ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
គ្រឿងញៀន១៧គីឡូក្រាម កម្លាំងសមត្ថកិច្ចបង្ក្រាបបានស្ថិតព្រំដែនកម្ពុជា-វៀតណាម ខណៈមេក្លោងរត់គេចខ្លួនបាត់ម៉ោល...!!! (មានវីដេអូ)
Fri,14 June 2019 (Time 03:18 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 828នាក់)


ខេត្តស្វាយរៀង៖ កម្លាំងនគរបាលវរការពារព្រំដែន លេខ៦១១ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចុះបង្ក្រាបរឹបអូសគ្រឿងញៀនបានចំនួន ១៧គីឡូក្រាម នៅចន្លោះព្រំដែន កម្ពុជា-វៀតណាម ក្បែរនឹងច្រកអន្តរជាតិបាវិត ប៉ុន្តែ គួរអោយសោកស្តាយ ជនសង្ស័យបានរត់គេចខ្លួនបាត់ម៉ោល នាវេលាម៉ោង០៨ យប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។ កម្លាំងនគរបាលវរៈការពារព្រំដែនលេខ៦១១ បានអោដឹងថា៖ ពេលចេញល្បាតតាមខ្សែក្រវ៉ាត់ព្រំដែន ត្រង់ចំណុច បង្គោលព្រំដែនលេខ១៧០ ស្លាបខាងឆ្វេង ច្រកទ្វារអន្តរជាតិបាវិត ក៏បានជួបនិងជនសង្ស័យម្នាក់ ដើរកាត់វាលស្រែក្បែរចំការប្រេងខ្យល់ ដោយមានយួរវ៉ាលីស ធំមួយ, ដោយ មានការសង្ស័យ សមត្ថកិច្ចក៏បានហៅអោយឈប់ដើម្បីសួរនាំ តែជនសង្ស័យបានទម្លាក់ វ៉ាលីសនោះចោល ហើយរត់គេចខ្លួនចូលចម្ការប្រេងខ្យល់បាត់ទៅ។ សមត្ថកិច្ចនគរបាលវរៈការពារព្រំដែនលេខ៦១១ បានអោយដឹងទៀតថា៖ ក្រោយធ្វើការត្រួតពិនិត្យឆែកឆេរវ៉ាលីសនោះ សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លា ដែលសង្ស័យថា៖ ជាគ្រឿងញៀនប្រភេទអំហ្វេតាមីនចំនួន១៧ដុំ ដែលស្មើនឹងប្រមាណ ១៧គីឡូក្រាម។ ក្នុងករណីនេះផងដែល ជនសង្ស័យប្រុងឡូត ឆ័ត្រយកគ្រឿងញៀន ទៅកាន់ប្រទេសវៀតណាម តែនៅពេលសមត្ថកិច្ចហៅឃាត់សួរ ជនសង្ស័យភ័យក៏រត់បាត់ទៅ។ តែយ៉ាងណាក៏ដោយពេលនេះ កំលាំងលោកកំពុងទាក់ទង សហការជាមួយខាងភាគីវៀតណាម ដើម្បីធ្វើការងារលើករណីនេះ និងស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ។ បច្ចុប្បន្នៈ វត្ថុតាងគ្រឿងញៀនទម្ងន់១៧គីឡូ ក្រាម កំពុងត្រូវរក្សាទុកនៅប៉ុស្តិ៍ព្រំដែនធ្លក ដើម្បីរៀបចំតាមនីតិវិធី នាំយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៕ ដោយៈ លោក សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1585 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6897 នាក់
ខែនេះ :
22735 នាក់
3 ខែនេះ :
77354 នាក់
សរុប :
1661281 នាក់