ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កអោយស្រ្តីម្នាក់(ស្លាប់និងកន្លែង) និងម្នាក់ទៀតរងរបួសធ្ងន់...
Wed,12 June 2019 (Time 11:05 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 897នាក់)


រាជធាភ្នំពេញ៖ ស្រ្តីម្នាក់ត្បានស្លាប់ក្នុងធ្លុកឈាម និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ត្រូវបានរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា បេីកបុកពេញទំហឹង បណ្តាលអោយស្លាប់យ៉ាងអាណោចអាធម៍ទាំងព្រឹក ចំណែកឯម្ចាស់រថយន្ត(រត់គេចខ្លួនបាត់ស្រមោល)ដែលហេតុ ការណ៍នេះ បានកើតឡើងកាលពីវរលាម៉ោង០៥និង១៥នាទី ថ្ងៃទី១២ ខែមិថុនាឆ្នាំ២០១៩ នេះ តាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវ២១៤ នៅចំណុចអនុវិទ្យាល័យចតុុមុខស្ថិតនៅក្នុងសង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ។ ហើយតាមប្រភពអ្នកនៅកន្លែងកើតហេតុបានអោយដឹងថា៖ គេឃើញមុនពេលកើតហេតុ ជនរងគ្រោះ ប្រុសម្នាក់ស្រីម្នាក់បានជិះម៉ូតូម៉ាក និច ពណ៌ស ពាក់ស្លាកលេខកំពង់ធំ 1l-19 80 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ភ្លើងស្តុបបែកជាបួន ក៏មានរថយន្តកូរ៉ូឡា ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2A-67 06 ធ្វើដំណើរពីត្បូងទៅជើង បើកបរក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូជនរងគ្រោះ បណ្ដាលបណ្តុះបណ្តាលអោយនារីម្នាក់(ស្លាប់)នៅកន្លែងកើតហេតុ និងម្នាក់ទៀត ជាបុរសរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗតែម្ដង ។ ជនរងគ្រោះមានឈ្មោះដូចខាងក្រោមៈ ទី១-ឈ្មោះ នាង លាបភា ភេទស្រី អាយុ២៦ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅ ម្តុំបាក់ទូក មានស្រុកកំណើតនៅ ខេត្តបាត់ដំបង (ស្លាប់នៅកន្លែងកើតហេតុ)។ ទី២-ឈ្មោះ ណាត់ វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅម្តុំបាក់ទូក មានមុខរបរចុងភៅ (រងបួសធ្ងន់)។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកធ្វើការវាស់វែងរួច និងទំនាក់ទំនងទៅខាងចរាចរណ៍ជើងគោកមកធ្វើកំណត់ហេតុ ដើម្បីយករថយន្តបង្កនិងម៉ូតូ ជនរងគ្រោះទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1669 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6981 នាក់
ខែនេះ :
22819 នាក់
3 ខែនេះ :
77438 នាក់
សរុប :
1661365 នាក់