ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នេះ មានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ ដែលបានធ្វើដំណើរចេញចូលទៅប្រទេសថៃ តាមច្រកទ្វាអន្តរជាតិអូរស្មាច់ បានលើកឡើងថា៖ មន្រ្ដីនគរបាលអន្តោ ប្រវេសន៍ នៅកន្លែងនោះ បានអោយពួកគាត់បង់ម្នាក់មួយម៉ឺនរៀល ថ្លៃបោះត្រាលើប៉ាស្ពរ័ និងប្រាំពាន់រៀល ចំពោះបណ្ណ័ឆ្លងព្រំដែន។ ប្រភពបានបន្ថែមអោយដឹងថា៖ មិនដឹងថាលុយពុករលួយដែលបានបឺតជញ្ជក់ឈាមពីប្រជាពលរដ្ឋ រាល់ថ្ងៃនេះ ក្នុងមួយខែៗ រាប់ម៉ឺនដុល្លា ដែលលោកឧត្ដមសេនីយ៍ត្រី ខួង ទីន មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ និងបក្សពួក មន្រ្ដីក្រោមឱវាទ យកទៅជូនលោកធំណាខ្លះនោះទេ បានជាប្រព្រឹត្តទៅយ៉ាងរលូនរាប់ឆ្នាំមកហើយនេះ។ មិនតែប៉ុណ្ណោះ លោក ខួង ទីន មិនធ្វើតាមប្រសាសន៍ណែនាំកន្លងមក របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋនមន្រ្តីក្រសួងមហាផ្ទៃ នោះទេ បែរជាឃុបឃិត ជាមួយកូនចៅប្រព្រឹត្តអំពើពុករលួយម្ដងហើយ ម្ដងទៀត រហូតដល់សព្វថ្ងៃនេះដ៏ដែល។ ជុំវិញករណីខាងលើក្រុមកាងារយើងមិនអាចសុំការបំភ្លឺពីលោក ខួង ទីន មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរ:ជាតិអូស្មាច់បានទេព្រោះទូសព្ទ័គ្មានអ្នកទទួល៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា