ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានៈ (វីដេអូ) នគរបាលការិយាល័យជំនាញអគ្គីភ័យផ្សព្វផ្សាយនងបង្ហាត់បង្រៀនរបៀបវិធានការបង្ការពន្លត់អគ្គីភ័យនិងរបៀបសង្រ្កោះបឋមរំដោះខ្លួនចេញពីកន្លែងកើតហេតុនៅចំណុចផ្សារចំការគរហៅផ្សារថ្មីដែលរងការឆេះតូបកន្លងទៅថ្មីៗ
Sat,06 April 2019 (Time 07:38 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 788នាក់)


ខេត្តបន្ទាយមានជ័យ៖ នគរបាលការិយាល័យជំនាញអគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមាន ជ័យ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ បានដឹកនាំកំលាំងអនុវត្តផ្សព្វផ្សាយ និងបង្ហាត់បង្រៀនរបៀប វិធានការបង្ការពន្លត់អគ្គីភ័យ និងរបៀបសង្រ្កោះបឋម រំដោះខ្លួនចេញពីកន្លែងកើតហេតុ ជូនដល់អាជីវករប្រមាណជាង២០០នាក់ នៅចំណុចផ្សារចំការគរ (ហៅផ្សារថ្មី) ដែលផ្សារនោះបានរងការឆាបឆេះតូបលក់សម្ភារៈគ្រឿងជ័រសម្រាប់ក្មេងលេង១តូប ខូចខាតទាំងស្រុងបង្កដោយឆ្លងចរន្តអគ្គិសនី កាលពីកន្លងទៅថ្មីៗនេះស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រមាណ២ម៉ឺនដូល្លា។ ស្នងការរងទទួលផែន ការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ប៊ុន ផេង បានប្រាប់ឱ្យដឹងថា៖កិច្ចការងារបង្ហាត់បង្រៀន របៀបបង្ការ និងសង្រ្គោះគ្រោះអគ្គីភ័យជាបឋម គឺដើម្បីការពារទប់ស្កាត់គ្រោះអគ្គីភ័យ អោយមានប្រសិទ្ធ ភាព។ ការបង្ហាត់បង្ហាញ គឺមន្រ្តីនគរបាលជំនាញអនុវត្តជាក់ស្តែងបានប្រើប្រាស់ឧបករណ៍ ក្នុងករណីធុងហ្គាសលិចធ្លាយបង្កឆេះជាអណ្តាតភ្លើងនោះ ភ្លាមៗអាចមានវិធានការទប់ស្កាត់ កុំតក់ស្លត់ ដោយយកក្រណាត់ រឺបាវជ្រលក់ទឹកអោយសើម ហើយយកទៅគ្របសង្កត់ទៅលើធុងហ្គាសនោះ ភ្លើងអាចរលត់បាន។ វិធានការមួយទៀតក្នុងការណីអគ្គីភ័យបង្កឡើងដោយប្រេងសាំង គឺរបៀបបង្ការទប់ស្កាត់មន្រ្តីនគរបាលជំនាញបានចាក់សាំងនៅក្នុងធុងសាំង និងបាញ់ហ្គាស់បញ្ចូលដើម្បីបញ្ឆេះជាភ្លើង ឆេះយ៉ាងរន្ធត់ សន្ធោសន្ធៅ។ បញ្ហាអគ្គិភ័យឆេះបែបនោះនេះមន្រ្តីនគរបាលជំនាញណែនាំនិងបង្ហាត់បង្រៀនមិនអោយប្រើប្រាស់ទឹកចាក់ទៅលើភ្លើងនោះបានឡើយ។ អគ្គីភ័យបង្កដោយប្រេងសាំង គឺប្រើប្រាស់ឧបករណ៍បំពង់ឧស័ន្មបាញ់ពន្លត់អគ្គីភ័យ និងអាចអោយភ្លើងនោះរលត់បានទាន់ពេលវេលា។ ​លោកស្នងការរងប្រាប់ឱ្យដឹងទៀតថា៖ ការចុះមកផ្សព្វផ្សាយ និងបង្ហាត់បង្រៀនវិធានការបង្ការ និងសង្រ្គោះអគ្គីភ័យ គឺកម្លាំងនគរបាលការិយាល័យជំនាញអនុវត្តតាមសេចក្តីអំពាវនាវរបស់ក្រសួងមហាផ្ទៃលេខ៦៤០ និងសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិលេខ០០៣ តម្រូវអោយមន្រ្តីជំនាញចុះផ្សព្វផ្សាយអប់រំ និងអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន នៃគ្រោះអគ្គិភ័យ នៅឆ្នាំនេះ ដែលមានអាកាសធាតុក្តៅហួតហែងងាយបង្កគ្រោះអគ្គីភ័យកើតឡើង។ ​ពាក់ព័ន្ធ និងបញ្ហាអគ្គីភ័យនេះផងដែល បើយោងតាមរបាយការណ៍របស់ ការិយាល័យបង្ការគ្រោះអគ្គីភ័យអោយដឹងថា៖ ក្នុងរយៈ ពេល៣ខែ ឆ្នាំ២០១៩ នេះ ខេត្តបន្ទាយមាន ជ័យ បានកើតឡើងគ្រោះអគ្គីភ័យចំនួន ១៤លើក ឆេះផ្ទះ៥ខ្នង និង៥ល្វែង បាត់បង់ប្រាក់ថៃជាង៣សែនបាត ,បាត់បង់ប្រាក់ខ្មែរជាង២លាន់កន្លះ និងខូចខាតបាត់បង់ទ្រព្យសម្បត្តិប្រើប្រាស់ជាច្រើនទៀត។ អគ្គីភ័យកើតឡើង ១៤លើកបង្កដោយឆ្លងចរន្តអគ្គិសនី៧លើក,រាលដាលភ្លើងចង្រ្កានចំនួន ១លើក,បង្កដោយការចោលកន្ទុយបារី២ លើក,អ៊ុចធូបទានទុកចោល ៣លើក និងឆេះរាលដាលភ្លើងព្រៃចំនួន១លើក។ ជាមួយគ្នានេះដែល លោកវរសេនីយ៍ឯក ប៊ុន ផេង ស្នងការរងស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងអគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវអោយប្រជាពលរដ្ឋ មានការប្រុយប្រយ័ត្នខ្ពស់ជាពិសេសនៅក្នុងឱកាស ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ បើប្រជាពលរដ្ឋចេញពីផ្ទះធ្វើដំណើទៅរកម្សាន្ត ត្រូវចាក់សោរផ្ទះចោល សូមបិទគូបភ្លើង ត្រួតពិនិត្យភ្លើងចង្រ្កាន ភ្លើងទាន ភ្លើងធូប អោយគ្រប់ជ្រុងជ្រោយនោះសិន ចៀសវាងអគ្គីភ័យអាចបង្កអោយកើត ឡើងផ្តើមចេញពីការធ្វេសប្រហែសបែបនោះរបស់បងប្អូនប្រជាពលរដ្ឋ៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com ​ ​

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1432 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6744 នាក់
ខែនេះ :
22582 នាក់
3 ខែនេះ :
77201 នាក់
សរុប :
1661128 នាក់