ខេត្តកំពង់ធំ៖ បន្ទាប់ពីព័ត៌មានក្នុងស្រុកបាននាំគ្នារចុះផ្សាយជាបន្តបន្ទាប់នៅលើបណ្ដាញ់សង្គម និងវេបសាយ មួយចំនួនបាននាំគ្នាចុះផ្សាយព្រោងព្រាត ដែលបាន ចោទថា៖ ថៅកែ(ដេប៉ូ)ឈើឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអ៊ន រកស៊ីដឹកជព្ជួានឈើលក់ខុសច្បាប់.! ស្រាប់តែចូលដល់ចំនុចរសើបអង្គុយលេងសុខ ដេកក៏មិនលក់ បក់ក៏មិនល្ហើយ.! ថ្មីៗនេះហ៊ានចេញមុខបដិសេធន៍ ច្រានចោលទាំងស្រុង ចំពោះព័ត៌មានក្នុងស្រុកដែលបានចុះផ្សាយថា៖ ជារឿងមិនពិតទៅវិញ...!!! នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ថៅកែ(ដេប៉ូ) ឈើឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអ៊ន ដែលមានទីតាំង(ដេប៉ូ)លក់ឈើនៅចំណុចភូមិថ្នល់បែក ឃុំ/សង្កាត់ ត្រពាំងឬស្សី ស្រុក/ខណ្ឌ កំពង់ស្វាយខេត្ត/ក្រុង កំពង់ធំបានបដិសេធន៍និងច្រានចោល ទាំងស្រុងចំពោះព័ត៍មានក្នុងស្រុក ដែលបានធ្វើការចុះ ផ្សាយ និងចោទប្រកាន់ថា៖ ពួកគាត់ពីនាក់ប្ដីប្រពន្ធ ជាមេឈ្មួញរកស៊ីដឹកជព្ជួានឈើខុសច្បាប់នោះថា៖ ជារឿងមិនពិតនោះទេ។ហើយរូបគាត់ពីប្ដីប្រពន្ធថា៖ បានទិញឈើ ពីក្រុមហ៊ុនសំអឿន សុវណ្ណ ក្រុមហ៊ុននៅខេត្ត ស្ទឹងត្រែង ក៏មានហើយ សុទ្ធតែមានក្រដាស់/ឬក៏វិកាយប័ត្រ ត្រឹមត្រូវ ថែមទាំងមានលិខិតអនុសញ្ញាតត្រឹមត្រូវ ពីខ័ណ្ឌរដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ យ៉ាងត្រឹមត្រូវ មិនបានទទួលទិញឈើខុសច្បាប់នោះទេ។ ហើយបន្តថា៖ពីនាក់ប្ដីប្រពន្ធរបស់នាងខ្ញុំ សូមធ្វើការបព្ជាក់ដល់បងៗក្រុមអ្នកសារព័ត៍មានក្នុងស្រុកទាំងអស់អោយបានជ្រាប់ថា៖ (ដេប៉ូ)យើងខ្ញុំបានទទួលទិញឈើពិតមែន តែមិនបានទិញឈើខុសច្បាប់នោះទេ គឺទទួលទិញឈើតែពីក្រុមហ៊ុន សំអឿន សុវណ្ណ ក្រុមហ៊ុននៅខេត្តស្ទឹងត្រែង និងមានលិខិតទិញដូយ៉ាងត្រឹមត្រូវ ថែមទាំងមាន(ប៉េសេ)ចេញពីក្រសួងមន្ទីរកសិកម្ម រួមទាំង លិខិតអនុញ្ញាតពី ខ័ណ្ឌរដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្មរក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ ទៀតផង។ គួបញ្ជាក់ផងដែរថា៖ ក្រុមហ៊ុនសំអឿន សុវណ្ណ ក្រុមហ៊ុននៅខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ខេត្តព្រះវិហារ កាលពី០៦ខែមុន មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ក៏ធ្លាប់ធ្វើការបង្ក្រាបម្តងរួចមកហើយដែល។ ប្រភពពីពលរដ្ឋនិងមហាជនគ្រប់មជ្ឈដ្ឋានបានរិះគន់ទៅលើអាជ្ញាធរខេត្ត និងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ មន្ត្រីនាយខណ្ឌ័រដ្ឋាភិបាលព្រៃឈើខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ យ៉ាងចាស់ដៃថា៖ ដោយតែចង់រក្សាតំណែងរបស់ខ្លួនមួយៗ ទើបខំលាក់បាំងថ្នាក់លើណាស់ សម្ងំប្រឹងប្រព្រឹត្តបទល្មើស ដើម្បីជាថ្នូរលុយកាក់ម៉ឺនៗដុល្លារចូលហោប៉ៅរៀងៗខ្លួនប៉ុណ្ណោះ ទើបហ៊ានគគ្លើនបើកភ្លើងខៀវអោយឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអ៊ន ដឹកឈើឆ្លងកាត់ពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តព្រះវិហារ មកដល់ទីតាំង(ដេប៉ូ)លក់ឈើនៅចំណុចភូមិថ្នល់បែក ឃុំ/សង្កាត់ ត្រពាំងឬស្សី ស្រុក/ខណ្ឌ កំពង់ស្វាយខេត្ត/ក្រុង កំពង់ធំ បានយ៉ាងរំភើយ ដោយមិនរំខានដល់មន្ត្រីជំនាញពាក់ព័ន្ធប្រចាំការទាំងបីខេត្តខាងលើបន្តិចសោះ។ ប្រភពពលរដ្ឋបានបន្តទៀតថា៖ បើជាអ្នកក្រគ្មានខ្សែគ្មានខ្នងបង្អែកគ្រាក់ៗនោះទេ រកស៊ីមុខរបរជំនួញឈើមិនបាននោះទេ កំុថាឡើយដឹកឈើពេញៗរថយន្តធុនធំអញ្ចឹងនោះ ដឹកតែមួយដុំពីដំុ មិនផង សមត្ថកិច្ចជំនាញពាក់ព័ន្ធ នាយខណ្ឌ័រដ្ឋាភិបាលព្រៃឈើ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ធ្វើការចុះបង្ក្រាបភ្លៀមៗ ទង្វើមន្ត្រីគ្រាប់ល្ពៅស្ងោមួយក្តាប់តូចទាំងនេះហើយ ដែលធ្វើអោយពលរដ្ឋក្រៃក្រក្តៅក្រហាយនោះ។ កាលពីកន្លងថ្មីៗនេះ ប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកសម្តេចតេជោ ធ្លាប់មានប្រសាសន៍ព្រមានដល់មន្ត្រីថ្នាក់ក្រោម និងបានដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់បំផុត ជាពិសេសមន្ត្រីជំនាញថ្នាក់ជាតិ អាជ្ញាធរ និងមន្ត្រីជំនាញខ័ណ្ឌរដ្ឋាភិបាលព្រៃឈើ និងមន្ទីរកសិកម្មរក្ខាប្រមាញ់និងនេសាទ មន្ត្រីជលផល ត្រូវរួមគ្នាបង្ការ ទប់ស្កាត់ ធ្វើការបង្ក្រាបរាល់បទល្មេីស ផលអនុផលព្រៃឈេី ដែលពួកក្រុមមេឈ្មួញ ជួលអោយអោយអ្នកស៊ីឈ្នួលកាប់ឈើ យកទៅលក់អោយពួកមេឈ្មួញចាំទិញឈើទាំងនោះ ដឹកឆ្លងដែនទៅប្រទេសក្រៅ យកទៅលក់បន្តអោយមេឈ្មួញប្រទេសជិតខាង។ លោកបន្តទៀតថា៖ ពួកគេដឹកឈើធំៗពេញរថយន្តបើកឆ្លងកាត់ យ៉ាងគគ្រឹកគគ្រេង ចុះហេតុអី? ភ្នែករាប់ពាន់រាប់ម៉ឺននាក់ មើលមិនឃើញ ឬក៏មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនស្ថាប័ន និង ទៅណាអស់ហើយ ឬមួយក៏ ពួកអស់លោក មានចំណែកនិងគេដែល? បើថាគ្រឿងញៀន វត្ថុតូចដែលយើងពិបាកមើល មិនស្គាល់ ព្រោះគេអាចលាក់បាំងបាន សម្តេចតេជោបានបន្តទៀតថា៖ សូម្បីតែរូបខ្ញុំផ្ទាល់ក៏មិនស្គាល់គ្រឿងញៀនច្បាស់ដែល។ ហើយចំណែកប្រទេសអាស៊ានទាំង១០ វិញ បានចាត់ទុកបទល្មើសព្រៃឈើ គឺជាបទល្មើសឧក្រិដ្ឋកម្មកាប់បំផ្លាញ់ឈើដែលជាសប្បត្តិធនធាធម្មជាតិ ឆ្លងដែនខុសច្បាប់។ សូមបញ្ជាក់បន្ថែមថា៖ កន្លងមកសម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ព្រមានមន្ត្រីថ្នាក់ក្រោមធ្ងន់ៗថា៖ ថ្នាក់ខេត្តណា មិនបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសទេ នៅតែបណ្តែតបណ្ដោយអោយបទល្មើសកើតមាននូវក្នុងដែនដីរបស់ខ្លួនកាន់កាប់ទៀតនោះ មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរថ្នាក់ខេត្តនោះ និងប្រឈរមុខដកតំណែង។ ជាទូទៅ មតិមហាជនបានបង្ហើបប្រាប់សារព័ត៌មានយើងខ្ញុំថា៖ បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះបទល្មើសព្រៃឈើនៅតែកើតមានដ៏ដែលនៅក្នុងប្រទេសកម្ពុជា ប្រភពពីពលរដ្ឋបានបន្តទៀតថា៖ ប្រទេសកម្ពុជា នៅរយៈពេលដ៏ខ្លីខាងមុខ ព្រៃឈើសម្បត្តិធនធានធម្មជាតិ និងរលាយឆាប់ៗនាពេលខាងមុខនេះហើយ គឺដោយសារមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីបានឃុបឃិតគ្នាជាប្រព័ន្ធ ជាថ្នូរនិងលាភសក្ការៈរបស់ខ្លួន ដែលកន្លងមកសម្ដេចទាំងពីរបានមានប្រសាសន៍ព្រមានដល់មន្ត្រីថ្នាក់ក្រោម តាមកញ្ចក់ទូរទស្សន៍ និងតាមបណ្ដាញសង្គមវេបសាយ កាសែត ជាច្រើនស្ថាប័នមកហើយដែល ប៉ុន្តែមន្ត្រីជំនាញពាក់ព័ន្ធថ្នាក់ក្រោមទាំងនោះ ហាក់បីដូចជាមិនមានការកែតម្រូវ និងមិនបានគោរពបទបញ្ជាថ្នាក់ដឹក នាំ គោរពតាមតួនាទីរបស់ខ្លួននោះទេ។ ជាក់ស្ដែង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ ខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ចេញលិខិតអនុញ្ញាត (ប៉េសេ) បង្កើតរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើ។ -យោងមាត្រា២៦ នៃច្បាប់ស្តីពីព្រៃឈើ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០០២។ -យោងកិច្ចសន្យា ផ្គត់ផ្គង់ផល អនុផលព្រៃឈើ ដែលមានប្រភពស្របច្បាប់។ -តាមសំណើររដ្ឋបាលព្រៃឈើ ស្ទោង............ អនុញ្ញាតអោយឈ្មោះ ជិន គឹមអ៊ន ភេទស្រី អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ ដែលមានទីតាំង(ដេប៉ូ)លក់ឈើនៅចំណុចភូមិថ្នល់បែក ឃុំ/សង្កាត់ ត្រពាំងឬស្សី ស្រុក/ខណ្ឌ កំពង់ស្វាយខេត្ត/ក្រុង កំពង់ធំ កាន់អត្តសញ្ញាណប័ណ្ណ ១៥០៥៤៣៥៩៣។ ចេញដោយអភិបាលខេត្តកំពង់ធំ ដែលមានសុពលភាព ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ៣០១៩។ ពាក់ព័ន្ធករណីខាងលើនេះ សារព័ត៌មានយើងខ្ញុំចុះផ្សាយទៅនេះ ក្នុងនាមជាព្រាបនាំសារ ជូនដល់ថ្នាក់ដឹកនាំបានជ្រាបជាព័ត៌មាន ហើយអង្គភាគយើងខ្ញុំ ចុះផ្សាយក្នុងន័យស្ថាបនា កែតម្រូវតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចឈ្មោះបុគ្គលណាមួយឡើយ ហើយអង្គភាពយើងខ្ញុំស្វាគមន៍ រង់ចាំសាមី បកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីខ្សែTell.០៩២១៩០០៩៨/០៨៨៦៦០៦៧៧៣៕ រាយការណ៍ដោយៈ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា