ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អុញនោះ.!លោក ឃុន ណាន សក្តិ៥ មានងារជាមន្ត្រីកងរាជអាវុធហត្ថ បើករថយន្តកៀរគេហើយ ប្រមាថចង់វាយទៅលើម្ចាស់រថយន្តទាំងកម្រោល..!!!
Fri,05 April 2019 (Time 03:33 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 868នាក់)


ខេត្តតាកែវ៖ ដោយយោងតាមបណ្តាញសារព័ត៌មានក្នុងស្រុកចុះផ្សាយថ្មីៗនេះ ធ្វើអោយប្រិយមិត្តអ្នកលេង Facebook មានការចាប់អារម្មណ៍ រឿងករណីរថយន្តយីឌុប ដឹកក្របី របស់លោកសក្តិ៥ ឈ្មោះ ឃុន ណាន មានងារជាមន្ត្រីកងរាជអាវុធហត្ថ តែមិនដែលចូលបម្រើការងារក្នុងអង្គភាពមន្ត្រីកងរាជអាវុធហត្ថនោះទេ បានបើកបរកៀរថយន្តលុចសុីស RX៣០០ បណ្តាលរងការខូចខាតធ្ងន់ នៅចំនុចផ្លូវ១៣២ ខេត្តតាកែវ ។ ដែលហេតុ ការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៩និង១៥នាទី ក្នុងថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្ទឹង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ បើតាមប្រជាពលរដ្ឋបានឃើញក្នុងហេតុ ការណ៍នេះ បានឱ្យដឹងថា៖ រថយន្តលុចសុីស RX៣០០ ពណ៌ស ដែលមានស្លាកលេខ 2AH.6550 បើកបរពីកើតទៅលិច ត្រូវបានរថយន្តយីឌុបដឹកក្របីកៀរ ដោយសារតែចាប់ហ្វាំងមិនជាប់ ទើបបណ្តាលឱ្យរថយន្តលុចសុីស រងការខូចខាត យ៉ាងធ្ងន់ធ្ងរ។ ពលរដ្ឋដ៏ដែលបានបន្តទៀតថា៖ មិនត្រឹមតែ ប៉ះកៀរ គេនោះទេ ថែមទាំងរករឿង និងប្រមាថចង់វាយទៅលើម្ចាស់រថយន្តលុចសុីស ថែមទៀតផង មើលទៅដូចជាអាងអំណាច យសក្តិ បានជាលោកធ្វើបំពានទាំងកម្រោលបែបនេះនោះ។ ក្រោយពេលកើតហេតុ រថយន្តទាំងពីរគ្រឿងខាងលើ ត្រូវបានសមត្ថកិច្ច ស្រុកត្រាំកក់ យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ រង់ចាំការដោះស្រាយគ្នា នៅពេលក្រោយ។ ប្រជាពលរដ្ឋរង់ចាំមើលនូវចំណាត់ ការ របស់លោកអធិការ និង សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ស្រុកត្រាំកក់ មានចំណាត់ការ ទៅលើរថយន្តបង្កបានដែរឬយ៉ាងណា.? ដែលពលរដ្ឋស្គាល់ លោកថៅកែ ក្របី សក្តិ៥ ឈ្មោះ ឃុន ណាន ដែលមានងារជាមន្ត្រីកងរាជអាវុធហត្ថ តែមិនដែលចូលបម្រើការងារនៅអង្គភាពនោះទេ.!៕ ដោយៈ សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1264 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6576 នាក់
ខែនេះ :
22414 នាក់
3 ខែនេះ :
77033 នាក់
សរុប :
1660960 នាក់