ខេត្តព្រះវិហារ៖ បើយោងតាមបណ្ដាញសង្គមមួយបានចុះផ្សាយកាលពី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ថា៖ ឯកឧត្ដម អ៊ុន ចាន់ដា បានដាក់បទបញ្ជារដល់សមត្ថកិច្ចនៅតាមដងផ្លូវ ពេលត្រួតពិនិត្យឃើញមានការដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាត ត្រូវចាប់ឃាត់ភ្លាមៗបន្តែមិនទាន់បាន៧ថ្ងៃផង មេឈ្មួញឈ្មោះចាន់ ណា និងឈ្មោះ ចេង ដឹកជញ្ជូនឈើឡើងផ្អើលពេញស្រុក រវៀង និងស្រុកគូលេនខេត្តព្រះវិហារ មិនឃើញមន្ត្រីជំនាញធ្វើការបង្ក្រាបឡើយ...!!!។ ជាក់ស្ដែងនៅយប់ថ្ងៃទី១៤និង១៥ ខែមិថុនាឆ្នាំ២០១៩ ក្រុមការងារយើងក៏បានប្រទះ ឃើញសកម្មភាពក្រុមមេឈ្មួញដឹកជព្ជួានឈើខុសច្បាប់ឈ្មោះ ចាន់ ណា និង ឈ្មោះ ចេង បានធ្វើការដឹកជញ្ជូនឈើកក្រើកសារជាថ្មីក្រោយពីចេញសេចក្ដីប្រកាស់របស់ឯកឧត្ដមអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានដាក់ បព្ជាារអោយមន្រ្តីអាជ្ញាធរមានម្ថតកិច្ចនៅតាមដងផ្លូវធ្វើការបង្រ្កាបទៅលើបទល្មើសឈើខុសច្បាប់។ តាមប្រភពៈពីប្រជាពលរដ្ឋរស់នៅស្រុករវៀងនិងស្រុកគូលេន បានអោយដឹងថា៖ ក្រុមមេឈ្មួញដឹកជញ្ជូនឈើខុសច្បាប់តាមរថយន្តយីឌុក រថយន្ត កូរ៉េ រថយន្តសាំយ៉ុង គោយន្តកន្រ្ទៃយ៍ទាំងនេះ បានស្ងាត់មួយរយៈ ក្រោយពីឯកឧត្ដម អ៊ុន ចាន់ដា បានប្រកាស់អោយមន្រ្តីថ្នាក់ក្រោមបង្រ្កាបបទល្មើសឈើ ឃើញថាសង្ងាត់មួយរយៈខ្លី។ តែចំឡែកអីនៅថ្ងៃទី ១៤និង១៥ ខែឆ្នាំដ៏ដែលស្រាប់តែមានរថយន្តយីឌុក រថយន្តកូរ៉េ រថយន្តសាំយ៉ុង គោរយន្តកន្រ្ទៃយ៍ ចាប់ផ្ដើមដឹកឈើឡើងកក្រើកតែម្ដង សង្ស័យថា៖ ក្រុមមេឈ្មួញទាំងនេះមានការត្រូវរ៉ូវពីសំណាក់ មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចដែលឈើជើងតាមដងផ្លូវ និងសម្ថតកិច្ចតាម ស្រុកមួយចំនួន បានធ្វើការឃុបឃិតជាមួយក្រុមឈ្មួញដឹកឈើខុសច្បាប់ ហើយមើលទៅនោះ បានជាក្រុមមេឈ្មួញឈើឈ្មោះ ចាន់ ណា អាច ដឹកឈើចេញពីផ្លូវបំបែកស្រុកគូលេន ឆ្ពោះទៅខេត្តសៀមរាប បានយ៉ាងរលូនដូច្នះ។ ចំណែកមេឈ្មួញ ចេង វិញដឹកឈើសម្រុកចូលខេត្តយ៉ាងស្ងប់ស្ងាត់ ដូចជាគ្មានសម្ថតកិច្ចរូបណានៅក្នុងខេត្ត ធ្វើការបង្ក្រាបនោះទេ។ តើឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ លោកបានដឹងរឿងនិងទេ ក្រោយពីឯកឧត្ដមប្រកាសអោយមន្រ្តីអាជ្ញាធរមានសមត្ថកិច្ច ដែលឈជើងតាមដងផ្លូវអោយត្រួតពិនិត្យបទល្មើសឈើខុសច្បាប់ទាំងនេះមិនទាន់បាន៧ថ្ងៃផង ក្រុមមេឈ្មួញឈ្មោះចាន់ ណា និងឈ្មោះ ចេង ដឹកឈើកក្រើកពេញខេត្ត ឬមួយពាក្យពេជ្រសម្ដីរបស់ឯកឧត្ដមនិយាយទៅកាន់មន្រ្តីក្រោមឱវាទ គ្មានន័យអ្វីចំពោះលោកមន្រ្តីមួយក្តាប់តូចទាំងនេះ៕ រាយការណ៍ដោយៈ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា