ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកជាផ្លូវការនូវសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ នៅព្រឹកនេះ...
Wed,12 June 2019 (Time 01:40 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 687នាក់)


ក្រុងសៀមរាប៖ ប្រមុខរាជ រដ្ឋាភិបាល នៃព្រះរាជាណា ចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ អញ្ជើញជាអធិបតី បើកជាផ្លូវការនូវ សន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលប្រារព្ធធ្វើ ឡើងនៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាប ។   សន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលកម្ពុជាត្រូវបានជ្រើសរើស ធ្វើជាម្ចាស់ផ្ទះនេះ នឹងធ្វើឡើងក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ»។ សន្និសីទដែលនឹងជជែក ពិភាក្សាទៅបញ្ហាប្រឈមរបស់ ស្ថាប័នព័ត៌មាន និងវិស័យព័ត៌មានក្នុង យុគសម័យបច្ចេកវិទ្យាទំនើបនេះ និងការប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយ បណ្តាញសង្គមនេះ នឹងមានអ្នកចូលរួម ជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័ន រដ្ឋាភិបាល ស្ថាប័នសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌ មានជាតិ និងអន្តរជាតិ ប្រមាណ៥០០នាក់ មកពីបណ្ដាប្រទេស ជាង៤០ នៅក្នុងតំបន់ និងលើពិភពលោក។   សន្និសីទដែលមានរយៈពេលប្រមាណ៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ ១៤ ខែមិថុនានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ចាត់ទុកជាព្រឹត្តិការណ៍នៃការ ផ្សព្វផ្សាយអន្តរជាតិដែលឈានមុខគេ ដោយផ្តល់ឱកាសដល់អ្នកផ្សាយ អ្នកអនុវត្ត ប្រព័ន្ធផ្សព្វផ្សាយ អ្នកដឹកនាំឧស្សាហកម្ម អ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញ និងអ្នកបង្កើត គោលនយោបាយ ប្រព័ន្ធផ្សព្វផ្សាយនៅទូទាំង ពិភពលោក បានជួបនិងពិភាក្សាអំពី របៀបអភិវឌ្ឍន៍ គុណភាពប្រព័ន្ធផ្សព្វផ្សាយ ក្នុងកំឡុងពេល នៃការប្រកួតប្រជែង ដ៏ខ្លាំងក្លាបដិវត្តន៍បច្ចេកវិទ្យា ជំនាន់ទី៤។   បើតាមប្រសាសន៍របស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបថា ការដែលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំនូវសន្និសីទ កំពូលលើវិស័យព័ត៌មាននេះ គឺជាកិត្តិយស និងសេចក្តីរីករាយដ៏អស្ចារ្យមួយ សម្រាប់កម្ពុជា និយាយជារួម និងសម្រាប់ក្រសួងព័ត៌មាន និយាយដោយឡែក ។   ក្នុងរយៈពេលនៃការរៀប ចំពិធីនេះ គណៈប្រតិភូជាថ្នាក់ ដឹកនាំ និងអ្នកសារព័ត៌មាន នឹងត្រូវបានអញ្ជើញឲ្យទៅទស្សនា សារមន្ទីរសន្តិភាពនៃសម្មភាព កម្ចាត់មីនរបស់ ស៊ីម៉ាក់ និងប្រាសាទអង្គរវត្ត ដើម្បីបានស្វែងយល់ពីកិច្ចខិតខំ របស់កម្ពុជាក្នុងការបោសសំអាត គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ ពីសង្គ្រាម និងមរតកវប្បធម៌ បន្សល់ ពីបុព្វបុរសខ្មែរសម្រាប់បម្រើ ដល់វិស័យទេសចរណ៍របស់កម្ពុជា នាពេលបច្ចុប្បន្ន ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2000 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7312 នាក់
ខែនេះ :
23150 នាក់
3 ខែនេះ :
77769 នាក់
សរុប :
1661696 នាក់