ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ល្បីល្បាញរាប់ឆ្នាំមកហើយរឿង លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលវរៈការពារព្រំដែនគោក ៨០៧ ពូកែបើកដៃអោយមេឈ្មួញនាំសត្វ គោ ក្របី ចូលកម្ពុជាតាមច្រករបៀង(ស្តុកស្តោ)យ៉ាងរលូន...!!!
Fri,24 May 2019 (Time 10:47 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 944នាក់)


ខេត្តបន្ទាយមានជ័យ៖ ច្រករបៀង(ស្តុកស្តោ) ស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គ្រប់គ្រងដោយលោក ម៉ៅ តារា ជាមេប៉ុស្តិ៍នគរបាលនៃវរ:ការពារព្រំដែនគោក ៨០៧ ក្រោមការគ្រប់គ្រងរបស់លោកវរសេនីយ៍ឯក ឡុង សំណាង ជាមេបញ្ជារការវរៈ ៨០៧ ពូកែបើកដៃអោយមេឈ្មួញ នាំសត្វ គោ ក្របី ទំនិញគេចពន្ធផ្សេងៗ ចូលមកកម្ពុជាដោយខុសច្បាប់ មិនតែប៉ុណ្ណោះ បើកដៃអោយមេខ្យល់នាំពលករខ្មែរចូលទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ តាមច្រករបៀង ដែលខ្លួនគ្រប់គ្រង ហើយបើយោងតាមប្រភពច្បាស់ការមួយពីប្រជាពលរដ្ឋដែលរស់នៅក្បែរច្រករបៀងខាងលើ បានបង្ហើបប្រាប់ សារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍)ជាហូហែ។ លោក ឡុង សំណាង អាងខ្លួនជាមេបញ្ជារការវារៈការពារព្រំដែនគោក ៨០៧ កំពុងតែផ្គើនទៅនិងបទបញ្ជាថ្នាក់ដឹកនាំកំពូលៗនៃព្រះរាជាណាចក្រកម្ពុជា យ៉ាងពេញបន្ទុក ដែលកន្លងមកបទបញ្ជាបស់សម្តេចក្រឡាហោម ស ខេង តែងតែផ្តាំផ្ញើដល់កងកំលាំងប្រដាប់អាវុធទាំបីប្រភេទ ត្រូវពង្រឹង បង្ការ ទប់ស្កាត់រាល់បទល្មើសផ្សេងៗតាមក្រវ៉ាត់បន្ទាត់ព្រំដែនកម្ពុជា-ថៃ " តែផ្ទុយទៅវិញ លោក ឡុង សំណាង រឹទ្ធផ្គើនឡើងៗ "នូវប្រសាសន៍សម្តេចក្រឡាហោម បានបញ្ជាអោយបិទច្រករបៀងអោយអស់ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទុកតែច្រកតំបន់ និងច្រកអន្តរជាតិ សម្តេចក្រឡាហោមបានមាន ប្រសាសន៍បន្តទៀតថា៖ ព្រោះច្រករបៀងគ្មាន ការិយាល័យត្រួតពិនិត្យ ដូចច្រកចេញចូលតែមួយនោះទេ។ តាមការជាក់ស្ដែង ក្រោយពីសារព័ត៌មាន យើងបានទទួលសេចក្តីរាយការពីប្រជាពលរដ្ឋរួចមក នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារយើងបានចុះទៅដល់ទីតាំងច្រករបៀង(ស្តុកស្តោ) ដែលគ្រប់គ្រងដោយនគរបាលការពារព្រំដែនគោក៨០៧ ដែលមានលោក ម៉ៅ តារា ជាមេប៉ុស្តិ៍ ហើយឃើញមានរថយន្តថៃកំពុងដឹកសត្វក្របីជាច្រើន ក្បាលឆ្លងចូលមកកម្ពុជា ដើម្បីយកមកឲ្យឈ្មួញខ្មែរដែលកំពុងរងចាំទទួលនៅក្នុងភូមិសាស្ត្រក្បែច្រកតំបន់បឹងត្រកួនដើម្បីយកទៅចែកចាយបន្ត។ ហើយម្យ៉ាងវិញទៀតក៏មានការបើកដៃឲ្យក្រុមឈ្មួញនាំម៉ូតូក្តៅ ថៃដាវ អត់ពន្ធ ចេញពីប្រទេសថៃ-ចូលមកកម្ពូជា ក្នុង០១ថ្ងៃៗជាច្រើនគ្រឿងផងដែល ដោយមិនខ្វល់ពីការខាតបង់ចំណូលពន្ធរដ្ឋ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ចែកគ្នីគ្នា ធ្វើមានបាន ផងដែរ ហើយបើយោងប្រភពពីពលរដ្ឋរស់នៅទីនោះផ្ទាល់បានអោយដឹងទៀតថា៖ លោក ឡុង សំណាង សព្វថ្ងៃនេះ មានគូកំណាន់ស្រីក្មេងម្នាក់សាច់សខ្ចី ជញ្ចឹមទៀតផង។ ពាក់ព័ន្ធរឿងករណីខាងលើ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ សារព័ត៌មាន(គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) នៅមិនអាចធ្វើការទំនាក់ទំនងទៅ លោក ឡុង សំណាង មេបញ្ជាការនគរបាលវរការពារព្រំដែនគោក ៨០៧ បាននោះទេ ព្រោះទូរស័ព្ទខលមិនចូល ហើយអង្គភាពយើងខ្ញុំចុះផ្សាយទៅនេះមិនបានបង្អាប់បង្អោន ឬជាន់ពន្លេចបុគ្គលណាមួយឡើយ អង្គភាពយើងខ្ញុំចុះផ្សាយទៅនេះ រិះគុណក្នុងន័យស្ថាបនា កែតម្រូវតែប៉ុណ្ណោះ ហើយអង្គភាពយើងខ្ញុំស្វាគមន៍ រងចាំការបកស្រាយបំភ្លឺពីសារមីរៀងរាល់ម៉ោងធ្វើការ៕ ដោយៈ លោក ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1128 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6440 នាក់
ខែនេះ :
22278 នាក់
3 ខែនេះ :
76897 នាក់
សរុប :
1660824 នាក់