ក្រុងប៉ោយប៉ែត៖ គ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ រវាងរថយន្តដឹកដី និងម៉ូតូ យ៉ាងពេញទំហឹង បណ្តាលអោយបែកក្បាលស្លាប់ទាំង៣នាក់ ភ្លាមៗក្នុងថ្លុកឈាម" ប្រុស២នាក់ ស្រីម្នាក់" នៅមុខខ្លោងទ្វារវត្តអណ្ដូងថ្មមាស ស្ថិតក្នុង ភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ។ដែលហេតុការណ៍នេះ បានកើតឡើង នៅព្រឹកថ្ងៃទី១៧ ខែឧសភាឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទីព្រឹក។ ហើយបើយោងតាមសម្តីពលរដ្ឋបានឃើញមុនពេលកើតហេតុថា៖ រថយន្តនិងម៉ូតូទាំងធ្វើដំណើរស្របទិសគ្នា មកដល់ចំនុចកើតហេតុ រថយន្តបែនដឹកដីបានបុកម៉ូតូពីក្រោយពេញទំហឹង អូសចម្ងាយ៤០ម៉ែត្រ កិនទាំងបីនាក់ស្លាប់ភ្លាមៗតែម្ដង ចំណែកជនរងគ្រោះទាំងបីនាក់ជិះម៉ូតូរួមដំណើរជាមួយគ្នា ក្នុងនោះមាន"ស្រី០១ម្នាកើប្រុស០២នាក់" ត្រូវជាបងថ្លៃប្អូនថ្លៃ។ (ម៉ូតូ)ជនរងគ្រោះមានស្លាកលេខ 1I.1948 បាត់ដំបង ជនរងគ្រោះទាំង០៣នាក់មានឈ្មោះដូចខាងក្រោមៈ ទី១-ឈ្មោះ ផាត ភាព អាយុ៣៦ឆ្នាំភេទប្រុស។ ទី២-អ្នករួមដំណើរជាប្អូន ឈ្មោះ ផាត ភានអាយុ២៣ឆ្នាំ ភេទប្រុស។ទី៣-ឈ្មោះ ស្រីតំ អាយុ១៩ ឆ្នាំភេទស្រី ជាប្រពន្ធត្រូវស្លាប់ទាំង៣នាក់ អ្នកទាំងបីរស់នៅ ភូមិក្បាលថ្នល ឃុំព្រៃខ្ពស់ ស្រុកបរវិល ខេត្តបាត់ដំបង។ រីឯអ្នកបើកបររថយន្តបង្កមាន ឈ្មោះ ហេង វាសនា អាយុ២៧ឆ្នាំ ភេទប្រុស រស់នៅភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពុងត្របែក ខេត្តកំពុងចាម។ រថយន្តបង្កមានស្លាកលេខ 3A.3754 ភ្នំពេញ ជារបស់ក្រុមហ៊ុន តាំង តេងភៀវ។ ក្រោយពេលកើតហេតុភ្លាមៗនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបង្កបានផងដែរ។ បច្ចុប្បន្នៈ សាកសពទាំង០៣នាក់ ត្រូវបានលោក នួន នីគីដា ផ្នែកមនុស្សធម៌ក្រុងប៉ោយប៉ែត ជួយក្តាម្ឈូស និង ដដឹកសាកសពដោយមិនគិតថ្លៃ យកទៅដល់គេហដ្ឋានសាច់ញាតិ ។ ចំណែករថយន្ត ទាំងពីប្រភេទត្រូវបាន សមត្ថកិច្ច យកមករក្សាទុកនៅអធិការនគរបាលក្រុងប៉ោយប៉ែត ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www poipetposnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា