ខេត្តកោះកុង៖ ហេតុការគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដោយខ្លួនឯង ស្លាប់ម្នាក់ របួសនាក់រួមដំណើរម្នាក់ កាលពីវេម៉ោង០៩និង១០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភាឆ្នាំ២០១៩ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ១០១ /១០២ ក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។ សមត្ថកិច្ចបានឲ្យដឹងថា៖ មានរថយន្ត១គ្រឿង ម៉ាកស៊ើប ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2G-8704 បើកបរដោយឈ្មោះ ឆុង ឈីង ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិ ចិន (ហុងកុង) កាន់លិខិតឆ្លងដែនលេខ KJ 0237658 បានបើកបរក្រឡាប់ដោយខ្លួនឯងត្រង់ចំណុចកើតហេតុខាងលើ បណ្តាលអោយអ្នកបើកបរ ស្លាប់នៅនឹងកន្លែង និង អ្នករួមដំណើរឈ្មោះ សាលី ឈុង ភេទស្រី អាយុ ៥៥ ឆ្នាំ ជនជាតិ ថៃ ត្រូវជាភរិយា រងរបួសស្រាល។ បច្ចុប្បន្នៈ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ អោយទៅភរិយា យកទៅរក្សាទុកនៅស្ថានទូតចិន ៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា