ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាល ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង អាជ្ញាធរសង្កាត់/ភូមិ/ឃុំ ស្ថាបនាចាក់ផ្លូវបេតុងមួយខ្សែ ដែលមានប្រវែង ៣៦០ម៉ែត្រ...
Sun,05 May 2019 (Time 12:03 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 986នាក់)


ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០១៩ នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង អាជ្ញាធរសង្កាត់/ភូមិ/ឃុំ។ បានបើកការដ្ឋានស្ថាបនាចាក់ផ្លូវបេតុងមួយខ្សែ ដែលមានប្រវែង ៣៦០ម៉ែត្រ ត្រង់ចំណុចផ្លូវ ហ្គូលឌិន ស្ទូចត្រី ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាល ក្រុងប៉ោយប៉ែត បានមានប្រសាសន៍ឲ្យដឹងថា៖ ចំពោះការសាងសង់ផ្លូវបេតុងមួយខ្សែនេះ គឺជា ថាកវិការ របស់ប្រជាពលរដ្ឋ និងអាជីវករ ១០០% គឺ៥០បូក៥០ សងខាងផ្លូវ។លោកបានបញ្ជាក់ឲ្យដឹងទៀតថា៖ ការសាងសង់ផ្លូវបេតុងនេះមិនមែនទើបតែឥឡូវនេះទេ គឺចាប់តាំងពីអភិបាលក្រុងជំនាន់មុន បី/បួន ដង់ហើយ តាំងតែពីជំនាន់ឯកឧត្តម ទ្រី ណារិន ឯកឧត្តម ង៉ោ ម៉េងជ្រួន ឯកឧត្តម សាន ស៊ានហូ រហូតមកដល់រូបលោក។ លោក គាត ហ៊ុល បានប្រាប់ឲ្យដឹងទៀតថា៖ ដោយសារតែខាងភូមិ/ឃុំ មានការគៀងគរប្រជាពលរដ្ឋ និងអាជីវករអោយចូលរួមស្ថាបនាផ្លូវថ្ម មកជាផ្លូវបេតុងវិញ ដោយមានការដេញថ្លៃពីក្រុមហ៊ុនច្បាស់លាស់ ទើបសម្រេចបានស្ថាបនាចាក់បេតុងផ្លូវមួយខ្សែនេះ ដែលមានប្រវែង ៣៦០ ម៉ែត្រ។ ហើយការសាងសង់ផ្លូវបេតុងនេះគឺមិនមែនធ្វើឡើងតែមួយថ្ងៃឫពីរថ្ងៃនោះទេ ហើយយើងធ្វើជាបន្តបន្ទាប់។ ហើយកន្លែងណា ដែលប្រជា ពលរដ្ឋ និងអាជីវករសហការគ្នាស្រេចបាច់ហើយ ជាមួយនឹងក្រុមហ៊ុនដេញថ្លៃត្រូវរ៉ូវគ្នានោះ គឺចាប់ផ្តើមស្ថាបនាចាក់បេតុងតែម្ដង។ ឆ្លៀតក្នុងឱកាសថ្ងៃនេះផងដែរ លោក គាត ហ៊ុល បានប្រាប់សារព័ត៌មានយើងខ្ញុំឲ្យដឹងថា៖ ភាគច្រើនប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត បានចូលរួម ១០០% ដោយ៥០បូក៥០ សងខាងផ្លូវ ហើយចំណែកផ្លូវឆ្លងកាត់វិញ គឺខាងអាជ្ញាធរជាអ្នកចេញថាកវិការស្ថាបនា៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
985 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6297 នាក់
ខែនេះ :
22135 នាក់
3 ខែនេះ :
76754 នាក់
សរុប :
1660681 នាក់