ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឃាតកម្មដ៏សាហាវ.!(ប្តីសម្លាប់ប្រពន្ធ) ត្រូវបានសមត្ថកិច្វឃាត់ខ្លួន កសាងសំណុំរឿងតាមនិតិវិធី...!!!
Tue,21 May 2019 (Time 04:00 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 884នាក់)


ខេត្តបាត់ដំបង៖ មានការភ្ញាក់ផ្អើលមើលឈូរឆរ នៅចំណុចក្រុម១ ភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ដោយឃាតករជាប្តីបានយកកាំបិតផ្គាក់កាប់ និងអារក ប្រពន្ធ ដាច់ពីក្បាលបណ្តាមលឱ្យស្លាប់យ៉ាងអាណោចអាធ័ម នៅបរិវេណ លំនៅដ្ឋានខាងលើ កាលពីវេលាម៉ោង ០៦និង៥០នាទីព្រឹកព្រលឹម ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នេះ ។ សមត្ថកិច្ចបានអោយដឹងថា៖ ក្រោយពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការណ៍ជា​មួយ​​កម្លាំងលោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី អធិការនគរបាលស្រុកបាណន់ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍​ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការបង្រ្កាប ឈានដល់ការឃាត់ខ្លួនឃាតករម្នាក់ឈ្មោះ យឿត រឿត អាយុ៣៣ឆ្នាំ (ត្រូវជាប្តី) រស់នៅភូមិចំការអូរ ឃុំកន្ទឺរ ២ ស្រុកបាណន់ ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងទៀតថា៖ មូលហេតុដែលប្តីធ្វើសកម្មភាពយកកាំបិតភ្គាក់កាប់និងអារកដាច់ក្បាល ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះ ម៉ាន់ សុភា អាយុ៣៧ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ មកស្នាក់នៅផ្ទះឪពុក ម្តាយខាងប្តីនៅភូមិ ឃុំ កើតហេតុខាងលើ ដោយសារជននេះជាមនុស្សញៀនថ្នាំក្លាយជាមនុស្ស សរសៃ ប្រសាទ ហើយពេលបែកថ្នាំ ក៏កាប់ និងអារកប្រពន្ធស្លាប់តែម្តង។ ក្រោយពីសមត្ថកិច្ចធ្វើ កោសលវិច័្ចយ និងស្រាវជ្រាវ ឯកសា សាកសពជនរងគ្រោះរួច បានប្រគល់ជូនក្រុមគ្រួសារនៃសព ធ្វើបុណ្យតាមប្រពៃណី។ ចំណែក ឯឃាតករប្តីចិត្តអប្រិយ ត្រូវបាននគរបាលស្រុកបាណន់ ឃាត់ខ្នួនកសាងសំណុំរឿង ចាត់ការបន្តតាមនិតិវិធី៕ ដោយៈ លោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
765 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6077 នាក់
ខែនេះ :
21915 នាក់
3 ខែនេះ :
76534 នាក់
សរុប :
1660461 នាក់