ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អាសូពលករខ្មែរជិត៨០នាក់ណាស់.! លួចឆ្លងដែនចូលទៅប្រទេសថៃ​ ត្រូវសមត្ថកិច្ចថៃ ព័ទ្ធចាប់បាន រីរីឯមេខ្យល់រត់យកតែខ្លួន..!!!
Wed,15 May 2019 (Time 10:12 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 696នាក់)


ប្រទេសថៃ៖ បើតាមសេចក្តីរាយការណ៍ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ កងកំលាំងទាហានទី១១ ​បន្ទាយសម្ដេចព្រះ​ណាំង ​ក្លៅ ប្រគល់ភារកិច្ចឲ្យ កងរក្សា​សន្តិសុខរបៀបរៀបរយ បើកប្រតិបត្តិ​ការត្រួតពិនិត្យ នឹងចា​ប់​ពលករខ្មែរចំនួន៨០នាក់ ដែល​លួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់។ បន្ទាប់ពីមានសេចក្តីររាការណ៍ថា៖ មានក្រុមពលករខ្មែរចូលមកស្នាក់អាស្រ័យ នៅ​កណ្ដាលព្រៃល្បាស ខាងក្រោយបន្ទាប់ជួលលេខ៨ បន្ទប់របស់ស្រ្តីឈ្មោះ អារី ចាន់ថាវ៉ាន់ ផ្ទះ​លេខ27/1 ភូមិ៤ ឃុំស្មេតតាយ ស្រុកបាងក្លា ខេត្តឆាក់ឆើងសៅ ប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រក្នុងស្រុកថៃ។ ប្រភពដ៏ដែរបន្តថា៖ មុនពេលឃាត់ខ្លួនពលករខាងលើ កម្លាំងទាហានថៃ បាន​សហការ​ជាមួយ​កម្លាំងតម្រួតស្រុកបាងក្លា រួមនឹងអាជ្ញាធរមូលដ្ឋាន ចូល​ទៅត្រួត​ពិនិត្យឯ​កសារ​ធ្វើដំណើរ ខណៈទៅដល់​ក្រុមពលករខ្មែរដែលស្នាក់នៅកណ្ដាលព្រៃល្បាស ខាងក្រោយ​បន្ទប់​ជួលទាំងនោះ នាំគ្នារត់បែកខ្ញែក សមត្ថកិច្ចបំបែកកម្លាំងគ្នា តាមចាប់​បាន​មក​ទាំងអស់​ជិត​៨០នាក់​មានទាំងប្រុសនិ​ងស្រី រួមទាំងក្មេងផងដែល។ នៅចំពោះមុខសមត្ថកិច្ចថៃ​ ក្រុមពលករខ្មែរទាំងនោះបានសារភាពថា៖ ក្រុមខ្លួន​ចូលមកស្នាក់​នៅទី​នេះ ដោយធ្វើ​ដំណើរចូលមក​តាំងពីវេលា​ម៉ោង០៣ទៀបភ្លឺ រងចាំរថយន្តមកទទួល ដើម្បីបន្តដំណើ​រ​ទៅរ​ក​ការងារ​ធ្វើ​នៅខេត្តផ្សេងៗទៀត។ ដោយឡែកមេខ្យល់ ដែលដឹកនាំក្រុមនេះចូលមកគ្រាន់តែដឹង​ឈ្មោះថា តា អាត ដែល​ជាអ្នក​ជួលបន្ទប់លេខ៨ នៅជាប់កន្លែងស្នាក់​របស់ពួកខ្លួន ហើយតា អាត នេះជាអ្នក​ផ្ដល់បាយ ទឹក នឹងនំ អោយក្រុមពលករទាំងនេះហូប។ក្រៅពីនោះ បានតស៊ីយោទឹកស្អាតទុកឲ្យក្រុមពលករប្រើសម្រាប់ងូត​នឹង​ចូល​បង្គន់ទៀតផង តែបន្ទាប់ពីការត្រួតពិនិត្យ ដើម្បីតាមចាប់បុគ្គលឈ្មោះតា អាត នោះដឹងខ្លួនទាន់ រត់គេចខ្លួនចោលពួកគាត់បាត់ទៅ។ បច្ចុប្បន្ន ក្រុមពលករខ្មែរទាំងនេះសមត្ថកិច្ចថៃ កំពុងធ្វើការសាកសួរ និងកសាង​សំណុំរឿងដើម្បីចាត់ការ​តាមនិតិវិធីនៃច្បាប់ប្រទេសថៃ៕ ដោយៈ សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
693 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5601 នាក់
ខែនេះ :
18822 នាក់
3 ខែនេះ :
70720 នាក់
សរុប :
1558889 នាក់