ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សកម្មភាពគ្រឿងចក្រទៅជីកកាយដីបឹងឈូក ក្នុងស្រុកកំពង់ត្រាច ហាក់មានគោលការណ៍ពុំច្បាស់លាស់ អភិបាលរងស្រុកថាឲ្យកាយ ឯអភិបាលស្រុកបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់...
Fri,05 April 2019 (Time 01:26 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 777នាក់)


ខេត្តកំពត៖ សកម្មភាពយកគ្រឿងចក្រទៅជីកកកាយដីបឹង ឈូក ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ត្រូវមហាជនលើកឡើងថា៖ ជាសកម្មភាពមិនច្បាស់លាស់ ព្រោះមិនឃើញមានផ្នែកជំនាញពាក់ព័ន្ធណាម្នាក់ មកចូលរួមនោះឡើយ ដោយគ្រាន់តែអនុវត្តតាមបញ្ជារបស់លោក ង៉ែត សុផល អភិបាលរងស្រុកប៉ុណ្ណោះ ហើយសកម្មភាពនេះក៏ត្រូវបានផ្អាកសកម្មភាពនៅព្រឹកថ្ងៃដ៏ដែល ខណៈមានបទបញ្ជារបស់លោក អូន ខន អភិបាលស្រុកកំពង់ត្រាច។ ចំពោះការយកគ្រឿងចក្រមកជីកកាយស្តារបឹងឈូកនេះ តាមប្រភពពីមហាជនបានលើកឡើងថា៖ តាមការពិតការស្តារបឹងគឺជារឿងមួយដែលពួកគាត់ចង់បានបំផុត ប៉ុន្តែគ្រាន់តែសកម្មភាពនេះពុំបានអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស ពោលគឺពេលគ្រឿងចក្រមកជីកកកាយ ពុំឃើញមានអាជ្ញាធរ ឬជំនាញណាម្នាក់មកវាស់វែងកំណត់ទីតាំងជាក់លាក់ ដើម្បីឲ្យគ្រឿងចក្រជីកឡើយ។ ម្យ៉ាងទៀតបង្គោលដែលជនខិលខូចបោះចូលក្នុងដីបឹងឈូកទាំងប៉ុន្មាន ក៏ពុំបានដកចេញនៅឡើយ មើលទៅហាក់ដូចជាស្ថិតក្នុងពិភពអាថិ៍កំបាំងតែដដែល។ ប្រភពជឿជាក់បានទម្លាយផងដែរថា៖ ចំណុចដីបឹងឈូកដែលគេកំពុងជីកនេះ កន្លងមានជនខិលខូច និងមន្ត្រីអន្ទ្រើសៗពីរ បី នាក់ក្នុងស្រុកកំពង់ត្រាច បានឃុបឃិតគ្នា បំណងក្រសោបយកធ្វើជាកម្មសិទ្ធិផ្តាច់មុខ ដោយតម្រូវឲ្យអ្នកឈរឈ្មោះទៅបោះបង្គោលក្នុងបឹងឈូកជាច្រើនបង្គោល ដើម្បីងាយ ស្រួលសុំគោលការណ៍ធ្វើប្លង់កម្មសិទ្ធិ។ ចំពោះការយកគ្រឿងចក្រមកជីកកាយដីបឹងឈូករបស់រដ្ឋ ដោយគ្មានជំនាញសិក្សា កំណត់ឲ្យបានច្បាស់លាស់បែបនេះ ពិតជាធ្វើឲ្យមានការសង្ស័យថា៖ ជាការធ្វើបំភាន់ភ្នែក ដើម្បីទន្ទ្រានយកដីបឹងនេះ ព្រោះកន្លងមកអ្នកបោះបង្គោលក៏មានបំណងសុំជីកផ្លូវបង្ហូរទឹកនៅទីនេះប្រវែងទទឹង ៧ម៉ែត្រ ហើយដីដែលនៅសេសសល់គឺចាក់ដីលប់ ចែកគ្នា។ ជាមួយនេះ បើអាជ្ញាធរនិងជំនាញ មកចុះត្រួតពិនិត្យត្រឹមត្រូវ ហើយជីកស្តារបឹងឈូកទៅតាមការកំណត់មែន ពួកគាត់ពិតជាសប្បាយចិត្ត ព្រោះបានទឹកសម្រាប់ប្រើប្រាស់ទាំងអស់គ្នា ពិសេសចំណុចបឹងឈូកនឹងក្លាយជាបឹងធម្មជាតិមួយ អាចបម្រើផ្នែកវិស័យទេសចរណ៍ ប្រកបដោយសក្តានុពល។ ទាក់ទិននឹងការជីកដីបឹងនេះ លោក ង៉ែត សុផល អភិបាលរងស្រុកកំពង់ត្រាច ដែលជាអ្នកបញ្ជាឲ្យគ្រឿងចក្រមកជីកស្តារប្រឡាយនេះបានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះថា ការយកគ្រឿងចក្រមកកាយដីបឹងខាងលើ គឺត្រូវអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យអាជ្ញាធរនៅទូទាំងប្រទេសត្រូវគិតគូរស្តារប្រឡាយ បឹងបួ សម្រាប់ស្តុកទឹកដើម្បីឲ្យពលរដ្ឋប្រើប្រាស់ក្នុងរដូវប្រាំង។ ជាងនេះទៅទៀតដីបឹងឈូក គឺជាបឹងធម្មជាតិ បើបានទឹកជ្រៅពិតជាផ្តល់នូវប្រភពទឹកសម្រាប់ស្រោចស្រពដំណាំ ពិសេសតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជុំវិញករណីគ្រឿងចក្រមកជីកកាយដីបឹងឈូកនេះដែរ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានប្រាប់ភ្នាក់ងារ ប៉ោយប៉ែតប៉ុស្តិ៍ នៅព្រឹកថ្ងៃដដែលថា៖ លោកនឹងបញ្ជាដល់មន្ត្រីក្រោមឱវាទ អោយទៅបញ្ឈប់សកម្មភាពបណ្តោះអាសន្ន ដោយរង់ចាំដឹកនាំក្រុមការងារទៅពិនិត្យនិងកំណត់ទីតាំងឲ្យបានច្បាស់ លាស់ជាមុនសិន ទើបអនុវត្តជាក្រោយ ព្រោះចំណុចបឹងឈូកខាងលើ ជាបឹងធម្មជាតិ និងជាសម្បតិ្តរបស់រដ្ឋ ហើយក៏ជាជ្រលងផ្លូវទឹកដ៏សំខាន់ផងដែរ។ សូមបញ្ជាក់ផងដែរថា៖ ចំណុចដីបឹងឈូករបស់រដ្ឋ ស្ថិតក្នុងភូមិ បឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច កន្លងមក ត្រូវបានប្រជាពលរដ្ឋមួយគ្រួសារ ប្តីឈ្មោះ សំ អេន ប្រពន្ធឈ្មោះ សេង យិ បានទៅបោះបង្គោលធ្វើជាព្រំដី បំណងក្រសោបយកប្រហែលបីហិកតា ដែលមានក្បាលដីប្រវែង៩៤ម៉ែត្រ និងជម្រៅដីប្រមាណជាង៣០០ម៉ែត្រ ថែមទាំងជួលរថយន្តដឹកដីមកចាក់លប់ ប៉ុន្តែចាក់បានតែពីររថយន្តក៏ត្រូវបានអាជ្ញាធរស្រុកទប់ស្កាត់ទាន់ពេលវេលា។ជាងនេះទៅទៀត លោកអភិបាលស្រុកកំពង់ត្រាច ក៏បានចេញសេចក្តីជូនដំណឹង ឲ្យលោកពូ សំ អេន ដកបង្គោលចេញពីផ្ទៃបឹងចំនួន២លើកមកហើយដែរ ប៉ុន្តែអ្នកដាំបង្គោលរូបនោះមិនព្រមដក ថែមទាំងអួតថាគាត់មានសាច់ញាតិជាឯកឧត្តមធំៗ ទើបករណីនេះចេះតែនៅស្មុគស្មាញរហូតមកដល់បច្ចុប្បន្ន។ ដោយឡែកចំពោះការជីកកាយស្តារបឹងឈូកខាងលើ បើអាជ្ញាធរជំរុញឲ្យគ្រឿងចក្រជីកកាយដីបឹងនៅចំណុចខាងលើឲ្យបានទាំង អស់(៩៤ម៉ែត្រ) គឺជារឿងមួយល្អបំផុត ខ្លាចក្រែងតែកាយតែទទឹង១០ម៉ែត្រនោះច្បាស់ជាទប់ស្កាត់លែងបានហើយទាន.!៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
676 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5584 នាក់
ខែនេះ :
18805 នាក់
3 ខែនេះ :
70703 នាក់
សរុប :
1558872 នាក់