ខេត្តបាត់ដំបង៖ រថយន្តម៉ាកតូរីសមួយគ្រឿងដឹកម្ទេស ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ ២x ០៥៧០ បង្កឡើងដោយតៃកុងរថយន្ត បើកបរ ក្នុងស្ថានភាពងងុយដេក បណ្តាលអោយធ្លាក់ផ្លូវ បុកនិងគុលចាន់គីរី បណ្តាលអោយស្លាប់ទាំងពីនាក់ នៅកន្លែងកើតហេតុ ដែលហេតុការណ៍នេះ បានកើតឡើងនៅម៉ោង០៤និង១០នាទីទៀបភ្លឹ (លើផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ២៧០) ចំនុចក្រុម១១ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចផ្នែកចរាចរណ៍បានមកវាស់វែង និងជួយសម្រួលចរាចរណ៍ជូនដល់ពលរដ្ឋ ដែលកំពង់ធ្វើដំណើរ ឆ្លងកាត់ សមត្ថកិច្ចបានអោយដឹងថា៖ ជនរងគ្រោះទាំងពីនាក់មានដូចខាងក្រោមៈ ទី១.ឈ្មោះ ហម .សុភ័ក្រ រអាយុ៥៤ ឆ្នាំភេទប្រុស មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ២.ឈ្មោះ ខា ទីណា អាយុ២៤ឆ្នាំ ភេទប្រុស មានទីលំនៅភូមិត្រពាំងព្រលិត ឃុំ សន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ បច្ចុប្បន្នៈ រថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ចំណែកសពបុរសទាំង២នាក់ ប្រគល់អោយខាងសាច់ញាតិយកទៅធ្វើបុណ្យ៕ ដោយៈ សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា