ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បង្ក្រាបទីតាំង អនឡាញលាក់មុខ ចំនួន០២ ន្លែង ក្នុងបុរី សាន ស៊ានហូ...
Thu,23 May 2019 (Time 09:51 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 819នាក់)


កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បង្ក្រាបទីតាំង អនឡាញលាក់មុខ ចំនួន០២ ន្លែង ក្នុងបុរី សាន ស៊ានហូ... ក្រុងប៉ោយប៉ែត៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង១០និង០០នាទី ស្ថិតក្នុងភូមិគីឡូមែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានដឹកនាំកម្លាំង ចុះមកបង្ក្រាបទីតាំងអនឡាញលាក់មុខ ចំនួន០២ ន្លែង ក្នុងបុរី សាន ស៊ានហូ ដោយមានការ សម្របសម្រួល ពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនជាតិចិនចំនួន០៤នាក់ ដែលហ៊ានលួចបើកអនឡាញខុសច្បាប់ យកមកការិយាល័យជំនាញខេត្ត។ បើយោងតាមជំនាញការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា៖ ក្នុងការចុះបង្រ្កាបទីតាំងខាងលើនេះ គឺខាងកម្លាំងរបស់លោក បានធ្វើការឃាត់ខ្លួន ជនជាតិចិន ចំនួន០៤នាក់ និងបានដកហូត វត្ថុតាងរួមមាន៖ ប៊តកុំព្យូទ័រ ចំនួន៨១គ្រឿង មានខូចខាតខ្លះ និងទូរស័ព្ទចំនួន៩០៦គ្រឿង មានខូចខាតខ្លះ។ លោកបានបន្តទៀតថា៖ លោកកំពុងកសាងសំនុំរឿង បញ្ជូនជនសង្ស័យទាំង០៤នាក់ ទៅតុលាការ អនុវត្តតាមនីតិវិធី៕ ពាក់ព័ន្ធករណីបង្ក្រាបទីតាំងអនឡាញខុសច្បាប់ ក្នុងបុរីសាន ស៊ានហូ នេះផងដែរ ធ្វើអោយមជ្ឈដ្ឋានទូទាំងក្រុងប៉ោយប៉ែត លាន់មាត់លាន់ក រិះគុណសមត្ថកិច្ចថា៖ ឃើញតែបង្ក្រាបបានមួយកន្លែង ពីរកន្លែងដើម្បីរាយការណ៍ជូនថ្នាក់លើយកស្នាដៃ ចំណែកឯ បនល្បែង អនឡាញ នៅមានជាច្រើនកន្លែងទៀត នៅក្នុងក្រុងប៉ោយប៉ែត ចុះហេតុអ្វី.?សមត្ថកិច្ចជំនាញ មិនធ្វើការបង្ក្រាបបន្តទៀត។ យោងតាមប្រភពពីសំណាកប្រជាពលរដ្ឋបានបន្តទៀតថា៖ ដោយសារសមត្ថកិច្ចជំនាញ មិនបង្ក្រាបកន្លែងបនល្បែងអនឡាញផ្សេងៗនោះ គឺដោយសារខ្លាចប៉ះឆ្នាំងបាយរបស់ខ្លួនហើយមើលទៅនោះ.!។ យោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត បានសម្តែងការព្រួយបារម្ភជាខ្លាំង ខណៈក្រុងប៉ោយប៉ែត ក្នុងអំឡុងប៉ុន្មានខែនេះ សំបូរចោរ ធ្វើសកម្មភាពកាច់សោរ កម៉ូតូ យកទៅបាត់អស់ជាច្រើនគ្រឿងហើយ គឺដោយ សារតែ ទីក្រុងប៉ោយប៉ែត សំបូរទៅដោយបនល្បែងគ្រប់ប្រភេទ ជាពិសេសបនល្បែងលេងផ្នាល់តាមអនឡាញ រីកដុះដាលដូចផ្សិតនៅក្រុងប៉ោយប៉ែតតែម្តង ដែលជាដើមចម កើតមានអំពើចារកម្មផ្សេងៗ និងអំពើហិង្សាក្នុងគ្រួសារ ក៏ព្រោះតែការលេងល្បែងចាញ់អស់ប្រាក់កាក់នេះឯង។ យ៉ាងណាមិញមជ្ឈដ្ឋានទូទាំងក្រុងប៉ោយប៉ែត រងចាំមើលថា៖ តើលោក គាត់ ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងឯកឧត្តម អ៊ំុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ទើបឡើងកាន់តំណែងថ្មីនេះ ឯកឧត្តម មានចំណាត់ការ ទប់ស្កាត់ បង្ការ បង្ក្រាប រាល់បទល្មើសផ្សេងៗ បានដែលឬទេ.?។ គួរបញ្ជាក់ផងដែរថា៖ កន្លងមកសម្ដេចតេជោបានមានប្រសាសន៍ព្រមានមន្ត្រីថ្នាក់ក្រោមថា៖ ថ្នាក់ខេត្តណា មិនបង្ការ ឬទប់ស្កាត់ និងបង្ក្រាប រាល់ពីសកម្មភាពបទល្មើសផ្សេងនោះទេ នៅតែបណ្ដោយអោយបទល្មើសក្នុងខេត្ត/ក្រុង/កើតមានទៀតនោះ អាជ្ញាធរខេត្តនោះ នឹងប្រឈរមុខដកតំណែង។ ហើយសម្ដេចតេជោ បានមានប្រសាសន៍ធ្ងន់ៗថា៖ យើងបានដំណើរមកដល់អភិក្រមទី៥ហើយ មិនទុកមន្ត្រីណា ដែលធ្វើអោយខូចប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទៀតបានឡើយ ខ្លាក៏វ៉ៃ រុយក៏វ៉ៃ កន្លាតក៏វ៉ៃ កណ្ដុរក៏វ៉ៃ ឆ្កែក៏វ៉ៃ វ៉ៃទាំងអស់៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
923 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6235 នាក់
ខែនេះ :
22073 នាក់
3 ខែនេះ :
76692 នាក់
សរុប :
1660619 នាក់