ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ប្រជាពលរដ្ឋចំនួន៣គ្រួសារ រស់នៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ បានសូមអំពាវមនាវដល់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួយអន្តរាគមន៍ ដល់ពួកគាត់ផង ព្រោះដីស្រែចំការរបស់ពួកគាត់ចំនួន១៥ហិតា ស្ថិតនៅភូមិលំទង ត្រូវបាន លោក គឹម គាវិន ប្រធានមន្ទីសុរិយោដីខេត្តឧត្ដរមានជ័យ ចេញបណ្ណ័កម្មសិទ្ធ ក្រោយបណ្ណសារាចរលេខ០១ ក្រុមយុវជនស្ម័ក្រចិត្ដមួយឆ្នាំគឺនៅឆ្នាំ២០១៤ ទៅអោយឈ្មួញជាអ្នកមានអំណាចលក់បន្តគ្នា។ ប្រជាពលរដ្ឋរងគ្រោះមានឈ្មោះ៖ ទី១-ឈ្មោះ ហ៊ឹម ឌឿ ភេទប្រុស អាយុ៥០ឆ្នាំប្រពន្ធ ឈ្មោះ អង់ យឿន។ ទី២-ឈ្មោះ សៀវ គ្រឺត ភេទប្រុស អាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះ ផង់ ភន។ ទី៣-ឈ្មោះ នាង ម៉េត ភេទប្រុសអាយុ៥៣ឆ្នាំប្រពន្ធឈ្មោះ សុខ ហេង។ ពួកគាត់ទាំងបីគ្រួសាររស់នៅភូមិស្រឡៅស្រោង ឃុំលំទងស្រុកអន្លង់វែង ខេត្ដរឧត្ដរមានជ័យ។ ប្រជាពលរដ្ឋខាងលើបានលើកឡើងថា៖ ពួកគាត់បានកាន់កាប់អាស្រ័យផល ចាប់តាំង ពីឆ្នាំ២០០៣ រហូតមកដល់ឆ្នាំ២០១៩ នេះ។ ថ្មីៗនេះស្រាប់តែលិចមុខ ឈ្មោះ នួន ធា ជានាយទាហ៊ាន នៅយោធភូមិភាគទី៤ ទៅរារាំង និងមាននាក់ទិញដីចំនួនពីនាក់បានកាន់បណ្ណ័កម្មសិទ្ធចេញដោយលោក គឹម គាវិន នៅឆ្នាំ២០១៤ ដោយមានឈ្មោះដូចខាងក្រោមៈ ទី១-ឈ្មោះ នាង ហាក់គឹមលាង ក្បាលដីលេខ១២៧២។ ទី២-ឈ្មោះ នាង ហាក់សាមឌី លេខរាងក្បាលដី១២៧៣ ។ បណ្ណ័កម្មសិទ្ធ(ផ្លង់រឹង)ដែលលោកប្រធានមន្ទីសុរិយោដី លោក គឹម គាវិន ផ្ដល់ជូនអ្នកទិញដីខាងលើ ចំនួនពីប្លង់ ស្មើនិងផ្ទៃក្រឡាជិត២០ហិតា ដែលបណ្ណ័សារាចរ លេខ០១ កំណត់ចេញបណ្ណ័នៅលើផ្ទៃដីតែ៥ហិតាប៉ុណ្ណុះក្នុងបណ្ណ័មួយ។ ចាប់តាំងពីលោក គឹម គាវិន ប្លោះតំណែង ពីប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែងទៅជាប្រធានមន្ទីសុរិយោដី ពលរដ្ឋរងគ្រោះខ្លាំងណាស់ គឺប្រឈមនិងអស់ដីស្រែសំរាប់បង្ករបង្កើនផលចិញ្ចឹមជីវិតតែម្ដង។ ប្រជាពលរដ្ឋទាំងបីគ្រួសារខាងលើកបានបញ្ជាក់ថា ពេលក្រុមយុវជនស្មក្រ័ចិត្តរបស់សម្ដេចតេជោហ៊ុន មកចុះវាស់វែងពួកគាត់បានត្រាមឯកសារពាក់ពន្ធ័រួចជាស្រេច ហើយទៅរងចាំនៅនិងដីរបស់អស់ជាច្រើនថ្ងៃ រហូតដល់ក្រុមការងារវាស់វែងបានផ្អាក ពួកគាត់ក៍មិនបានធ្វើបណ្ណ័កម្មសិទ្ធ ចាប់ពីពេលនោះមកហើយពួកគាត់ក៍បានបន្តរបង្ករបង្កើនផលរហូតមកជិត២០ឆ្នាំ គឺចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់ឆ្នាំ២០១៩នេះ ស្រាប់តែ មានអ្នកចេញមុខថាជាដីរបស់គេ ទៅវិញនិងកាន់ បណ្ណ័កម្មសិទ្ធសារាចរ លេខ០១១ ដែលចុះហេត្ថលេខារបស់លោកគឹមគាវិន នៅឆ្នាំ២០១៤។ ពលរដ្ឋសង្ស័យថាការចេញបណ្ណ័កម្មសិទ្ធរបស់លោក គឹម គាវិន ប្រធានមន្ទីសុរិយោដីខេត្តឧត្ដរមានជ័យ មានភាពមិនប្រក្រតី លួចបំពេញឯកសារចេបណ្ណ័ក្រោយុវជនស្មក្រ័ សម្ដេចចប់ភារកិច្ចនៅឆ្នាំ២០១៣។ ទើបពួកគាត់សូមអំពាវនាវដល់សម្ដេចតេជោហ៊ុន សែន អោយជួយរកយុត្តិធម៌ ជូនដល់ពួកគាត់ផង។ លោក គឹម គាវិន បានឆ្លើយតាបតាមប្រព័ន្ធតេឡេក្រាមថា៖ អាចអញ្ជើញពួកគាត់ទាំងបីគ្រួសារជួបជុំគ្នានៅសាលាស្រុកដើម្បីដោះស្រាយគ្នាជាមួយភាគីពាក់ព័ន្ធ៕ ដោយៈ លោក ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា