រាជធានីភ្នំពេញ៖ ជនសង្ស័យដែលជាមុខសញ្ញា ជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ខ្លួនព្រមទាំងដកហូតថ្នាំញៀនចំនួន២កញ្ចប់ធំនិង១២៤កញ្ចប់តូច នៅវេលាម៉ោង១២និង ១០នាទី រសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នេះ នៅចំណុចផ្លូវរថភ្លើង R6 (ក្តាន់ពីរ) ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បានធ្វើបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាជួញដូរថ្នាំញៀនបានម្នាក់ និងវត្ថុតាងមួយចំនួនរួមមានដូចខាងក្រោម៖ ១-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន១២៤កញ្ចប់ ក្នុងនោះមាន០២កញ្ចប់ធំ។ ២- ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២គ្រឿង។៣- ដាវកែឆ្នៃចំនួន៤ដើម។៤-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ លោក ម៉ៅ ចាន់ថុន អធិការរងទទួលបន្ទុកផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានអោយដឹងថា៖ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានឈ្មោះ លឹម រតនា (ហៅ អាពេជ្រ) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ស្នាក់នៅបន្ទប់ជួលទីតាំងខាងលើ។ បច្ចុប្បន្នៈ ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា