ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
វ៉ៃទៀតហើយ.! អង្គរក្សដៃភ្លើងជើងមាន់ ដោយមិនខ្លាចប្រឈមមុខនិងផ្លូវច្បាប់បន្តិចសោះចឹង.!!!
Wed,10 April 2019 (Time 03:51 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 860នាក់)


ខេត្តបន្ទាយមានជ័យ៖ រថយន្តLexus570 ពណ៏ស ពាក់ស្លាក់លេខភ្នំពេញ:2BH:7777 ចេញពីទីក្រុងភ្នំពេញ មកប៉ោយប៉ែត បង្ករជម្លោះឈានដល់ការប្រើហឹង្សា ករណីដីធ្លី នៅក្នុងស្នាក់ការភូមិ មិត្តភាព កាលពីរសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ដែលស្ថិតក្នុងភូមិមិត្តភាព សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ បើតាមប្រភព ពីពលរដ្ឋបានឱ្យដឹងថា៖ ជនសង្ស័យមានឈ្មោះ ឆាយ ភេទប្រុសអាយុប្រហែល៣៩ឆ្នាំ (អង្គរក្សឯកឧត្តមមិនស្គាល់ឈ្មោះ) និង ជនរងគ្រោះមាន ឈ្មោះហេង ប៊ុនរិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមការលើកឡើង របស់ជនរងគ្រោះបានបញ្ជាក់ថា៖ មុនពេលកើតហេតុខ្លួនគេ (ជនរងគ្រោះ) បានណាត់ជួបជាមួយបុរសម្នាក់ ដែលខ្លួនមិនស្គាល់អត្តសញ្ញាណ តាមរយ:ឈ្មោះ ឃឹម មុត រស់នៅក្នុងភូមិមិត្តភាព ដើម្បីឲ្យមកមើលដី នៅចំណុចភូមិកើតហេតុខាងលើ ក្រោយពីការណាត់ជួប នៅរសៀល ថ្ងៃកើតហេតុ គេឃើញរថយន្ត Lexus 570 មួយគ្រឿង ពណ៌ស ពាកស្លាក់លេខ ភ្នំពេញ 2BH-7777 ដោយមានគ្នាចំនួន០៣នាក់ ស្រី០១ និងប្រុស០២ គោលបំណង គឺណាត់ ជួបគ្នា ដើម្បីកក់ប្រាក់ទិញដីឡូត៍ នៅទីស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅវេលាម៉ោង០៣និង០០ នាទី រសៀល បន្ទាប់មក ភាគីខាងទិញដី បានជជែកគ្នា ជាមួយមេភូមិ ក្រោយមក គាត់ថា៖ មិនទិញវិញ ដោយមេភូមិគាត់ ក៏រវល់ មើលគេឈូសផ្លូវផង គាត់ក៏ទៅបាត់។ ជនរងគ្រោះបន្តថា៖ បន្ទាប់ពីភាគីជនបង្ក និយាយថាមិនទិញ ខ្លួនក៏មិនដឹងគិតយ៉ាងណា ក៏ឈរៀបចំឯកសារទុកវិញ ភ្លាមនោះក៏មានជនសង្ស័យម្នាក់ទៀតដែលគេតាំងខ្លួន ជាឯកឧត្តម ពោលពាក្យគេមកផ្លូវឆ្ងាយ ចំណាយពេលវេលា និងប្រាក់កាស់ច្រើន ពេលមកដល់ឯកសារអត់មានគ្រប់។ ក្រោយពីពោលពាក្យ បែបនេះ ក៏បានដើរចេញក្រៅស្នាក់ការភូមិ។ ក្រោយជនបង្កខាងលើ គេអះអាងថាអង្គរក្ស ក៏បានស្ទុះមកវាយជនរង គ្រោះ ទាំងមិនដឹងខ្លួន ចំនួន ០៧ទៅ០៨ដៃ ចំគុំត្រចៀកខាងឆ្វេង រួចហើយជនបង្ក នឹងគ្នីគ្នា បានដើរឡើងជិះរថយន្ត ចេញទៅបាត់។ បើតាមការលើកឡើងរបស់លោក សន មុន្នី មេភូមិមិត្តភាព បានឲ្យដឹងថា៖ រឿងរ៉ាវខាងលើនេះ លោកថាភាគីអ្នកទិញដី គាត់ចង់ឲ្យអាជ្ញាធរ បំពេញឯកសារ ឲ្យបានលឿន តែភាគីខាងទិញនោះ មិនបានតំរូវការ តាមអាជ្ញាធរនិយាយជារួម គាត់មិនបានឲ្យឯកសារ មកអាជ្ញាធរ។ លោកមេភូមិបានបន្តទៀតថា៖ ក្រោយមកអ្នកទិញ និង អ្នកលក់ដី នៅនិយាយគ្នា ក្នុងស្នាក់ការភូមិ ក្នុងនោះមានជំនួយការភូមិ គេនៅទីនោះរង់ចាំ ភាគីទាំងពីរនិយាយគ្នាត្រូវ ទើបបំពេញឯកសារឲ្យ ព្រោះលោកមិននៅកន្លែងកើតហេតុនោះទេ ដោយជាប់រវល់មើល គេឈួសឆាយផ្លូវ មិនទាន់ទៅដល់កន្លែងការដ្ឋានផង មានគេទូរស័ព្ទថា មានជម្លោះក្នុងស្នាក់ការភូមិ ពេលត្រលប់មកវិញ ជនបង្ករឡើងរថយន្តទៅបាត់ សល់តែជនរងគ្រោះតែប៉ុណ្ណោះ។ ជនរងគ្រោះបានបន្ថែមថា៖ លោកនិងទៅដាក់ពាក្យបណ្តឹង នៅប៉ុស្ដិ៍រដ្ឋបាលប៉ោយប៉ែត នៅថ្ងៃដ៏ដែល នៅវេលាម៉ោងជាង០៤រសៀល ដើម្បីឲ្យសមត្ថកិច្ចទាមទារកយុត្តិធម៌ ដោយមិនឃើញមានលទ្ធផល លុះថ្ងៃទី០៩ ខែឆ្នាំដ៏ដែល គាត់បានសម្រេចចិត្តដាក់ពាក្យបណ្តឹង ខាងអាវុធហត្ថ នៅម៉ោង០៨និង៣០នាទី ដើម្បីចង់បានភាពយុត្តិធម៌ ដែលនៅសុខៗ មានគេលួចវាយគាត់ ពីក្រោយខ្នង ។ ជុំវិញករណីខាងលើឈ្មោះឆាយ ដែលតាំងខ្លួនថាជា អង្គរក្ស ដែលរងការចោទប្រកាន់នោះ អ្នកសារព័ត៌មានយើង មិនអាចសុំការបកស្រាយបាននោះទេ ដោយគ្មានលេខទូរស័ព្ទ សម្រាប់ទំនាក់ទំនង។ ករណីនេះលោកនាយប៉ុស្ដ៏ប៉ោយប៉ែត អ៉ឹម សុភារ: ប្រាប់តាមទូរសព្ទអោយដឹងថា៖ លោកមិនទាន់ទទួលពាក្យបណ្ដឹងជនរងគ្រោះនោះឡើយ ហើយលោកសូមឲ្យជនរងគ្រោះមកដាក់ពាក្យបណ្ដឹង។ ទោះជាយ៉ាងណាក៏ដោយ មហាជនរង់ចាំមើល ថាតើលោក ឆាយ ដែលជាអង្គរក្ស ដៃឆៅ វាយទៅលើជនរងគ្រោះ ដោយមិនបានដឹងខ្លួន ដល់ទៅ០៧ និង ០៨ដៃ នោះ ហើយថែមទាំងបានប្រើហឹង្សា ទៅលើជនរងគ្រោះ នៅក្នុងស្នាក់ការភូមិ ដែលជាអាជ្ញាធរក្នុងមូលដ្ឋាន នេះជាការប្រមាថ តើអាចគេចពីសំណាញ់ច្បាប់ បានដែលរឺយ៉ាងណា មហាជននឹងរងចាំមើលថា៖ តើជនរងគ្រោះ និង ទទួលបានយុត្តិធម៌ដែលឬយ៉ាងណា? ព្រោះថាជនបង្ករគេអ្នកធំនៅទីក្រុងភ្នំពេញ ជាអង្គរក្ស ទៀតផងនោះ សូមរង់ចាំតាមដានទាំងអស់គ្នា៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1385 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6697 នាក់
ខែនេះ :
22535 នាក់
3 ខែនេះ :
77154 នាក់
សរុប :
1661081 នាក់