ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សូមឯកឧត្ដមឱមយិន ទៀង​ មេត្តា​ ជួយដាក់ការស៊ើបអង្កេតផងទាន ! ចំពោះករណី លោកឧត្ដមសេនីយ៍ទោ​ នាង ឃីម បំផ្លាញអាគាអតីតទីបញ្ជាការវរ:សេនាតូចលេខ៣៣ ចោលបំបាត់ភស្ដុតាងយកដីរដ្ឋជិត១០០ហិតាធ្វើជាកម្មសិទ្ធ...!!!
Fri,31 May 2019 (Time 11:12 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1001នាក់)


ខេត្តឧត្តរមានជ័យ៖ ថ្ងៃសុក្រ ៦រោជ ខែពិសាខ ឆ្នាំកុរ ឯកសក័ព.ស​ ២៥៦៣ ត្រូវនិងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ សូមគោរពជម្រាបជូនឯកឧត្ដមទេសរដ្ឋមន្រ្ដីី ឱមយិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ ជាទីគោរពដ៍ខ្ពង់ខ្ពស់។ សូមឯកឧត្ដមមេត្តាជួយដាក់ការស៊ើបអង្កេត ទៅលើទង្វើនិងសកម្មភាពរបស់លោក ឧត្ដមសេនីយ៍ទោ​ នាង ឃីម មេបញ្ជាការកងពលតូចលេខ៤១​ ផងទាន! ព្រោះល្បីថា៖បានបំផ្លាញអាគាអតីត​​ទីបញ្ជាការវរ:សេនាតូចលេខ៣៣ ចំណុះកងពលលេខ៤៣ បំបាត់ភស្ដុតាង យកដីរដ្ឋដែលទីមានតាំងទីបញ្ជាការជិត១០០ហិតា មកធ្វើជាកម្មសិទ្ធដាំដំណាំដើមស្វាយចន្ទីអស់ទៅហើយ។ ដែលស្ថិតនៅចំណុចត្រពាំងរបើក ក្នុងភូមិរំចេក ព្រំប្រទល់​ ឃុំលំទង និង​ ឃុំអន្លង់វែង​ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ សមិទ្ធផលវិស្ស័យការពារជាតិដែលបានអភិវឌ្ឍន៍ និងការខិតខំប្រឹងប្រែងបង្កើតឡើង ជារបស់អាតីត:មេបញ្ជាការវរ:សេនាតូចលេខ៣៣ កងពលតូចលេខ៤១ ត្រូវបានរលាយសាបសូន្យគ្មានសល់​ ក្រោមស្នាដៃ លោកឧត្ដមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលលេខ ៤១ និងលោកជំទាវរួត ដែលជាភរិយារបស់លោក។ ប្រភពបានបញ្ជាក់ថា៖ អាគារដ៍ធំសាង់សង់អំពីថ្ម ត្រូវបានលោកឧត្ដមសេនីយ៍ទោ នាងឃីម វ៉ៃកម្ទេចចោលកាយកប់ក្នុងរណ្ដៅ ដ៍ជ្រៅ បំបាត់ភស្ដុតាង​ និងផ្លូវចូលទៅបន្ទាយត្រូវបានបិទរបង ដីអង្គភាព​ ទីបញ្ជាការដីរដ្ឋជិត១០០ហិតា ត្រូវយកធ្វើជាកម្មសិទ្ធម្នាក់ឯងទាំងអស់ និងដាំដំណាំស្វាយចន្ទី ពេញអស់ហើយដែល។ ហេតុនេះសូមឯកឧត្ដមឱម យិន​ទៀង​ ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ សូមមេត្តាជួយដាក់ការស៊ើបអង្កេតផងទាន ! ដើម្បីថែរក្សារ និងការពារទុកជាទ្រព្យសម្បិត្តរដ្ឋ វិញដើម្បីរដ្ឋត្រូវការនៅថ្ងៃក្រោយ។ ជុំវិញ​ករណីខាងលើ​ ក្រុមការងារយើងមិនបានសុំការបំភ្លឺពីឯកឧត្ដម នាង ឃីម​ បានទេ​ ប៉ុន្តែនាសារឯកឧត្ដមបានបញ្ជាក់ថា៖ រីឯដីនោះប្រហែលជា៥០ហិតានោះទេ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1819 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7131 នាក់
ខែនេះ :
22969 នាក់
3 ខែនេះ :
77588 នាក់
សរុប :
1661515 នាក់