បុរស កម្មករសំណង់ម្នាក់ សម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ដោយពុំដឹងមូលហេតុ នៅចំណុចអគារដែលកំពុងសាងសង់របស់ក្រុមហ៊ុន L.Y.P group
ខេត្តកោះកុង៖ បុរសកម្មករសំណង់ម្នាក់បានសម្រេចចិត្ត ធ្វើអត្តឃាតសម្លាប់ចងកសម្លាប់ខ្លួនឯង ដោយពុំដឹងមូលហេតុ
ដែលហេតុការនេះបានកើតឡើងត្រង់ចំណុចអាគារដែលកំពុងសាងសង់របស់ក្រុមហ៊ុន L.Y.P group ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅពីវេលាម៉ោង ០៦និង២៥នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩។
សមត្ថកិច្ចបានឲ្យដឹងថា៖ បុរសដែលចងកសម្លាប់ខ្លួនឯងនេះ មានឈ្មោះ រី បូរី ភេទប្រុស អាយុ៣២ មានមុខរបរជាកម្មករសំណង់ សព្វថ្ងៃស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។ សមត្ថកិច្ចបន្តទៀតថា៖ យោងតាមការពិនិត្យពីសំណាក់ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចជំនាញឃើញថា៖ ជនរងគ្រោះពិតជាបានស្លាប់ដោយសារចងកសម្លាបើខ្លួនពិតប្រាកដមែន។
បច្ចុប្បន្នៈ សាកសពបុរស ចងក ធ្វើអត្តឃាតដោយខ្លួនឯង ត្រូវបានសមត្ថកិច្ច ប្រគល់ជូនភរិយា យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយៈ សេង រត្ន័ និពន្ធនាយករង
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www poipetpostnews.com