លាំង ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា៖ ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន) ជាស្ពានភ្ជាប់និស្ស័យរវាងប្រជាជនខេត្តបន្ទាយមានជ័យ និងប្រជាជនខេត្តស្រះកែវ ពិសេសជាស្ពានភាប់និស្ស័យរវាងប្រជាជនកម្ពុជា និង ប្រជាជនថៃ ដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រនៃប្រទេសយើងទាំងពីរ ។ ឯកឧត្តម នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានមានប្រសាសន៍ ក្នុងពិធីឆ្លងសមិទ្ធផលកសាងស្ពានមិត្តភាពថៃកម្ពុជា (បានណងអៀន-ស្ទឹងបត់) ថា៖ កាលពីខែកញ្ញា ឆ្នាំ២០១៧ ឯ,ឧ នឹងសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានជួបគ្នាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះក្រៅផ្លូវការកម្ពុជា-ថៃ នៅទីក្រុងភ្នំពេញ ក្នុងកិច្ចពិភាក្សាពេញអង្គនោះ ភាគីទាំងពីរ មានសេចក្ដីសោមនស្សរីករាយចំពោះការចាប់ផ្ដើមសាងសង់ស្ពាននេះឡើង ហើយថ្ងៃនេះ យើងទាំងពីរ បានឃើញជាក់ច្បាស់នឹងភ្នែក ដែលស្ពានមិត្តភាពថៃ-កម្ពុជា (បានណងអៀន-ស្ទឹងបត់) បានសាងសង់រួចរាល់ជាស្ថាពរ ។ ស្ពានឆ្លងកាត់ព្រំដែនថៃ-កម្ពុជាមួយនេះ ចាត់ទុកជាស្ពានតភ្ជាប់ប្រទេសទាំងពីរដំបូងគេ ដែលស្ពាននេះជាភាពបង្ហាញឲ្យឃើញយ៉ាងច្បាស់ អំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលជាប្រទេសជិតខាងគ្នា មានទំនាក់ទំនងដ៏ជិតស្និទ្ធជាយូរអង្វែងមកហើយ ។ ឯ,ឧ នាយករដ្ឋមន្ត្រីថៃ សង្ឃឹមយ៉ាងមុតមាំថា ៖ ភាគីទាំង២ នឹងរួមសហការគ្នាធ្វើឲ្យស្ពាននេះ បើកដំណើរការបានទាំងស្រុងក្នុងពេលឆាប់ៗនេះ។ ឯ,ឧ ប្រាយុទ្ធ បានជំរុញឲ្យស្ថាប័នដែលទទួលខុសត្រូវ ចាប់ផ្ដើមដំណើរការសាងសង់អគាររដ្ឋបាលព្រំដែនទី២ នៅទីនេះឱ្យបានលឿនបំផុត ដោយធ្វើឲ្យរួចរាល់ស្របជាមួយនឹងការធ្វើផ្លូវតភ្ជាប់ស្ពានខាងភាគីកម្ពុជា។ ឯ,ឧ នាយករដ្ឋមន្ត្រី សូមសំដែងការអបអរសាទរយ៉ាងខ្លាំង ដែលបន្ទាប់ពីពិធីចាក់បេតុងតភ្ជាប់ស្ពាន និងពិធីបើកក្រណាត់គ្របបង្គោលផ្លាកស្ពានរួចរាល់ហើយនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រៀបចំពិធីបញ្ចុះបឋមសិលា ដើម្បីសាងសង់អាគារច្រកគយនិងផ្លូវតភ្ជាប់ស្ពានខាងភាគីកម្ពុជា។ ក្នុងអំឡុងពេលដែលការសាងសង់អាគារដ្ឋបាលព្រំដែនខាងភាគីថៃ នឹងការធ្វើផ្លូវតភ្ជាប់ខាងភាគីកម្ពុជា មិនទាន់រួចរាល់រាជរដ្ឋាភិបាលថៃ មានការប្ដេជ្ញា និងត្រៀមរួចរាល់ក្នុងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ធ្វើយ៉ាងណាសម្រេចឲ្យបានលឿនដើម្បីសម្រួលដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងសហគមន៍អាស៊ាន ដូចជាការរៀបចំកិច្ចព្រមព្រៀងពាក់ព័ន្ធផ្លូវច្បាប់ក្នុងការឆ្លងដែនតាមស្ពាននេះឲ្យបានចប់សព្វគ្រប់ទាន់ពេល ដើម្បីបម្រើសេវាដល់ប្រជាជន ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅខាងមុខច្រកព្រំដែនខ្លងលឹកបច្ចុប្បន្ននិងបើកច្រកដឹកជញ្ជូនទំនិញឆ្លងដែនថ្មី ឱ្យមានភាពងាយស្រួលជាងមុន រួមទាំងការតភ្ជាប់ឧស្សាហកម្មទាំងអស់ដែលពាក់ព័ន្ធរវាងតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសខាងកើត (EEC) របស់ថៃ ហើយតភ្ជាប់ទៅកំពង់ផែទឹកជ្រៅឡែមច្បាំង ដើម្បីនាំទំនិញទៅកាន់ទីផ្សារពិភពលោក។ ក្រៅពីការជំរុញពាណិជ្ជកម្មការវិនិយោគ និងភាពងាយស្រួលក្នុងការដឹកជញ្ជូនរវាងប្រទេសទាំងពីរ ឯ,ឧ ប្រាយុទ្ធ យល់ឃើញថា ស្ពាននេះថែមទាំងជានិមិត្តរូបនៃភាពជោគជ័យនៃការអនុវត្តការងាររួមគ្នារវាងរដ្ឋមន្ត្រីទាំង២ភាគី ហើយនឹងបន្តភ្ជាប់ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រជាជនថៃ និងប្រជាជនកម្ពុជា តាមរយៈស្ពានថ្មីនេះ ដែលស្របទៅតាមសេចក្ដីប្រកាសរបស់អាស៊ាន ដែលផ្ដោតសំខាន់ទៅលើការតភ្ជាប់កម្រិតប្រជាជនអាស៊ាន រួមទាំងបំពេញបន្ថែមផ្លូវដែលត្រូវបានបាត់បង់ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការកម្រិតភូមិភាគ និងអនុភូមិភាគ ជាពិសេស វិស័យគមនាគមន៍ ការដឹកជញ្ជូន និងឡូជីស្ទីក ដូចជាក្របខណ្ឌអាស៊ាន ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនៃអនុតំបន់ដងទន្លេមេគង្គឬ (GMS), ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រផ្នែកសេដ្ឋកិច្ចអាយេយ៉ាវ៉ាឌី ចៅប្រាយ៉ា មេគង្គ(ACMECS) ដែលនឹងជំរុញការសម្របសម្រួលឱ្យមានកិច្ចសហប្រតិបត្តិការលើផ្នែកផ្សេងៗទៀតដូចជា វិស័យសេដ្ឋកិច្ច គមនាគមន៍ ការតភ្ជាប់សង្គម និងវប្បធម៌អប់រំកសិកម្ម និងទេសចរណ៍ ឲ្យឆ្ពោះទៅរកការអភិវឌ្ឍ និងភាពរីកចម្រើនព្រមគ្នា ។ ក្នុងឱកាសនេះដែល ប្រទេសថៃ បានទទួលកិត្តិយសធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ ឯ,ឧ ចាត់ទុកថា ស្ពានមិត្តភាពថៃ-កម្ពុជា (បានណងអៀន-ស្ទឹងបត់) ជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់ប្រទេសយើងទាំង២ ជាកាដូដែលរាជរដ្ឋាភិបាលនៃប្រទេសយើងទាំង២ តាំងចិត្តផ្ដល់ជូនប្រជាពលរដ្ឋនៃប្រទេសទាំង២ រួមទាំងសហគមន៍អាស៊ាន បានប្រើប្រាស់ជាប្រយោជន៍ក្នុងការភ្ជាប់ទំនាក់ទំនងគ្នា នៃគ្រប់ផ្នែកទាំងអស់ ពិសេសជាមោទនភាពដែលស្ពាន និងផ្លូវ បានចាប់ផ្ដើមសាងសង់រួចរាល់ក្នុងអាណត្តិរដ្ឋាភិបាលរបស់យើងទាំង២ ។ ឯ,ឧ នាយករដ្ឋមន្ត្រថៃ សូមអះអាងថា៖ គោលការណ៍នៃកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលថៃ ជាមួយរាជរដ្ឋាភិបាលកម្ពុជា នឹងមានជាបន្តបន្ទាប់ដោយភាពស្មោះត្រង់ ជិតស្និទ្ធ និងគង់វង្សជារៀងរហូត ហើយនៅឆ្នាំ ក្រោយជាខួបលើកទី៧០ នៃទំនាក់ទំនងខាងការទូតរវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា ដែលអាចនឹងចំពេលជាមួយនឹងវិវឌ្ឍនភាព នៃការកសាង និងការបើកច្រកថ្មីនេះ ។ ក្នុងឱកាសដ៏មានសិរីមង្គលនេះ ឯ,ឧ ប្រាយុទ្ធ ចាន់អូចា សូមគោរពអញ្ជើញសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីចាក់បេតុងតភ្ជាប់ស្ពាន និងសម្ពោធសមិទ្ធផលការសាងសង់ស្ពានមិត្តភាពថៃ-កម្ពុជា (បានណងអៀន-ស្ទឹងបត់) ដើម្បីជាសិរីមង្គល និងជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឲ្យបានស្ថិតស្ថេរយូរអង្វែងតរៀងទៅ ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

កាស៊ីណូថ្មពេជ្រ"ច្រកក្អមសំណ"ជួលឲ្យថៅកែវៀតណាមបើកដៃឲ្យពលរខ្មែរចូលលេងល្បែងយ៉ាងកក្រឹកគគ្រេង.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួល និងសួរសុខទុក្ខបងប្អូនពលករខ្មែរវិលពីប្រទេសថៃ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណី​បង្ក្រាប​ក្លឹប​ថាំង​ហ៊ួយ​ KTV បញ្ជូន​អ្នក​លក់គ្រឿងញៀន​តែ១៥​នាក់​ទេទៅ​តុលាការ​! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំប្រតិភូសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលជួបសម្តែងការគួរសមឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សង្ឃឹមយ៉ាងមុតមាំថា បទវិន័យនគរបាលជាតិកម្ពុជាថ្មីនេះ នឹងធ្វើឱ្យកងកម្លាំងនគរបាលជាតិ ប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយាបថថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ ស័ក្តិសមជាអ្នកបម្រើនិងការពារប្រជាពលរដ្ខ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
128 នាក់
ម្សិលមិញ :
255 នាក់
សប្តាហ៍នេះ :
1112 នាក់
ខែនេះ :
7910 នាក់
3 ខែនេះ :
36651 នាក់
សរុប :
1405872 នាក់