ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សាលាអន្តរជាតិជាតិ ប៊ី អាយ អេស (BIS)តំណាងអោយប្រទេសកម្ពុជា ទទួលបានពានរង្វាន់សាលាឆ្នើមអន្តរជាតិ សម្រាប់ឆ្នាំ២០១៩ នៅប្រទេសឥណ្ឌា ក្នុងចំណោម៥១ប្រទេស.!
Sat,01 June 2019 (Time 11:05 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 868នាក់)


ក្រុងប៉ោយប៉ែត៖ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ គណ:កម្មការដឹកនាំ និងរៀមចំកម្មពិធីប្រគល់ពានរង្វាន់អន្តរជាតិ ប្រចាំ២០១៩ (International School Award 2019) បានអោយដឹងថា៖ មានស្ថាប័នអប់រំរដ្ឋ និង ឯកជនសរុបចំនួន ៩,៦៧៣ អង្គភាព មកពីបណ្តាប្រទេសជាច្រើនលើសកលលោក បានដាក់ពាក្យស្នើសុំយកពានរង្វាន់អន្តរជាតិ សម្រាប់ឆ្នាំ២០១៩។ ដែលបានប្រារព្ធធ្វើនៅទីក្រុង Chandigarh ប្រទេសឥណ្ឌា។ ជាលទ្ធផល គណ:កម្មការសម្រេចជ្រើសរើសស្ថាប័នអប់រំ និង ឯកជនចំនួន២៦០ អង្គភាព មកពីបណ្តា ៥១ ប្រទេស ដើម្បីប្រគល់ពានរង្វាន់អន្តរជាតិ នៅទីក្រុង Chandigarh ប្រទេសឥណ្ឌា កាលពីថ្ងៃទី២៤ និង ២៥ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ។  សូមជម្រាបជូនផងដែរថា៖ ក្នុងចំណោមស្ថាប័នទាំង២៦០ មានសាលាអន្តរជាតិជាតិ ប៊ី អាយ អេស ដែលមានទីតាំងស្ថិតនៅក្បែរផ្សារអគ្គ:ថ្មី  ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង ជាសាលាតែមួយគត់តំណាងអោយព្រះរាជាណាចក្រកម្ពុជា ទៅទទួលពានរង្វាន់អន្តរជាតិ នៅប្រទេសឥណ្ឌា។ សូមបញ្ជាក់ផងដែលថា៖ ពានរង្វាន់អន្តរជាតិដែលសាលាអន្តរជាតិ ប៊ី អាយ អេស ទទួលបានមានឈ្មោះជាភាសាអង់គ្លេស “Best School Promoting Extra Curricular Activity Award” ដោយប្រែជាភាសាខ្មែរថា៖ សាលាឆ្នើមលើការអនុវត្តសកម្មភាពក្រៅកម្មវិធីសិក្សា។ លោក ខឹម ប៊ុណ្ណាវឌ្ឍន៍ បានបន្តអោយដឹងថា៖ សាលាអន្តរជាតិជាតិ ប៊ី អាយ អេស ត្រូវបានកសាងឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨។ ដោយមានតែលោក ខឹម ប៊ុណ្ណាវឌ្ឍន៍ ជានាយកសាលា ហើយបច្ចុប្បន្នចំនួនសិស្សដែលកំពុងសិក្សានៅសាលាមួយនេះមានចំនួន១២៣ នាក់ ។ ក្នុងកម្មវិធីសន្និសិទ្ធសារព័ត៌មាន ស្តីពី សាលាឆ្នើម លើការអនុវត្តសកម្មភាពក្រៅកម្មវិធីសិក្សា លោក ខឹម ប៊ុណ្ណាវឌ្ឍន៍ បានមានប្រសាសន៍ថា៖ សាលារបស់លោក គឺមានការបង្រៀន និង ការប្រលងស្របតាមស្តង់ដាជាតិ និង អន្តរជាតិ ជាពិសេសពេលប្រលងគឺសិស្សទាំងអស់មិនអាចលួចចំលងគ្នាបាននោះទេ ប្រសិនរកឃើញថា សិស្សណាម្នាក់ ធ្វើខុសពីបទបញ្ជាផ្ទៃក្នុងរបស់សាលា សិស្សនោះ គឺមិនអាចទទួលសញ្ញាប័ត្រពីសាលា ប៊ី  អាយ អេស បានឡើយ។ លោក ខឹម ប៊ុណ្ណាវឌ្ឍន៍ បានមានប្រសាសន៍បន្តទៀយថា៖ នៅឆ្នាំក្រោយឆ្នាំ២០២០ និង ឆ្នាំបន្តបន្ទាប់ទៀតលោក និងព្យាមយាមដណ្តើមយកពានអន្តរជាតិ សំរាប់សាលាឆ្នើម អោយបានបន្តទៀត ដើម្បីជាមុខមាត់សាលា និង ចង់បង្ហាញប្រទេសកម្ពុជា អោយសកលលោកបានដឹង និងបានស្គាល់ពីភាពអស្ចារ្យ និង សមត្ថភាពរបស់កូនខ្មែរយើង។ ជាកិច្ចបញ្ចប់ សូមសរសើរដល់លោកគ្រូអ្នកគ្រូសាលាអន្តរជាតិ ប៊ី អាយ អេស ដែលបានខិតខំបញ្ចេញស្នាដៃ និង ដណ្តើមយកពានសាលាឆ្នើម របស់អន្តរជាតិជាតិ ប្រចាំឆ្នាំ ២០១៩ ដើម្បីជាកិត្តិយស និង មុខមាត់ប្រទេសកម្ពុជា៕ ដោយៈ លោក ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostbews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1746 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7058 នាក់
ខែនេះ :
22896 នាក់
3 ខែនេះ :
77515 នាក់
សរុប :
1661442 នាក់