ខេត្តបន្ទាយមានជ័យ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានប្រារព្វពិធីអបអរសាទរខួបលើកទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ“ខ្ញុំស្រឡាញ់កាកបាទក្រហកម្ពុជា“ នៅព្រឹកថ្ងៃច័ន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នេះ។ ពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហមនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំធំថ្មី សាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អនុប្រធានកិត្តិយសគណៈកម្មា ធិការ សាខាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីឯកឧត្តម សួន បវរ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយសគណៈកម្មាធិការសាខា ព្រមទាំងព្រះគ្រូមេគុណ ព្រះគ្រូអនុគណ ឯកឧត្តមលោក ជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវ លោកឧកញ៉ា សមាជិកគណៈកម្មាធិការសាខា លោក លោកស្រីប្រធាន អនុប្រធានមន្ទីរនានាជុំវិញសាលា ខេត្ត លោក លោកស្រីអភិបាល អភិបាលរង ស្រុក/ក្រុង ទាំង៩ក្នុងខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីប្រធានក្រុមហ៊ុន អាជីវករ ពាណិជ្ជករ លោក លោកស្រី តំណាងគ្រឹះស្ថានមីក្រូហិរញវត្ថុ សប្បុរសជន ក្នុងនិងក្រៅខេត្ត ក្រុមប្រតិបត្តិសាខា មន្រ្តីអនុសាខា៩ ស្រុក/ក្រុង អ្នកស្ម័គ្រ ចិត្តកាកបាទក្រហម យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធចូលរួម សរុបចំនួន៦៥០ អង្គ/នាក់។ ជាកិច្ចបញ្ចប់ៈ ក្នុងនាមជាគណៈកិត្តិយស គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា សូមគោរពថ្លែងអំណព្រះគុណ និងអំណគុណដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ សប្បុរសជនទាំងអស់ ដែលបានលះបង់ នូវថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួម បរិចាកគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ដើម្បីសាខាមានធន់ធានយកមកបន្តសកម្មភាពមនុស្សធម៌ ជួយដល់ ជនរងគ្រោះ និងងាយរងគ្រោះដែលកំពុងរងចាំយើង។ សូមទទួលមាននូវ សុខភាពល្អសំណាងល្អជ័យជំនះគ្រប់ពេលវាលា និងប្រកប់មុខរបរអ្វីចេះតែរីកចំរើនជាលំដាប់តរៀងទៅ សូមអោយបេះដូងមនុស្សធម៌ និងវប្បធម៌ចែករំលែក មានជារៀងរហូតតទៅ៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា