ខេត្តឧត្តរមានជ័យ៖ ប្រភពបែកធ្លាយទៀតហើយ.! មិននឹកស្មានដល់ថា៖ នៅពីក្រោយនៃការចាប់ខ្លួនពលករខ្មែរឆ្លងដែនស៊ីឈ្នួលកាប់ឈើក្រញូង ត្រូវបានសមត្ថកិច្ចថៃ ចាប់បានជាច្រើនលើក កន្លងទៅនេះ នៅតំបន់នគរបាល វរ:ការពារព្រំដែនគោកលេខ៧០២ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ដែលមានមេឈ្មូញធំៗចំនួនបីនាក់ ទី១-ជាមន្រ្ដីយោធា កងពលតូចលេខ៤២ ជាកូនចៅរបស់លោក ឧត្ដមសេនីយ៍ទោ ប៉ែន វយ ឈ្មោះ ឈឿង ស័ក្ក។ និងទី២-លោកអនុសេនីយ៍ត្រី ចាន់ ប៊ុនថន ជាមន្រ្ដីនគរបាល វរ:ការពារព្រំដែនគោកលេខ៧០២ ត្រូវជាកូនចៅរបស់លោក វរ:សេនីយ៍ឯក គង់ សុខាន់។ ទី៣-ឈ្មោះ រៀប ជាឈ្មូញទទួលប្រម៉ូលទិញឈើក្រញូងនៅទូរទាំងសង្កាត់អូស្មាច់ទាំងម៉ូល។ ហើយបើយោងតាមប្រភពរាយការណ៍ពីសង្កាត់អូស្មាច់ កាលពីថ្ងៃទី១៥ ខែឧសភាឆ្នាំ២០១៩នេះបានអោយដឹងថា៖ លោកអនុសេនីយ៍ត្រី ចាន់ ប៊ុនថន បានកៀងគរពលករឆ្លងដែន កាប់ឈើក្រញូង ប្រម៉ូលទិញនិងចារាចរណ៍ ឈើក្រញ៉ូងយ៉ាងសកម្ម សព្វថ្ងៃនេះ នៅត្រង់ចំណុចលេខ ២៧៨ អែបកាស៊ីណូ។ និងឈ្មោះ ឈឿង សក្ក័ បានធ្វើសកម្មភាពដូច និងលោក ចាន់ ប៊ុនថន ដែ ល នៅចំណុចភ្នំបាក់ នៅក្នុងសង្កាត់អូស្មាច់ រីឯមេឈ្មួញប្រម៉ូលទិញឈ្មោះ រៀប។ សកម្មភាពរបស់មេឈ្មូញឈើក្រញូងទាំងបីនាក់ខាងលើ គឺជាដើមហេតុនិងជាមូលហេតុ ទាំងអស់ ដែលបណ្ដាលអោយអាជ្ញាធរថៃ ចាប់ខ្លួនពលករលួចឆ្លងដែនខុសច្បាប់កាប់ឈើក្រញូងបញ្ជូនយកទៅផ្ដន្ទាទោសតាមច្បាប់ប្រទេសថៃ។ ដែលសកម្មភាពទាំងនេះបានកើតឡើងជាដ៍ដែលៗៗ ជាហូហែច្រើនឆ្នាំកន្លងទៅនេះ។ ដែលល្បីថា៖ អ្នកមានអំណាចនៅខេត្តឧត្ដរមានជ័យ មួយចំនួនកំពុងទទួលផល និងចូលដៃចូលជើងពីមេឈ្មូញទាំងបីខាងលើថែមទៀតផង។ ជុំវិញករណីខាងលើ ក្រុមការងារយើងខ្ញុំមិនអាចស្វែងរកការទំនាក់ទំនងសុំការបំភ្លឺពីលោ ចាន់ ប៊ុនថន និងលោក ឈឿង សក្ក័ និងឈ្មោះ រៀប បាននោះទេនៅពេលនេះ ហើយអង្គភាពយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីលោក ចាន់ ប៊ុនថន រាល់ម៉ោងធ្វើការ៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា