ក្រុងប៉ោយប៉ែត៖ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានគិតគូពីបញ្ហា អគ្គីសភ័យ ដែលតែងតែឆេះ នៅក្នុងក្រុងប៉ោយប៉ែត លោកបានខិតខំរិះរកវិធីការពារ គ្រប់គ្រងស្ថានភាព ដើម្បីពន្លត់អគ្គីសភ័យ អោយបានទាន់ពេលវេលា។ ដោយចំណាយថវិការផ្ទាល់ខ្លួនទិញទុយោទឹកបាញ់ពន្លត់អគ្គីសភ័យ និងឧបករណ៍ផ្សេងៗ ព្រមទាំង កៀងគរស្នើរសុំសប្បុរសជន ជួយឧបត្ថម្ភ នូវឧបករណ៍ ពន្លត់អគ្គីសភ័យ។ ជាក់ស្តែង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នេះ ដោយយោងតាមការស្នើសុំ និងការយកចិត្តទុកដាក់របស់ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ខាងលើ មានក្រុមហ៊ុន poipet water supply co.Ltd របស់ឯកឧត្តម លោកឧកញ៉ា កុក អាន ជួយឧបត្ថម្ភ បំពាក់ក្បាលបំពង់ទុយោទឹកតាមទីសាធារណៈចំនួន៥ ទីតាំង សម្រាប់ផ្គត់ផ្គង់ដល់រថយន្តពន្លត់អគ្គីភ័យ ក្នុងករណីមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ ទីតាំងទាំង៥រួមមាន៖ 👉 ចំនុចទី១ - មុខសាលាក្រុងប៉ោយប៉ែត។👉 ចំនុចទី២ - មុខសួនច្បារលោកសាន ស៊ានហូ។👉 ចំនុចទី៣ - មុខស្ថានីយ៍ ប្រេងឥន្ទនៈPTT។👉 ចំនុចទី៤ - មុខការិល័យគយនិងរដ្ឋាករក្រុងប៉ោយប៉ែត។👉 ចំនុចទី៥ - ចំណុចផ្សារត្រី ។ ក្នុងការចូលរួមពីសប្បុរសជន ឧបត្ថម្ភ ឧបករណ៍ពន្លត់អគ្គីភ័យនេះផងដែល ខាងក្រុមហ៊ុន ហ្គោដ ឡាក់ ទិញលក់ដី និង ផ្ទះល្វែង បានចូលរួមឧបត្ថម្ភ ឧបករណ៍ ការពារពន្លត់អគ្គីសភ័យ សម្លៀកបំពាក់ ការពារ ពេលចុះពន្លត់ ចំនួន៣ឈុត ដល់រដ្ឋបាលក្រុងប៉ោយប៉ែត តាមរយៈ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត។ សូមបញ្ជាក់ផងដែលថា៖ ឈ្មោះសប្បុរសជនដែលបានចូលរួមឧបត្ថម្ភ ឧបករណ៍ មានឈ្មោះដូចខាងក្រោម៖ ទី១-ក្រុមហ៊ុន poipet water supply co.Ltd របស់ឯកឧត្តម ឧកញ៉ា កុក អាន បានបំពាក់ក្បាលបំពង់ទុយោទឹកតាមទីសាធារណៈចំនួន៥ទីតាំង សម្រាប់ផ្គត់ផ្គង់ទឹកដល់រថយន្តពន្លត់អគ្គីភ័យ។ ទី២-ក្រុមហ៊ុន ហ្គោដឡាក់ ទិញលក់ដី និង ផ្ទះល្វែង បានឧបត្ថម្ភ ឧបករណ៍ ការពារពន្លត់អគ្គីសភ័យ នូវសម្លៀកបំពាក់ការពារ ពេលចុះពន្លត់អគ្គីសភ័យ ចំនួន៣ឈុត សរុបទឹកប្រាក់១៥០,០០០ បាត ( មួយសែនប្រាំម៉ឺនបាត )។ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត សូមជំនួសមុខអោយប្រជាពលរដ្ឋ ក៏ដូចជារដ្ឋបាលសាលាក្រុងប៉ោយប៉ែត សូមថ្លែងអំណរអរគុណ ដល់សប្បុរសជន ដែលបានចូលរួមជួយឧបត្ថម្ភ នូវឧបករណ៍ ការពារពន្លត់អគ្គីសភ័យ ខាងលើនេះផង សូមជូនពរ និងប្រសិទ្ធិពរជ័យ ទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា