ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អបអរសាទរៈពិធីប្រគល់រថយន្តសង្គ្រោះ អំណោយទី៣៦ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនអធិការដ្ឋាននគរបាលក្រុងប៉ោយ...(មានវីដេអូ)
Tue,11 June 2019 (Time 06:03 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 869នាក់)


ក្រុងប៉ោយប៉ែត៖ អបអសាទរ ពិធីប្រគល់រថយន្តសង្គ្រោះ អំណោយទី ៣៦ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តំណាងដ៏ខ្ពង់ខ្ពស់តាមរយៈ ឯកឧត្តម ឧកញ៉ាបណ្ឌិត ជា រតនា និងលោកជំទាវ លី ហៀក រតនា ជូនអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ថ្ងៃច័ន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។ ក្នុងពិធីប្រគល់រថយន្តសង្គ្រោះ០១គ្រឿង ជូនលោកវិរៈសេនីយ៍ឯក ធិន សុិនដេត អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅព្រឹកនេះផងដែរ ឯកឧត្ដម ឧកញ៉ា បណ្ឌិត ជា រតនា និង លោកជំទាវ លីហៀក រតនា ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឧកញ៉ា បណ្ឌិត ជា រតនា សូមថ្លែងអំណរអរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកទាំងពីរតែងតែយកចិត្ត ជួយជាអំណោយ រថយន្តសង្គ្រោះ០១ គ្រឿង លើកទី៣៦។ ជូនដល់កងកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត សម្រាប់ទុកធ្វើជាមធ្យោបាយរួម ដើម្បីងាយស្រួលក្នុងការសង្រ្គោះបន្ទាន់ នូវហេតុការគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ ប្រការណាមួយ និងជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ រស់នៅក្នុងទីក្រុងប៉ោយប៉ែតទាំងអស់គ្នាផងដែល ដោយមិនប្រកាន់ទិនាការណ៍បក្សនយោបាយណាមួយឡើយ។ ឆ្លៀតក្នុងឱកាស ប្រគល់រថយន្តសង្គ្រោះ០១ គ្រឿង នៅព្រឹកនេះផងដែរ ឯកឧត្តម ឧកញ៉ា បណ្ឌិត ជា រតនា បានមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែតថា៖ សូមយករត់យន្តសង្គ្រោះ០១ គ្រឿងនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមយកទៅធ្វើអ្វីដែលល្អសម្រាប់បម្រើប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិតឧកញ៉ាបានបន្តថា៖ សូមកុំយករថយន្តសង្គ្រោះនេះធ្វើជាមធ្យោបាយផ្ទាល់ខ្លួន ឬក៏ដឹកទំនិញផ្សេងៗ សូមកុំធ្វើឱ្យម្ចាសអំណោយសម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកទាំងពីរអស់សង្ឃឹម ចំពោះកងកម្លាំងអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ ដែលកន្លងមក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ធ្លាប់យករថយន្តសង្គ្រោះបំពាក់សារ៉ែន ដែលជាអំណោយ យកទៅដឹកអ្វីផ្សេងខុសគោលការផងដែរ។ ជាកិច្ចបញ្ចប់ៈ ឯកឧត្តម ឧកញ៉ា បណ្ឌិត ជា រតនា បានជូនអំណោយ ភួយចំនួន ១០០ ជូនដល់ ប្រធានបន្ទីរពេទ្យមណ្ឌលសុខភាពប៉ោយប៉ែតពី សម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យ។ និងជូនគ្រឿងឧបភោគ បរិភោគ ដល់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមណ្ឌលសុខភាពប៉ោយប៉ែតពី ក្នុងម្នាកៗទទួលបានគ្រឿងបរិភោគ០១ឆ្ពក ថវិកា ៥ម៉ឺនរៀលផងដែរ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1820 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7132 នាក់
ខែនេះ :
22970 នាក់
3 ខែនេះ :
77589 នាក់
សរុប :
1661516 នាក់