ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មន្ត្រីយោធាម្នាក់សូមអំពាវនាវដល់សម្តេច ទៀបាញ់ ជួយអន្តរាគមន៍រឿងក្រុមហ៊ុនលោកឧកញ៉ាវិញហួរ ដែលរំលោភយកដីចំការរបស់គាត់ មានប្លង់កម្មសិទ្ធខណៈពេលរវល់ទៅការពារជាតិនៅជួរមុខ...!!! (មានវីដេអូ)
Wed,12 June 2019 (Time 03:20 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 906នាក់)


ខេត្តឧត្តរមានជ័យ៖ មន្ត្រីយោធាម្នាក់ដែលគេស្គាល់ឈ្មោះ សាង ណាន បំរើការនៅអង្គភាពកងពលតូចលេខ៨ ដែលមានទីតាំងនៅឃុំស្រអែម ស្រុកជាំក្សាន្ តខេត្តព្រះវិហារ។នៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៩បានលើដៃសំពះសូមអំពាវនាវដល់សម្តេចពិជ័យសេនាទៀ បាញ់មេត្តាជួយអន្តរាគន៍រឿងក្រុមហ៊ុនលោកឧកញ៉ាវិញហួរប្រើលុយទិញទឹកចិត្តអាជ្ញាធ័រនិងរំលោភយកដីចំការគាត់ទាំងភ្នែកស្រស់ចំនួនមួយហិចតាដែលស្ថិតនៅភូមិលំទងចាស់ឃុំលំទងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។ បើតាមអោយដឹងពីអ្នកស្រីសែមហ៊ាងភរិយាមន្ត្រីយោធាខាងលើថាដីចំការនោះមានចំនួនសរុប៥៩៧៣៤ម៉ែត្រការ៉េបានកាន់កាប់និងអាស្រ័យផលតាំងពីឆ្នាំ២០០២រហូតដល់ឆ្នាំដល់ឆ្នាំ២០១៤ខាងក្រុមនិស្សិតចុះមកវាស់វែងនិងចេញប្លង់កម្មសិទ្ធអោយដោយយោងតាមបទបញ្ជារ០១សម្តេចហ៊ុន សែន។ អ្នកស្រីបញ្ជាក់បន្ថែមថា៖ នៅឆ្នាំ២០០៧ប្តីរបស់គាត់ត្រូវបានថ្នាក់លើតម្រូវអោយផ្លាស់ប្តូបន្ទាយពីស្រុកអន្លង់វែខេត្តឧត្តមានជ័យទៅស្រុកជាំក្សាន្តខេត្តព្រះវិហារសម៌ភូមិមុខទិសទី១ក្នុងព្រឹត្តិការប្រាសាទព្រះវិហារកម្ពុជាថៃ។ ដោយរវល់ក្នុងការងារបេសកកម្មជាតិមាតុភូមិអ្នកស្រីសែមហ៊ាងក៏សមរេចចិត្តប្តូទីលំនៅមកតាមប្តីដោយទុកដីចំកានោះមួយអន្លើសិនយូៗមកមើលម្តងដោយសំអាងមានប្លង់រឹង។ តែមិននឹកស្មានដល់នៅឆ្នាំ២០១៥ក្រុមហ៊ុនវាយយកថ្មភ្នំរបស់លោកឧកញ៉ាវិញហួរ មកដាក់ទីតាំងសាងសង់កន្លែងស្នាក់នៅលើដីចំការគាត់តែម្តង បើទោះជាសុំអោយអាជ្ញាធ័រភូមិឃុំជួយដោះស្រាយអោយក៏គេធ្វើមិនដឹងមិនឮដែរ។ ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចសុំការបំភ្លឺពីលោកឧកញ៉ា វិញ ហួរ បានទេ ចំណែកលោក គង់ សុវណ្ណរុំ នាយកប្រតិបត្តិក្រុមហ៊ុនមួយនេះ ក៏មិនអាចទាក់ទងបានដែដោយទូរស័ព្ទខលអត់ចូល ដោយឡែក លោក ជនរៈ មេឃុំលំទង បានអោយភ្នាក់ងារយើងដឹងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១១ ខែមិថុនាឆ្នាំ២០១៩ នេះថា៖ ចំពោះបញ្ហានេះលោកអត់ធ្លាប់បានដឹងទេពីមុនមក ស្មានតែខាងក្រុមហ៊ុន គេដោះស្រាយអស់ហើយ ព្រោះប្រជាពលរដ្ឋអត់ធ្លាប់ប្រាប់លោកដែល ទើបតែដឹងនៅពេលថ្មីៗនេះ៕ រាយការណ៍ដោយៈ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1677 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6989 នាក់
ខែនេះ :
22827 នាក់
3 ខែនេះ :
77446 នាក់
សរុប :
1661373 នាក់