ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោកអនុសេនីយ៍ឯក ជ័យ វាស្នា មេប៉ុស្ដិ៍នគរបាលអូរស្មាច់ បានបកស្រាយតាមទូរសព្ទ័ប្រាប់សារព័ត៌មាន(គេហទំព័រ បោយប៉ែតប៉ុស្តិ៍) អោយដឹងថា៖ មិនមានការធ្វើទារុណកម្ម ទៅលើលោកតា ព្រុំ រស់ ដូចការចោទប្រកាន់នោះទេ.!
Sat,04 May 2019 (Time 04:43 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1031នាក់)


ខេត្តឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នេះ លោកអនុសេនីយ៍ឯក ជ័យ វាស្នា មេប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរស្មាច់ បានបកស្រាយតាមទូរសព្ទ័ប្រាប់សារព័ត៌មាន(គេហទំព័រ បោយប៉ែតប៉ុស្តិ៍) អោយដឹងថា៖ មិនមានការធ្វើទារុណកម្មទៅលើលោកតា ព្រុំ រស់ ដូចការចោទប្រកាន់នោះទេ ខាងកំលាំងសមត្ថកិច្ចរបស់លោក គឺបានចាប់លោកតា ព្រុំ រស់ អាយុ៦១ឆ្នាំ ពិតប្រាកដមេន ដោយយោងតាមទទួលពាក្យបណ្តឹង ពីពលរដ្ឋនៅភូមិខាងលើ។ តែដោយ ឡែក លោកតា ព្រុំ រស់ មិនព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ច និងយកព្រួញ និងចំពាម តដៃសមត្ថកិច្ច ទើបមានការផ្ទុះអាវធ ចំនួន២គ្រប់ បែបនេះមេន។ លោកអនុសេនីយ៍ឯក ជ័យ វាស្នា បានបន្តអោយដឹងថែម ទៀយថា៖ ដោយបានឃើញនិងបានចូលទស្សនាក្នុង (វេបសាយ) និងក្នុងបណ្តាញអ្នកលេងសង្គម Facebook មួយចំនួនបានបង្ហោះ និងចុះផ្សាយថា៖ ខាងសមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរស្មាច់ បានធ្វើទារុណកម្ម វាយដំតាមតែអំពើចិត្ត ទៅលើលោកតា ព្រុំ រស់ និងបានបាញ់គំរាម២គ្រាប់ កាលពីវេលាម៉ោង០៣ រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩​ កន្លងទៅថ្មីៗនេះ ស្ថិត នៅភូមិ អភិវឌ្ឍន៍ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ លោក ជ័យ វាស្នា លោកបានបញ្ជាក់ និងសំណូមពរដល់បងប្អូន សូមមើលរូប(វីឌីអូ) ខាងក្រោម ហើយវិភាគថា៖ តាមសម្តីនិងកាយវិការតា និងប៉ូលីសជាអ្នកថត ហើយប្រសិនបើបងប្អូនជាប៉ូលីស ក្នុងការចុះប្រតិបត្តិការនេះវិញ បងប្អូនត្រូវធ្វើយ៉ាងណា.? តាមវិភាគ បើបងប្អូនជាប៉ូលីស ហើយចាប់តាញៀនម៉ានេះ មិនបានទេ បងប្អូននឹងត្រូវអ្នកភូមិជេរ ថា៖ សមត្ថកិច្ច អសមត្ថភាព ឬបក្សពួកជាមិនខាននោះទេ..!។ លោកបានបន្តងថា៖ ខ្ញុំចង់ស្នើសុំអោយបងប្អូន សាកសួរ និងតាមដានពត៌មានមុនផ្សាយ និងសំុមេត្តាកុំទម្លាក់ទោសអោយអ្នកត្រូវអី ហើយនេះជាតួនាទីរបស់សមត្ថកិច្ច។ លោក ជ័យ វាស្នា បានបញ្ជាក់បន្ថែមថា៖ លោកមិនបានប្រើហឹង្សាដូចការចោទប្រកាន់ទេ ពេលដេញចាប់គាត់ គឺគាត់រត់កាត់ព្រៃដំឡូង ទើបវាកូតដាច់សាច់ដូចតែគ្នាហ្នឹង៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
774 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6086 នាក់
ខែនេះ :
21924 នាក់
3 ខែនេះ :
76543 នាក់
សរុប :
1660470 នាក់