ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃប្រុសស្រី៧ នាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីរកឃើញថា ពួកជនសង្ស័យទាំងនេះជាប់ពាក់ពន្ធ័ករណីលក់និងជក់គ្រឿងញៀន នៅលើអាគារជួល មួយកន្លែង ចំនុចក្រោយកាស៊ីណូរីសត ក្នុងភូមិប៉ោយប៉ែត សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយសួនាំជនសង្ស័យទាំងនេះត្រូវបាន សមត្ថកិច្ចបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩។ លោក សាង សុខុម អធិការរង ផែនប្រឆាំងការជួញដូរគ្រឿងញៀន នៃអធិដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនជាតិថៃដែលសមត្ថកិច្ចចាប់ខ្លួន រួមមាន 1/ ថៈណាណាត់ កឺតណយ(ទី) ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិថៃ មុខរបរគ្មាន។2./ ធុងឆៃ សីតធិ កន មេថាគុណ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិថៃ មុខរបរ គ្មាន។3./ ចាន់ថា គៀតទិគុណកាងវាន ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិថៃមុខរបរគ្មាន។4./ម៉ាលិនី ឃុងដេត ភេទស្រីអាយុ៣២ឆ្នាំ ភេទស្រី ជនជាតិថៃ មុខរបរ គ្មាន។5./ស៊ី បាកផយ ម៉ុងឃុនឆៃវុធ ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិថៃ មុខរបរ គ្មាន។6./សិរិកានយ៉ា តែងថង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិថៃ មុខរបរ អនឡាញ។7./ខៀវ តាំង (ហៅទី) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន។ ពាក់ព័ន្ធករណីនេះ លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រៅពីចាប់ខ្លួន ជនសង្ស័យទាំងសមត្ថកិច្ចយើងដកហូតបានវត្ថុតាងជាច្រើនរួមមាន 1-មសៅក្រាមពណ៌សថ្លាចំនួន០៦កូនថង់។2-មសៅម៉ត់ពណ៌ស សង្ស័យខេហិតចំនួន ០៣ កូនថង់។3-ថ្មាំគ្រាប់ចំនួន០៥បំណែក សង្ស័យថ្នាំគ្រវី មាន ពណ៌ប្រផេះចំនួន០២ បំណែក, ពណ៌លឿង ០១បំណែក ,ផ្កាឈូក០១បំណែក និងពណ៌ផ្កាឈូក ចំនួន០១បំណែកសង្ស័យWY(យ៉ាម៉ា)ជាប់នឹងក្រដាស់អាលុយមីញ៉ូម។4-បពង់ចូកថ្នាំញៀនចំនួន០២។5-ដបកែវសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០២។6-បពង់កែវចំនួន ០៤ កំណាត់។7-កន្ត្រៃច្រឹបចំនួន០១។8-ដែកកេះចំនួន០៥។9-បពង់បឺតមួយថង់។10-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១។11-ថង់កិបមាត់សម្រាប់ច្រកថ្នាំញៀនមួយចំនួន។12-ទរស័ព្ទដៃចំនួន ០៥ គ្រឿង។13-ថមសាកទូរសព្ទចំនួន០១។ លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យជនជាតិថៃទាំងនេះ ត្រូវបានចាប់ខ្លួនអំឡុងពេលដែលលោកដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវតាមរកមុខសញ្ញាជនជាតិចិនក្នុងករណីចាប់ជម្រឹត បែជាឃើញឃើញជនជាតិថៃកំពុងប្រមូលផ្តុំគ្នាលក់និងជក់គ្រឿងញៀន ទើបឃាត់ខ្លួនពួកគេយកមកសួរនាំតែម្តង។ បច្ចុប្បន្នៈ ក្រោយសួរនាំ ជនសង្ស័យទាំងនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យ ប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបបន្តតាមនិតិវិធី៕ ដោយៈលោក ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា