ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ដីព្រៃគ្រប់គ្រងដោយរដ្ឋ រាប់រយហិកតា ត្រូវបានអ្នកមានអំណាច ឈូសឆាយព្រៃទន្រ្ទានយក ដោយជ្រកក្រោមស្លាកអភិវឌ្ឍន៍គ្រួសារអតីតយុទ្ធជន...!!!
Thu,16 May 2019 (Time 07:45 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 894នាក់)


ខេត្តឧត្តរមានជ័យ៖ ដោយយោងតាមសេចក្តីរាយការណ៍ មកថា៖ ដីព្រៃខ្ទង់ពាន់ហិកតា នៅតាមជើងភ្នំដងរ៉ែក ដែលស្ថិតផ្លូវយុទ្ធសាស្ត្រសមរភូមិមុខ ទិសទី២ ក្នុងភូមិអូរស្វាយ និង ភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ត្រូវបានក្រុមអ្នកមានអំណាច ឋានៈឧត្តមសេនីយ៍ យកគ្រឿងចក្រទៅឈូសឆាយព្រៃ ដើម្បីយកដីលក់អោយឈ្មួញ ដោយយកគំរោងអភិវឌ្ឍន៍គ្រួសារអតីតយុទ្ធជន ធ្វើជាខែល។ យោងតាមប្រភពបានបន្តថា៖ សកម្មភាពឈូសឆាយព្រៃយកដីរដ្ឋ មានចំនួនច្រើនរាប់រុហិកតា មកធ្វើជាកម្មសិទ្ធបុគ្គលទៅវិញ.! ត្រូវបានមហាជន ដាក់ការសង្ស័យថា៖ អាចមានការឃុបឃិតគ្នា ជាប្រពន្ធ័ននៅក្នុងខេត្តឧត្តរមានជ័យទាំងមូល ទើបគេអាចឈូសឆាយព្រៃយកដីរដ្ឋ បានយ៉ាងរលូន បែបនេះ ហើយបើគ្មានការបើកភ្លើងខៀវពីសំណាក់អាជ្ញាធរ ភូមិ/ឃុំ/ស្រុក/ខេត្ត/នោះទេ គឺមិនអាចទៅរួចនោះទេ។ ករណីខាងលើនេះដែល លោក នៅសំ ដារ៉ារិទ្ធ អភិបាលស្រុកត្រពាំងប្រាសាទ បានអោយដឹងថា៖ ដីព្រៃខាងលើនេះ អតីតយុទ្ធជននិវឌ្ឍន៍ស្នើសុំ ពីររយហិកតា (២០០ហិកតា) ដើម្បីអភិវឌ្ឍន៍។ តែយ៉ាងណា ក៏ដោយលោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន (ហៅ៥១) បានបញ្ជាក់តាមទូរស័ព្ទ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះថា៖ ដីខាងលើលោកបានស្នើសុំតាំងពីជំនាន់ឯកឧត្តម សរ ថាវី នៅជាអភិបាលខេត្តឧត្តមានជ័យមកម្លេះ ដែលមានចំនួនដី ប្រហែលមួយរយហិកតា (១០០ហិកតា) ដើម្បីរៀបចំភូមិ។ គួរបញ្ជាក់ថា៖ ទូរលេខចំនួនដី ដែលលោក នៅសំ ដារ៉ារិទ្ធ អភិបាលស្រុកត្រពាំងប្រាសាទ បានបញ្ជាក់ និង ទូរលេខចំនួនដី ដែលលោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន (ហៅ៥១) បញ្ជាក់ខុសគ្នា រហូតដល់ទៅមួយរយហិកតា (១០០ហិចតា) ឯណោះ ដែលទូរលេខនេះ ឋិតក្នុងភាព អាថ៌កំបាំង រឺក៏ជាយុទ្ធសាស្រ្ត កន្ទេលធំបន្លំដេក ដើម្បីស្ពិនភ្នែកមហាជន.! សូមរង់ចាំតាមដាននៅវគ្គបន្តក្រោយទៀត៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
876 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6188 នាក់
ខែនេះ :
22026 នាក់
3 ខែនេះ :
76645 នាក់
សរុប :
1660572 នាក់