ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បែកធ្លាយរឿងលោក ជំ សំនិត ប្រធានសាខាពន្ធដាខេត្តឧត្ដរមានជ័យ​ ប្រើប្រាស់រថយន្ដអង្គភាពដឹកស្រាគេចពន្ធទៅលក់នៅភ្នំពេញ.!!!
Wed,15 May 2019 (Time 04:12 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 818នាក់)


ខេត្តឧត្ដរមានជ័យ៖ កាលពីថ្ងៃ១៤ ខែឧសភាឆ្នាំ២០១៩ មានសារបែកធ្លាយមួយថា៖ លោកជំ សំនិត​ ប្រធានសាខាពន្ធដាខេត្តឧត្ដរមានជ័យ បានប្រើប្រាស់រថយន្ដអង្គភាព ធ្វើអាជីវកម្ម ដឹកទំនិញគេចពន្ធពីច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្ដរមានជ័យ​ យកទៅលក់នៅទីក្រុងភ្នំពេញ។ ប្រភពបានបង្ហើបអោយដឹងថា៖ លោក ជំ សំនិត ប្រធានសាខាពន្ធដា​ខេត្តឧត្ដរមានជ័យ តែងតែយករថយន្ដអង្គភាព ដឹកទំនិញគេចពន្ធ ភាគច្រើគឺប្រភេទស្រាដបនិងស្រាបៀររបស់ថៃ ចេញតាមច្រកទ្វាអូស្មាច់ ទៅលក់នៅទីក្រុងភ្នំពេញ គឺរាងរាល់ថ្ងៃ សៅរ៍និ ងថ្ងៃអាទិត្យ និងគ្រឿងសង្ហារឹមផ្សេងទៀតផង។ ប្រភពបន្តរថា៖ លោក ជំ សំនិត ប្រើប្រាស់រថយន្ដអង្គភាពដូចរថឯកជនរបស់លោកអញ្ចឹង ពោលគឺ រថយន្ដរបស់អង្គភាពមិនអោយមន្រ្ដីណាម្នាក់ប៉ពល់ឡើយ តែបែជាលោកយកមកប្រើប្រាស់តែម្នាក់ឯងដូចជាកម្មសិទ្ធផ្ទាល់ខ្លួនទៅវិញ។ ប្រភពបន្ថែមទៀតថា៖ លោក ជំ សំនិត បានរកស៊ីដឹកទំនិញគេចពន្ធពីប្រទេសថៃ ច្រើនឆ្នាំមកហើយ ដោយមធ្យោបាយ ដឹកជញ្ជូន ជារថយន្ដរបស់អង្គភាពសាខាពន្ធដា ដោយផ្ទាល់ និងប្រើអំណាចរបស់លោកផង ទើបការប្រកបរបរ ដឹកទំនិញគេចពន្ធបានកាក់កបរហូតមក។ ជំុវិញករណីខាងលើ សារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) មិនអាចសំការបំភ្លឺពីលោក ជំ សំនិត បានទេ អង្គភាពយើងខ្ញុំព្យាយាមខលទៅលេខទូរស័ព្ទលោក 0318578888 ជាច្រើនសារ តែបានត្រឹមសោកស្តាយតែប៉ុណ្ណោះ ព្រោះមិនអាចទំនាក់ទំនងគ្នាបាន។ ហើយអង្គភាពយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីលោក ជំ សំនិត រាល់ម៉ោងធ្វើការ៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www. poipetposnews

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
831 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6143 នាក់
ខែនេះ :
21981 នាក់
3 ខែនេះ :
76600 នាក់
សរុប :
1660527 នាក់