ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបករណី ជួញ ដូរគ្រឿងញៀនបានជាបន្តបន្ទាប់...
Sat,04 May 2019 (Time 01:44 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 756នាក់)


ក្រុងប៉ោយប៉ែត៖ នៅថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១ និង៣០នាទី ដោយមានប្រជាពលរដ្ឋរស់នៅភូមិប្រជាធម្ម បានរាយការមកខាងសមត្ថកិច្ចអធិការនិងរដ្ឋាននគរបាលក្រុងប៉ោយប៉ែតថា៖មានករណីជួញដូរគ្រឿងញៀននៅចំណុចបរិវេណសាលារៀនប្រជាធម្ម ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានពត៍មាននេះហើយ កំលាំង នគរបាលប៉ុស្តិ៍ ផ្សារកណ្តាល បានចុះដល់ចំណុចទីតាំងខាងលើ ធ្វើការត្រួតពិនិត្យទៅលើជនសង្ស័យឈ្មោះ កែ លីថូ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅមណ្ឌល់៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល កម្លាំងសមត្ថកិច្ចរកឃើញវត្ថុតាងថ្នាំក្រាមពណ៍សចំនួន០១ថង់តូច ។ ចំណែកពាក់ពួកចំនួន០២នាក់ទៀតបានរត់គេចខ្លួនបាត់អស់ ជនសង្ស័យត្រូវបាននាំមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរបំភ្លឺ និងតាមចម្លើយជនសង្ស័យថា៖ ខ្លួនមានថ្នាំនៅក្នុងបន្ទប់ដេកទៀត លុះដល់ម៉ោង១២ និង២០នាទី ក៏នាំខ្លួនជនសង្ស័យទៅពិនិត្យកន្លែងបន្ទប់ដេក ឆេកឆេររកឃើញថ្នាំក្រាមពណ៍ស ០១ថង់ធំល្មម ម្សៅពណ៌ស ម៉ត់០១ថង់តូច យកចេញពីហោប៉ៅអាវផ្កាពាក់លើស្នួរខោអាវ ក្នុងកាបូបតូចពណ៍ខ្មៅ។ កាំបិតសាម៉ូរ៉ៃ០១,កាំបិតប៉ាំងតោ០២,កាំបិតខ្វែវ០១,ពូថៅ០១,ដែកស្រួចមុខបីជ្រុង០១,បំពង់សំរាប់ប្រើប្រាស់ថ្នាំ១ថង់, ដែកកេះ១,កែវសម្រាប់ជក់០១។ នៅក្នុងកិច្ចចុះប្រតិបត្តិការនោះដែល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត ឈ្មោះ ងិន ប៉ក់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅមណ្ឌល់៥ ភូមិប្រជាធម្មលិច(ជាអ្នកធ្នាប់យកថ្នាំពីឈ្មោះ អោយគេដែរ) និងឈ្មោះខន សុខា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅមណ្ឌល់៧ ភូមិប្រជាធម្មកើត (ជាអ្នកប្រើប្រាស់គ្រឿងញៀន)។ បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង សមត្ថកិច្ចកំពុងកសាងឯកសារបញ្ជូនតាមនីតិវិធី៕ ដោយៈ ជួង វិសដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈយាងចុះសួរសុខទុក្ខប្រជាពលករនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹត្តិការណ៍សម្តែងក្បាច់គុនល្បុក្កតោ-ក្បាច់គុនសៅលីញ រួមគ្នា នៅមុខប្រាសាទបាយ័ន២៤មេសា.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
42 នាក់
ម្សិលមិញ :
240 នាក់
សប្តាហ៍នេះ :
3557 នាក់
ខែនេះ :
12377 នាក់
3 ខែនេះ :
39957 នាក់
សរុប :
1414728 នាក់