ខេត្តឧត្តរមានជ័យ៖ បែកធ្លាយ រូបភាពជាច្រើនសន្លឹក ដ៏អាម៉ាស និងអាស្រូវ របស់លោក លី ដារិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ផឹកស្រា អោបស្រីក្នុងខារ៉ាអូខេ រហូតសន្លប់ស្តូកស្តឹង ត្រូវគេបង្ហោះ ចែកចាយ និងរិះគន់យ៉ាងចាស់ដៃ លើបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ។ ការបែកធ្លាយរូបភាពអោបថើប ស្រើបស្រាល ជាមួយស្រីក្មេងក្នុងបន្ទប់ខារ៉ាអូខេ របស់លោក លី ដារិទ្ធ គឺបន្ទាប់ពីលោកត្រូវគេរាយការណ៍បានដើរអួតអាងពេញ ខេត្តឧត្តរមានជ័យ ថា៖ រូបលោកនេះហើយជាបេក្ខជនមេបញ្ជាការកងរាជអាវុធហត្ថខេត្តនេះនាពេលខាងមុខដ៏ខ្លី។ សូមជម្រាបជូនថា៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្លាប់បានណែនាំឲ្យមន្ត្រីក្រោមឱវាទទាំងអស់ចៀសវាងឲ្យបាននូវរាល់ទង្វើទាំងឡាយណា ដែលនាំឲ្យមហាជនតិះដៀល រិះគន់ ឬនាំភាពក្តៅក្រហាយដល់ពួកគាត់។ ជុំវិញបញ្ហានេះ អង្គភាពសារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ យើងខ្ញុំពុំទាន់អាចទាក់ទងសុំការបំភ្លឺពីលោក លី ដារិទ្ធ បាននៅឡើយទេ។ ទោះជាយ៉ាងណាមហាជននឹងរងចាំមើលថា៖ តើលោក លី ដារិទ្ធ ដែលចូលចិត្តផឹកស៊ីស្រីញីអូនបងបែបនេះ ពិតជាអាចក្លាយជាថ្នាក់ដឹកនាំដូចការអួតអាងរបស់លោកមែនឬយ៉ាងណា? បើគេនៅមិនទាន់ភ្លេចផងថា៖ លោក សរ ថាវី អតីតអភិបាលខេត្តឧត្តរមានជ័យនេះ ក៏ត្រូវបានដកតំណែងក៏ព្រោះតែរឿងស្រីញីជាធំនេះ។ ចំណែក លោក សួន បវរ អតីតអភិបាលខេត្តបន្ទាយមានជ័យ ទើបតែត្រូវដកចេញពីតំណែងក៏ព្រោះតែរឿងស្រីញី។ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ក៏កំពុងជាប់គុកព្រោះរឿងសម្លាប់ស្រីស្នេហ៍ខ្លួនឯងដែរ។ មហាជនលើកជាសំនួរថា៖ តើគួរទេដែលឲ្យមន្ត្រីល្មោមស្រា វក់នឹងស្រី អោយទៅដឹកនាំគេ? បើអ្នកមន្ត្រីគ្រាក់ៗ ដែលយកស្រីស្រាជាធំត្រូវបាបសម្តេច តេ ជោ ដកចោលពីតំណែងអស់ហើយនោះ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poupetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា