ខេត្តតាកែវ៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង១៥នាទី ស្ថិតនៅលើផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ០៨ និងលេខ០៩ ក្នុងភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្ករអោយមានអគ្គីភ័យមួយកើតឡើងរវាងរថយន្តនិងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា។ អធិការស្រុកត្រាំកក់ លោក ឌុក ធីយ៉ា បានអោយដឹងថា៖ រថយន្តម៉ាកតូយ៉ូតាហាយឡែនឌ័រពណ៌ស ពាក់ផ្លាកលេខតាកែវ២A២២៥៧ (អ្នកបើកបរគេចខ្លួនបាត់) បើកបរមកពីទិសខាងកើត លុះមកដល់ចំណុចខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាកS L ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១BB៨៩៤០ បើកបរដោយឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិប្រកៀប ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរជាងជួសជុលម៉ូតូ(ស្លាប់នៅកន្លែងកើតហេតុ) មានឌុបគ្នាម្នាក់ឈ្មោះ លី ណន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិឃុំជាមួយគ្នា មុខរបរកសិករ(រងរបួសធ្ងន់) បើកបរមកពីទិសខាងលិច។ ក្រោយពេលបុកជាមួយរថយន្តខាងលើ ត្រូវបានឆេះរថយន្តយ៉ាងសន្ធសន្ធៅ ហើយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន០១គ្រឿង ទើបស្ថានភាពអគ្គីភ័យបានរលត់ជាស្ថាពរ១០០%។ ក្រោយពីសមត្ថកិច្ចធ្វើការវាស់វែងរួច មធ្យោបាយខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់។ ចំណែកជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ រីឯសាកសពប្រគល់ជូនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ កម្លាំងជំនាញបានអោយដឹងទៀតថា៖ កម្លាំងយើងកំពុងនិងស្រាវជ្រាវរកភាគីម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា