ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
នគរបាលអន្តោប្រវេសន៍ដេញចាប់ឃាត់ខ្លួនជនជាតិចិនម្នាក់លួចម៉ូតូម៉ាក(ZOOMER X) ពីក្រុងប៉ោយប៉ែត...
Wed,24 April 2019 (Time 05:07 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 860នាក់)


ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលអន្តោប្រវេសន៍ការិយាល័យស៊ើបអង្កេត-អនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញប្រតិបត្តិការដេញចាប់ជនជាតិចិន១នាក់ ដែលបានធ្វើសកម្ម ភាពលួចម៉ូតូអ្នកក្រុងប៉ោយប៉ែតហើយបើកគេចដល់ស្រុកស្វាយចេក ក៏ត្រូវបានចាប់ឃាត់ខ្លួនក្រោយជនជាតិរូបនោះធ្វើសកម្មភាពលួចម៉ូតូអ្នកក្រុងប៉ោយប៉ែតបានសម្រេចហើយនោះ។ ការចាប់ឃាត់ខ្លួនកម្លាំងនគរបាលអន្តោប្រវេសន៍ធ្វើឡើងនៅវេលាម៉ោង០៨យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកស្វាយចេក ខេត្តបន្ទាយមាន ជ័យ។ នាយការិយាល័យស៊ើបអង្កេត-អនុវត្តនីតិវិធីផផែនការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យលោកវរសេនីយ៍ទោ វ៉ាន់ ទ្រី ប្រាប់ឱ្យដឹងថា ជនសង្ស័យជនជាតិចិនរងការចាប់ខ្លួនមានឈ្មោះ ចាវ ឈឹងចិន ភេទប្រុស អាយុ២២ឆ្នាំ ស្រុកកំណើតនៅខេត្តស៊ីឈួន ប្រទេសចិន ទើបមកស្នាក់នៅបណ្តោះអាសន្ននៅក្រុងប៉ោយប៉ែត។ការចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិចិនរូបនោះក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោអាត់ ខែម និងមានការសម្របសម្រួលនីតិវីធីតាមគោល ការណ៍ច្បាប់ ពីព្រះរាជអាជ្ញានៃអយ្យការអមសាលដំបូងខេត្តបន្ទាយមានជ័យ មាស ច័ន្ទពិសិដ្ឋ ។ ​លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា៖ ជនជាតិចិនរូបនោះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យគឺគ្មានលិខិត ឆ្លងដែននោះទេ មានតែអត្តសញ្ញាណប័ណ្ណជនជាតិចិនតែប៉ុណ្ណោះ។ រូបគេមកស្នាក់នៅក្នុងប្រទេសកម្ពុជាប្រមាណ២ខែមកហើយ និងទើបមកស្នាក់នៅក្រុងប៉ោយប៉ែត ដើម្បីរកការងារធ្វើ។លុះនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែមេសា ជនជាតិរូបនោះ បានដើរលេងហើយឃើញម៉ូតូម៉ាកZOOMER X ពណ៌ក្រហម គ្មានស្លាកលេខ និងមានសោរជាប់និងម៉ូតូនៅមុខផ្ទះក៏លួចជិះចេញទៅតែម្តង។ ​លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា៖ ម្ចាស់ម៉ូតូមានឈ្មោះ ទេព លីនដា ភេទ ស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីបាត់ម៉ូតូម្ចាស់ម៉ូតូក៏បានដាក់ពាក្យប្តឹងនៅកន្លែងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូនោះផងដែរ។ នាយការិយាល័យស៊ើបអង្កេត-អនុវត្តនីតិវិធីផផែនការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យលោកវរសេនីយ៍ទោ វ៉ាន់ ទ្រី បានបញ្ជាក់ឱ្យដឹងទៀតថា៖ ជនសង្ស័យជនជាតិចិននៅរសៀលថ្ងៃទី២៤ ខែមេសា ក្រោយពីកម្លាំងនគរបាលការិយាល័យជំនាញសួរនាំរួចហើយ ក៏បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកម៉ូតូនៅថ្ងៃដ៏ដែលសមត្ថកិច្ចបានប្រគល់ទៅឱ្យម្ចាស់ដើមយកទៅប្រើប្រាស់វិញនោះហើយ៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com ​ ​

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
766 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6078 នាក់
ខែនេះ :
21916 នាក់
3 ខែនេះ :
76535 នាក់
សរុប :
1660462 នាក់