ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានដឹកនាំ បើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំខែមេសា និងលើកទិសដៅ អនុវត្ត បន្ត សម្រាប់កិច្ចការងារ ថែរក្សាសន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដោយមានអស់លោកជាអធិការរង លោកនាយ/នាយរងផ្នែក លោកនាយ/នាយរងប៉ុស្តិ៍ទាំង ១២សង្កាត់ និងអស់លោកជាមន្ត្រីចំណុះអោយ ផ្នែកជំនាញ ចូលរួមផងដែរ។ ក្នុងកិច្ចប្រជុំនេះ លោកអធិការ ណុប សារ៉ាក់ ក៏បានធ្វើការរំលឹកដល់ថ្នាក់ដឹកនាំផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍ លើផែនការណ៍ដែលត្រូវអនុវត្តកន្លងមក និងពិភាក្សា រកវិធីដំណោះ ស្រាយ ការងារ អោយមានដំណើរការល្អ រួមទាំងការ អនុវត្តវិន័យ និងការស្លៀកពាក់ ពេលចុះប្រតិបត្តិការរក្សាសន្តិសុខជូនប្រជាពលរដ្ឋអោយបានសមរម្យ និងមានសិលធម៍ល្អជាមួយបងប្អូនប្រជាពលរដ្ឋផងដែរ៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា