ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សមត្ថកិច្ច ឃាត់ខ្លួនយុវជនចំនួន០៥នាក់ ពាក់ព័ន្ធនិងករណីរក្សាទុកនូវសារធាតុគ្រឿងញន...
Tue,21 May 2019 (Time 02:26 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 899នាក់)


ក្រុងប៉ោយប៉ែត៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះល្បាត បង្ការបង្ក្រាប និងឃាត់ខ្លួនយុវជនបានចំនួន០៥ នាក់ ពាក់ព័ន្ធនិងករណីរក្សាទុកនូវសារធាតុគ្រឿងញៀន បានពីកន្លែងនៅយប់តែមួយ។ កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ៣០២៩ នៅចំណុចមណ្ឌល៥ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ។ កម្លាំងប៉ុស្តិ៍ផ្សារកណ្ដាល បានចុះល្បាតបង្ការបង្ក្រាប ទប់ស្កាត់ នៅពេលយប់ បានប្រទះឃើញ យុវជនមួយក្រុម មានការសង្ស័យក៏ធ្វើការត្រួតពិនិត្យ បានរកឃើញវត្ថុតាង ម្សៅក្រាមពណ៌ស ចំនួន០២ ថង់តូច,ប្រដាប់ច្រកថ្នាំ០១, បំពង់ជក់០១,ដាវសាំមូរ៉ៃ០៣ដើម ,ហើយបានធ្វើការឃាត់ខ្លួន យុវជនចំនួន០២ នាក់ ។ ទី-១ ឈ្មោះ ហែមណា ភេទប្រុស អាយុ២០ ឆ្នាំ។ ទី-២ ឈ្មោះឈឿន សារុំ ភេទប្រុស អាយុ២៥ឆ្នាំ ជនសង្ស័យទាំងពីនាក់ រស់នៅភូមិក្បាលស្ពាន ១ សង្កាត់ និងក្រុងប៉ោយប៉ែត។ សមត្ថកិច្ចបានបន្តឲ្យដឹងទេថា៖ លុះល្បាតមកដល់ចំណុចមុខសាលាសង្កាត់ផ្សារកណ្ដាល បានជួបយុវជនបីនាក់ទៀត នៅអង្គុយពិភាក្សាគ្នា ក៏មានការសង្ស័យ កម្លាំងយើង បានធ្វើការត្រួតពិនិត្យបានរកឃើញមានបំពង់កែវជក់មួយ ទុយូជ័រ០២ ហើយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានយកយុវជនទាំង០៣នាក់ មកធ្វើការសាកសួរ។ ទី១-ឈ្មោះ ឯក ចាន់រិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅមណ្ឌល៥ ភូមិប្រជាធម្មលិច។ទី-២ ឈ្មោះ ហៀប សីហា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅមណ្ឌល៣ ភូមិប្រជាធម្មលិច។ទី-៣ ឈ្មោះ ងិន ផល ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅមណ្ឌល៥ ភូមិប្រជាធម្មលិច។ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៥នាក់ និងធ្វើតេស្តស្វែងរកសារធាតុ ជាលទ្ធផល វិជ្ជមាន។ ហើយបានសារភាពថា៖ ពួកគេពិតជាបានជួញដូរនិងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុគ្រឿងញៀន ពិតប្រាកដមែន។ លោកបានបន្តឲ្យដឹងទៀតថា៖ ក្នុងមូលដ្ឋានគ្មានការជួញដូរគ្មានអ្នកប្រើប្រាស់ហើយ អ្នកមិនអាចគេចផុតពីការប្រមាញ់ដោយកម្លាំងសមត្ថកិច្ចអធិការដ្ឋានក្រុងប៉ោយប៉ែន បាននោះទេ ដ៏រាបណា មិនចូលរួមជះឱ្យឆ្ងាយពីគ្រឿងញៀន ត្រូវនិយាយថាទេចំពោះគ្រឿងញៀន។ បច្ចុប្បន្នៈ ជនសង្ស័យទាំង០៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ ដោយៈ លោក ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
817 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6129 នាក់
ខែនេះ :
21967 នាក់
3 ខែនេះ :
76586 នាក់
សរុប :
1660513 នាក់