ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ជនជាតិចិនប្រល័យជីវិតខ្មែរពីរនាក់.! ស្លាប់យ៉ាងអាណោចអាធម៌នៅខណ្ឌសែនសុខ...!!!
Sat,15 June 2019 (Time 11:00 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 825នាក់)


រាជធានីភ្នំពេញ៖ បុរសជនជាតិពីរនាក់ស្រវឹងស្រាឡើងទន់ខ្លួន បើករថយន្តស៊េរីទំនើប ម៉ាករ៉េនរូវើ០១គ្រឿង វាជែងទៅបុកម៉ូតូចំពីមុខពេញទំហឹង ផ្លោងទៅតាមចឹញ្ចើមផ្លូវផ្ងាជើងឡើងលើ បណ្តាលអោយយុវជនពីរនាក់បានស្លាប់បាត់បង់ជីវិតភ្លាមនៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធម៍ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ ១៩៦២ កែងនិងផ្លូវប្រឡាយ ភូមិអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើយោងតាមប្រភពប្រជាពលរដ្ឋនៅនិងកន្លែង កើតហេតុបានអោយដឹងថា៖ មុនកើតហេតុគេឃើញបុរសជនជាតិម្នាក់រួមនិងបុរសជនជាតចិនម្នាក់ទៀត ស្រវឹងស្រាឡើងទន់ខ្លួនបើករថយន្តស៊េរីទំនើប០១គ្រឿង ម៉ាករ៉េនរូវើពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2R-0777 ធ្វើដំណើរទិដដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែងមកខាងឆ្វេងដៃ ជ្រុលបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HI-0788 ជិះដោយបុរសពីរនាក់ បញ្ច្រាស់ទិសដៅគ្នា.ពីកើតទៅលិច បានបុកចំពីមុខពេញទំហឹងបណ្តាលអោយបុរសបើកម៉ូតូ ពីនាកស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។ សមត្ថកិច្ចបានអោយដឹងថា៖ ជនជាតិចិនបើករថយន្តបង្កទាំងពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ភ្លាមៗ។ ជនរងគ្រោះទី១.មានឈ្មោះ យឹម សំណាង ភេទប្រុស អាយុ២៤ មុខរបរជាងដែកនៅម្តុំផ្សារត្រពាំងថ្លឹង ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើត ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ជនរងគ្រោះទី២.មិនស្គាល់អត្តសញ្ញាណនោះ ទេ សមត្ថកិច្ចកំពុងធ្វើស្រាវជ្រាវបន្ត។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគលជូនសាច់ញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ រាយការណ៍ដោយៈ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1320 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6632 នាក់
ខែនេះ :
22470 នាក់
3 ខែនេះ :
77089 នាក់
សរុប :
1661016 នាក់