ខេត្តសៀមរាប ៖ បើយោងតាមប្រភពបែកធ្លាយ ក្នុងបណ្ដាញសង្គម ការសែត វេបសាយ ក្នុងស្រុកជាច្រើនស្ថាប័នបានចុះផ្សាយយ៉ាងព្រងព្រាតរឿង មន្រ្តីយោធាម្នាក់ ឈ្មោះ អ៊ុំ វឌ្ឍនៈ (ហៅពៅប្រជ្រុយ) កំពុងល្បីឈ្មោះពេញខេត្ត រឿងដើរកាងបទល្មើសអោយក្រុមមេឈ្មួញរកស៊ីដឹកជព្ជួានបទល្មើសឈើខុសច្បាប់ និងរត់ការអោយមេឈ្មួញដុះស្លែឈ្មោះ ធឹង លាងស្រេង ទើបលោកហ៊ានផ្គើនទៅនិងអនុសាសន៍ដ៍ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន ដែលស្ដេចតែងតែណែនាំមិនអោយមន្រ្តីគ្រប់លំដាប់ថ្នាក់ពាក់ពន្ធ័និងបទល្មើសឈើជាដាច់ខាត។ តែផ្ទុយទៅវិញបែជាលោក អ៊ុំ វឌ្ឍនៈ(ហៅពៅប្រជ្រុយ)ហ៊ានធ្វើការកាងអោយក្រុមឈ្មួញរកស៊ីបទល្មើសឈើទៅវិញ។ ជាក់ស្ដែងក្នុងអាណាចក្រខេត្តសៀមរាប អ្នកណាក៏ស្គាល់ថា៖ លោក អ៊ុំ វឌ្ឍនៈ ដែលមានអត្តលេខ ០៦០ ១៩០ (ហៅពៅប្រជ្រុយ) បានយកតួនាទីដើរកាងបទល្មើសឈើ និងជាមេការ រត់ការអោយមេឈ្មួញឧក្រិដ្ឋកម្មដឹកជព្ជួាន ឈើខុសច្បាប់ឈ្មោះ ធឹង លាងស្រេង បានដោយលូន តើ!លោក អ៊ុំ វឌ្ឍនៈ អាងខ្នងបង្អែកចាំជួយនៅពីក្រោយធំប៉ុណ្ណា?។ តាមប្រភពៈច្បាស់ការចេញពីខេត្តសៀមរាប បានអោយដឹងនៅថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៩ ថា៖ មន្រ្តីយោធាឈ្មោះ អ៊ុំ វឌ្ឍនៈមានអត្ដលេខ(០៦០១៩០)(ហៅពៅប្រជ្រុយ) ជាអ្នកកាងបទល្មើសឈើអោយក្រុមឈ្មួញថែមជាអ្នករត់ការឈើអោយមេឈ្មួញដុះស្លែឈ្មោះ ធឹង លាងស្រេង រាប់ឆ្នាំមកហើយមកដល់បច្ចុប្បន្ន៍នេះ។ ពលរដ្ឋរង់ចាំមើលថា៖ តើ! ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀម រាប តើ!ឯកឧត្តម មានវិធានការបង្ក្រាប ចំពោះបទល្មើសឈើ របស់មេឈ្មួញឧក្រិដ្ឋកម្មកាប់បំ ផ្លាញព្រៃឈើឈ្មោះ ធឹង លាងស្រេង បានដែលឬទេ.? និងមន្ត្រីយោធាឈ្មោះ អ៊ុំ វឌ្ឍនៈ មានអត្ដលេខ (០៦០១៩០) (ហៅពៅប្រជ្រុយ) ជាអ្នកកាងនិងរត់ការបទល្មើសឈើអោយក្រុមឈ្មួញឈ្មោះ ធឹង លាងស្រេង ដែលឬយ៉ាងណា.?ទាន។ ឬមួយក៏ឯកឧត្តម នៅតែបណ្ដែត បណ្ដោយអោយបទល្មើសឧក្រិដ្ឋកម្មកាប់បំផ្លាញព្រៃឈើ មានចរាចរណ៍បន្តដឹកឈើយ៉ាងសកម្មចូលក្នុងខេត្តសៀមរាប តទៅទៀត.?ទាន។ គួរបញ្ជាក់ផងដែរថា៖ កន្លងមកសម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ព្រមានដល់មន្ត្រីថ្នាក់ក្រោមថា៖ ថ្នាក់ខេត្តណា មិនបង្ការ ឬទប់ស្កាត់ និងបង្ក្រាបបទល្មើសនោះទេ នៅតែបណ្ដោយអោយបទល្មើសព្រៃឈើចេញចូលចរាចរណ៍ក្នុងខេត្ត ឬ ដែនដីខ្លួនគ្រប់គ្រង តទៅទៀតនោះ អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធថ្នាក់ខេត្តនោះ និងប្រឈមមុខដកតំណែង។ ជុំវិញការចោទខាងលើនេះក្រុមភ្នាក់ងារយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោក អ៊ុំ វឌ្ឍនៈ (ហៅពៅប្រជ្រុយ) បាននោះទេ ព្រោះមិនស្គាល់លេខទូរស័ព្ទរបស់លោក ដើម្បីធ្វើការទំនាក់ ទំនងទៅលោកបាន។ ហើយសារព័ត៌មានយើងខ្ញុំចុះផ្សាយទៅនេះ ក្នុងនាមជាព្រាបនាំសារ ជូនដល់ថ្នាក់ដឹកនាំ បានជ្រាបជាព័ត៌មាន ហើយសារព័ត៌មានយើងខ្ញុំចុះផ្សាយរិះគន់ក្នុងន័យស្ថាបនា កែតម្រូវតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចឈ្មោះបុគ្គលណាមួយឡើយ ហើយអង្គភាពយើងខ្ញុំស្វាគមន៍ រង់ចាំសាមី បកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ នូវការិយាល័យនិពន្ធ៕ រាយការណ៍ដោយៈ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា