ខេត្តព្រះសីហនុ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ បានបង្ក្រាបមុខសញ្ញាលក់ចែកចាយថ្នាំញៀន តាមរថយន្តធុនធំ តែពេលតាមប្រមាញ់នោះ មុខសញ្ញាបានលោតចុះពីរថយន្ត ហើយហើយរត់គេចខ្លួនកួនចូលក្នុងព្រៃបាត់ស្រមោល បន្សល់នៅតែវត្ថុតាងគ្រឿងញៀន និង រថយន្ត ដែលការបង្ក្រាបនេះបានធ្វើឡេីងកាលពីវេលាម៉ោង០៩និង០០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ២០១៩ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ លោកវរសេនីយ៍ឯក រស់ កី អធិការនគរបាលស្រុកស្ទឹងហាវ បានអោយដឹងថា៖ មុខសញ្ញាលក់ចែកចាយគ្រឿងញៀនតាមរថយន្តធុនធំនេះ សមត្ថកិច្ចជំនាញ បានតាមដានឃ្លាំមើលយូរមកហើយ លុះដល់វេលាម៉ោងដូចខាងលើ ពេលសមត្ថកិច្ចឃាត់រថយន្តនោះ តែតៃកុងរថយន្តកាន់បង្កើនល្បឿន សមត្ថកិច្ចបានសំរេចប្រើអាវុធបាញ់បំបែកកង់មុខតែម្តង ពេលរថយន្ដត្រូវបានបញ្ឈប់ល្បឿន អ្នកបើកបរបានលោតចុះ ហើយរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ទៅ។ ពេលនោះកម្លាំងជំនាញក៏បានដេញតាមរក នៅក្នុងព្រៃនោះដែល ប៉ុន្តែជនសង្ស័យនោះ បានគេចខ្លួនបាត់ស្រមោលហើយ កម្លាំងជំនាញនៅតែខិតខំស្វែងរករហូតដល់វេលម៉ោង១៤និង០០នាទី នៅតែរកមិនឃើញ។ បន្ទាប់មកកម្លាំងជំនាញ ធ្វើការឆែកឆេរក្នុងរថយន្ត បានរកឃើញវត្ថុតាងមួយចំនួនមានៈទី១-ម្សៅក្រាមពណ៍សថ្លាសង្ស័យថាជាសាធាតុញៀនចំនួន ១០ កញ្ចប់តូច។ ទី២-ឧបករណ៍សំរាប់ជក់គ្រឿងញៀនមួយចំនួន និងឯកសារអត្តសញ្ញាណ័បណ្ណសញ្ជាតិខ្មែរ ប័ណ្ណបើកបរ ជារបស់ជនសង្ស័យ មាន ឈ្មោះមុិច ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើត នៅ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរបើកបររថយន្ត៕ រាយការណ៍ដោយៈ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា