ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សត្វព្រៃជាច្រើនប្រភេទ កំពុងពេញនិយមលក់នៅផ្សារ កូនដំរី និង ផ្សារត្រី ប៉ោយប៉ែត ដោយមិនរំខានដល់មេអភិរក្សសត្វព្រៃ បន្តិចសោះចឹង...!!!
Thu,04 April 2019 (Time 04:20 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1106នាក់)


ក្រុងប៉ោយប៉ែត៖ ជារៀងរាល់ថ្ងៃ នៅចំណុចផ្សារកូនដំរី គេសង្កេតឃើញថា៖ មានលក់សត្វព្រៃ ជាច្រើនប្រភេទ តែអ្នកលក់សត្វព្រៃដូចមិនខ្លាចញញើត និងសមត្ថកិច្ចបន្តិច សោះ.! លក់បានដោយរលូន មជ្ឈដ្ឋានទូទៅ ក៏ដូចជា ប្រជាពលរដ្ឋបានរិះគន់លើកឡើងថា៖ ប្រហែលជាត្រូវដងត្រូវផ្លែ ជាមួយអស់ លោកមេព្រៃអភិរក្សហើយមើលទៅនោះ ដែលមហាជនទូទៅក្នុងស្រុកអូរជ្រៅក្រុងប៉ោយប៉ែតស្គាល់មេព្រៃអភិរក្សសត្វព្រៃនោះហៅឈ្មោះថា (លោក និល)។ សព្វថ្ងៃនេះប្រជាពលរដ្ឋសង្កេតឃើញថា៖នៅក្នុងទីផ្សារជាច្រើនកន្លែង មានដូចជាផ្សារកូនដំរី ផ្សារត្រីប៉ោយប៉ែត ផ្សារកណ្តាល ផ្សារសមាគម៏ដីថ្មី គឺពេញនិយមលក់សត្វព្រៃ សត្វបក្សីស្លាបឈ្មោះថា ក្រៀលខ្យង អណ្តើក កន្ធាយ សត្វពស់ និងសត្វបក្សីជាច្រើនទៀត។ប្រជាពលរដ្ឋជាច្រើនបានរិះគន់ ថា៖ បើគ្មានការបង្ការ ទប់ស្កាត់ បង្ក្រាប ពីមន្ត្រីអភិរក្សសត្វព្រៃ នោះទេ នៅតែបើកដៃអោយអ្នកលក់សត្វព្រៃគ្រប់ប្រភេទនៅលើទីផ្សារជាច្រើនកន្លែងនៅក្រុងប៉ោយប៉ែត នេះទៀតនោះ ច្បាស់ជាសត្វព្រៃជាច្រើនប្រភេទនេះ រលាយរលត់ហិនហោច ដាច់ពូជអស់ហើយ។ ប្រជាពលរដ្ឋបានបន្តអោយដឹងទៀតថា៖ ឃើញមានលក់ជារៀងរាល់ថ្ងៃ សត្វព្រៃ ជាពិសេស សត្វបក្សី សត្វក្រៀលខ្យង មួយក្បាលលក់តម្លៃ ១៥០០០ ម៉ឺនរៀល សត្វអណ្ដើកលក់ក្នុងមួយគីឡូ ៦០០០០ ម៉ឺនរៀល សត្វពស់សាំងសឿ ១គីឡូ ៦០០០០ ម៉ឺនរៀល ហើយក្នុងមួយថ្ងៃមួយថ្ងៃ មានលក់ច្រើនក្បាលណាស់ ប្រជាពលរដ្ឋបាននិយាយតៗគ្នាថា៖ អ្នកលក់សត្វព្រៃ បានអីនិងខ្លាចមេព្រៃចាប់ បើបានយកលុយឲ្យទៅស្ថាប័នមេព្រៃអស់ហើយហ្នឹង គេអ្នកលក់មិនខ្លាចនោះទេ?៕ (នៅមានវគ្គបន្តទៀត) ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1402 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6714 នាក់
ខែនេះ :
22552 នាក់
3 ខែនេះ :
77171 នាក់
សរុប :
1661098 នាក់