ខេត្តបាត់ដំបង៖ តាមសេចក្តីរាយការណ៍ពីពលករខ្មែរឆ្លងដែនទៅប្រទេសថៃ បានអោយដឹងថា៖ លោក ផាត សុផាន់ណា មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូង កំពុងបើកដៃឲ្យកូចចៅគាបសង្កត់ករយកថ្លៃធ្វើលិខិតឆ្លងដែន (border pass ) ថ្លៃហួសពីច្បាប់កំណត់ ដើម្បីយកលុយដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួន និងទុកចែកគ្នាធ្វើមានបាន ដោយមិនខ្វល់ពីទុក្ខលំបាកពលរដ្ឋខ្មែរ និង មិនខ្វល់ពីបទបញ្ជារថ្នាក់ដឹកនាំកំពូលៗ នៃព្រះរាជាណាចក្រកម្ពុជា អ្វីទាំងអស់ ។ បើយោងប្រភពពីពលរដ្ឋដែលរស់នៅក្នុង ស្រុកកំរៀង បានអោយដឹងទៀតថា៖ លោក ផាត សុផាន់ណា មេប៉ុស្តិ៍ នគបាលច្រកទ្វារអន្តរជាតិដូង ទើបទទួលបានតំណែងមិនទាន់បានប៉ុន្មានខែផង បែរជារងនូវពាក្យមហាជនរិះគន់យ៉ាងចាស់ដៃថា៖ កំពុងដើរតាមគន្លងដាណចាស់់ លោក សៅ ប៊ុនរិទ្ធ (អតីតមេប៉ុស្តិ៍ប៉ូលីសច្រកទ្វារដូង) ដែលគិត តែពីផលប្រយោជន៍ផ្ទាល់ខ្លួន ល្មបវង្វែងនិងទឹកប្រាក់ ថែមទាំងនិយមបក្សពួក។ ហើយទង្វើរបស់លោក ផាត សុផាន់ណា សព្វថ្ងៃនេះ គាត់រកចំណូលសេដ្ឋកិច្ចតាមរយៈធ្វើប័ណ្ណព្រំដែន បានប្រភពចំណូលផ្សេងៗទៀត ក្នុង០១ ថ្ងៃៗ រាប់មុឺន រាប់សែនបាតប(លុយថៃ) ហើយយោង តាមប្រភពច្បាស់ការមួយបានអោយដឹងថា៖ លោក ផាត សុផាន់ណា បានបើកដៃអោយកូនចៅរបស់ខ្លួន យកថ្លៃធ្វើលិខិតឆ្លងដែនមួយក្បាល តំលៃ២០ដុល្លារ រហូតដល់ ១០០០ បាត(លុយថៃ) ទៅ១៥០០ បាត(លុយថៃ) ដែលការយកតំលៃហួសច្បាប់រដ្ឋកំណត់ បាននិងកំពុងល្មើសពីអនុក្រឹត្យលេខ៦៨ ។ ដោយឡែកបើយោងតាមប្រភពពីមន្ត្រីអន្តោប្រវេសន៍អត់លិឌ បានបង្ហើបអោយដឹងថា៖ លោក ផាត សុផាន់ណា ក៏បានចាត់តាំងអោយមន្រ្តីក្រោមឱវាទអង្គុយចាំយកលុយពីកម្មករអូសរទេះ ដែលដឹកទំនិញផ្សេងៗចេញពីប្រទេសថៃ ចូលកម្ពុជាផងដែល។ ប្រភពបន្ថែមថា៖ មន្រ្តីនគរបាលអន្តោរប្រវេន៍ដែលនៅកន្លែងបំពេញបែបបទចេញពីប្រទេស បានតម្រូវអោយពលករខ្មែរ បង់លុយក្នុងម្នាក់ ៥០ បាត (លុយថៃ) ដើម្បីបំពេញបែបបទលើឯកសារឆ្លងដែន បើសំរាប់ពលករខ្មែរដែលមានប៉ាស្ព័រ មិនចង់ឈរតម្រង់ជួរយូ ហើយចង់លឿនវាយត្រាបែប ( វី អាយ ភី ) ត្រូវបង់លុយក្នុង០១នាក់ចាប់ពី២០០ បាត (ពីរយបាត) ទៅ ៣០០ បាត (បីរយបាត) បើឈរតម្រង់ជួរតាមធម្មតា យកក្នុង០១នាក់ ១០០បាត (បាតលុយថៃ)។ បើយោងប្រភពពីមន្ត្រីអន្តោប្រវេសន៍អត់លិឌបានបន្តទៀតថា៖ លោក ផាត សុផាន់ណា បានបើកដៃឱ្យពលករខ្មែរឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅក្នុងប្រទេសថៃ បានដាក់ពង្រាយកម្លាំងក្រោមឱវាទជាច្រើនទៀត ក្រោមការគ្រប់គ្រងរបស់ខ្លួន ហ៊ានបើកច្រករបៀងមួយទៀត ដែលគេនិយមហៅថា៖ច្រកស្វាយចេក(ដើមចាន់គីរី ) ស្ថិតនៅខាង លិចច្រកដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានមនុស្សចេញចូលនៅពេលយប់ និង ទៀបភ្លឺ រាប់រយនាក់ក្នុងមួយយប់ៗទៀតផង ។ បច្ចុប្បន្ននេះទង្វើរបស់ លោក ផាត សុផាន់ណា ដែលប្រើអំណាចជាមេប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិដូង ដើម្បីជម្រិតទារប្រាក់ពីពលករខ្មែរយ៉ាងចាស់ដៃបំផុត នៅចំណុចច្រកដូងនេះ ដោយគ្មានញញើតកោតខ្លាចចំពោះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់បានដាក់ការស៊ើបអង្កេតត្រួតពិនិត្យ និង ចាត់វិធានការពីភាពមិនប្រក្រតីនេះជាច្រើនលើកច្រើនសារមកហើយពាក់ព័ន្ធ នឹង មន្ត្រីជំនាញដែលតែងតែយកលុយ លើស ពីលិខិតបទដ្ឋានតាមច្បាប់កំណត់ និងរំលោភលើការផ្តល់សិទ្ធសេវាអនុគ្រោះដល់ប្រជាពលរដ្ឋ។ ដូច្នេះហើយទើបប្រជាពលករខាងលើបានសំណូមពរដល់ លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃ អគ្គនាយដ្ឋាននគរបាលអន្តរប្រវេសន៍ និង លោក ឱម យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមមេត្តាពិនិត្យស្រាវជ្រាវនូវទង្វើរបស់លោក ផាត សុផាន់ណា ដែលថ្នាក់លើមិនគួរមើលរំលងពីទង្វើរបស់លោកនោះទេ ។ ពាក់ព័ន្ធករណីខាងលើនេះ សារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) មិនអាចសុំការបកស្រាយបំភ្លឺពីលោក ផាត សុផាន់ណា មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូងបាននោះទេ ដោយពុំស្គាល់លេខទូរសព្ទ័ ធ្វើការទំនាក់ទំនងទៅលោកបាន ហើយសារព័ត៌មានយើងខ្ញុំចុះផ្សាយទៅនេះដោយយោងតាមតែរូបភាពដែលថតបាន ហើយសារព័ត៌មានយើងខ្ញុំ ចុះផ្សាយទៅនេះ រិះគុណក្នុងន័យស្ថាបនា មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចបុគ្គលណាមួយឡើយ ហើយសារពត៌មានយើងខ្ញុំ ស្វាគមន៍ រង់ចាំការបកស្រាយបំភ្លឺពីសាមី រៀងរាល់ម៉ោងធ្វើការ ៕ ដោយៈលោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា