ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្មេងស្ទាវមួយក្រុម បានជិះម៉ូតូ ដេញកាប់យុវជនជាច្រើននាក់ បង្កអោយយុវជនម្នាក់ រងរបួសធ្ងន់ ដោយពុំដឹងមូលហេតុ...!!!
Fri,03 May 2019 (Time 07:01 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1114នាក់)


ភូមិសាលាខ្មែរ៖ មានករណីក្មេងស្ទាវមួយក្រុម បានជិះម៉ូតូ ដេញកាប់យុវជនជាច្រើននាក់ដោយពុំដឹងមូលហេតុ ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃ សុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០១និង៣០ នាទី រសៀល បានបង្កឲ្យយុវជនម្នាក់ឈ្មោះ ណា បូរ៉ា របួសធ្ងន់ ចំក្បាល ដេរ៨ថ្នេរ និងរបួសដៃឆ្វេង ២ថ្នេរ ផងដែរ រួមនិងម៉ូតូ MSX ១គ្រឿង ត្រូវបានរងការខូចខាតយ៉ាងដំណំ។ ចំណែកជនបង្កបានធ្វើសកម្មភាពរួច ព្រមទាំងបក្ខពួកបាននាំគ្នា បិតសាប៊ូយ៉ុង ចោលម៉ូតូ ១គ្រឿង ម៉ាក ស៊ូមមើ ពណ៌ក្រហមស គ្មានស្លាកលេខ។ ក្នុងហេតុការណ៍នេះដែរសមត្ថកិច្ចក៏បានចុះជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា និងបាននាំជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក នៅភូមិសាលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះឈ្មោះ ណា បូរ៉ា ភេទប្រុសយុ២៣ បច្ចុប្បន្ន រស់នៅភូមិបាលិលេយ្យ២ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានស្រុកកំណើត ភូមិតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ចំណែកម៉ូតូ ស៊ូមមើ ១គ្រឿងរបស់ជនបង្ក រួមនឹងវត្ថុតាងកាំបិតសាំម៉ូរ៉ៃ ១ដើម កាំបិតប៉័ងតោ១ដើម ត្រូវបានសមត្ថ កិច្ចប៉ុស្តិ៍អូរបីជាន់ យកទៅរក្សាទុក ដើម្បីស្រាវជ្រាវវែកមុខជនបង្ក និងបក្ខពួកជាច្រើនទៀត យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ គួររំលឹកផងដែរថា៖ កាលពីសប្តាហ៍មុនក្រុមយុវជនក្មេងស្ទាវ បានជិះម៉ូតូដិញកាប់គ្នាថ្មីៗត្រង់ចំណុចភូមិសាលាខ្មែរ ដ៏ដែល ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បង្កឲ្យសិស្សសាលាអង្គការម្នាក់ រងរបួសធ្ងន់ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក សាសាខ្មែរ ផងដែរ។ រំលងមិនបាន១សប្តាហ៍ផង ថ្ងៃស្រុក ទី២៦ ខែមេសា ឆ្នាុះ២០១៩ ក្រុមក្មេងស្ទាវមួយក្រុមទៀត ជិះម៉ូតូដេញកាប់ក្រុមយុវជនជាច្រើននាក់ ដែលចេញមកពីដើរលេង (ផ្សារណាត់ ថៃ) ហើយនាំគ្នាជិះម៉ូតូចេញតាមច្រកអូរបីជាន់ បំណងវិល ត្រឡប់មកផ្ទះនៅឯប៉ោយប៉ែតវិញ លុះមកដល់ចំណុច (ត្រនប់ដាច់) ភូមិសាលាខ្មែរ ក៏ត្រូវក្រុមក្មេងស្ទាវទាំងនោះកាក់ឲ្យឈប់ រួចហើយក៏ព្រួតគ្នាកាប់ទៅលើជនរងគ្រោះ ចំណែកជនរងគ្រោះ រត់ចោលម៉ូតូ គេចខ្លួនចូលវាលស្រែ ក៏ត្រូវក្រុមជនបង្កកាប់ ម៉ូតូ MSX ០១៦ មួយគ្រឿង ខ្ទិចតែម្តង។ ក្នុងហេតុការណ៍នេះដែល បើកតាមការបក ស្រាយពីប្អូនប្រុសឈ្មោះ ណា បូរ៉ា ដែលជាជនរងគ្រោះ របួសធ្ងន់នោះ បានប្រាប់សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ យើងខ្ញុំឲ្យដឹងថា៖ មិនដែលមានទំនាស់ពាក្យសំដី ឫស្គាល់ក្រុមក្មេងស្ទាវទាំងនោះទេ។ ហើយបើយោងតាមប្រភពពីអ្នកភូមិសាលាខ្មែរ បានឲ្យដឹងថា៖ ក្រុមក្មេងស្ទាវដែលតែងតែដេញកាប់គ្នានោះ ត្រូវបានគេស្គាល់ថា៖ រស់នៅក្នុងភូមិ/ឃុំអូរបីជាន់ តែម្តង ប្រភពបានបន្តអោយដឹងទៀតថា៖ រឿងក្មេងស្ទាវដេញកាប់គ្នាបង្ករងរបួសស្នាមផ្ទួនៗជាច្រើនលើក ប៉ុន្តែ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ អូរបីជាន់ មិនអាចបង្ក្រាប ឬចាប់ក្រុមជនបង្ក អសន្តិសុខក្នុងសង្គមបានមួយនាក់សោះ ទាំងនេះហើយ ដែលធ្វើអោយពលរដ្ឋរស់នៅភូមិខាងលើមានការភ័យខ្លាច៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
940 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6252 នាក់
ខែនេះ :
22090 នាក់
3 ខែនេះ :
76709 នាក់
សរុប :
1660636 នាក់