ក្រុងប៉ោយប៉ែត៖ នៅថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥និង០០ នាទី មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់ភូមិផ្សារកណ្តាលមកថា៖ មានករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានព័ត៌មាននេះ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានចាតតាំងកំលាំងប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល ចុះទៅកន្លែងកើតហេតុ បានជួបជនសង្ស័យ០២នាក់ ក៏ធ្វើការត្រួតពិនិត្យ បានរកឃើញ ថ្នាំក្រាម ពណ៍ស ថ្លា ចំនួន០២ថង់តូច រួមនិងដែកកេះ០២ ប្រដាប់ចូកថ្នាំ០១ ថង់សម្រាប់ច្រក០១ កែវជក់ថ្នាំ០១ នៅក្នុងកាបូបស្ពាយ ជនសង្ស័យទាំង០២នាក់មានឈ្មោះដូចខាងក្រោមៈ ទី១-ឈ្មោះ គ្រឿង សុជា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល។ ទី២-ឈ្មោះ ជី សីហា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល។ យោងតាមព័ត៌មានរបស់ប្រជាពលរដ្ឋក្នុងភូមិបានអោយដឹងថា៖ ក្រុមទាំងអស់នេះជាមុខសញ្ញាប្រើប្រាស់ និង ជួញដូរ ថែមតាំលួចយ៉ាងសកម្មនៅក្នុងភូមិខាងលើ ធ្វើអោយពលរដ្ឋរស់នៅក្នុងភូមិ មានព្រួយបារម្ភ និងភ័យខ្លាចទៀតផង។ បច្ចុប្បន្នៈ ជនសង្ស័យទាំង០២នាក់ ត្រូវបានកំលាំងប៉ុស្តិ៍ បាននាំខ្លួនមកធ្វើការសាកសួរ។យងតាមចម្លើយសារភាព ពីជនស័ង្សយទាំង០២នាក់ថា៖ ខ្លួនពិតជាបានប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងដើរលួចទ្រព្យសម្បត្តិគេពិតប្រាកដមែន។ក្រោពីសាក់សួរចម្លើយរួច សមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កសាងសំណុំរឿងតាមនីតិវិធី៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា