រាជធានីភ្នំពេញ៖ បុរសជនជាតិអាឡឺម៉ង់ម្នាក់ត្អូញត្អែប្រាប់ប្រពន្ធថា៖ មិនស្រួលខ្លួនសូមសម្រាកមួយភ្លេតស្រាប់តែខ្យល់ គដេកស្លាប់កើយលើភ្លៅប្រពន្ធ បង្កអោយមានការភ្ញាក់ផ្អើលកាពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្មាំ២០១៩ ស្ថិតនៅចំណុចមុខ ភោជនីយដ្ឋាន និងខារ៉ាអូខេ ក្តាមស្រែ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។ សមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះ (ស្លាប់)មានឈ្មោះ មហៃ កូមីល៍ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរងរបរ រត់តាក់សុី នៅប្រទេសអាឡឺម៉ង់។ ចំណែកប្រពន្ធមានឈ្មោះ វ៉ា ផល្លា ភេទស្រី អាុយុ៤៥ មុខរបរលក់ចាប់ហួយនៅផ្ទះ អ្នកទាំងពីរស្នាក់នៅជាមួយគ្នា ក្នុងបូរីជាលី ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ តាមការរៀបរាប់ពីស្រ្តីជាប្រពន្ធជនរងគ្រោះបានអោយដឹងថា៖ រូបគាត់និងប្តីបានស្គាល់គ្នារយៈពេលជាង៣ឆ្នាំកន្លងមកហើយ ប្តីរបស់គាត់ក៍មានជម្ងឺទឹកនោមផ្អែមរាំរ៉ៃរយៈពេល២ឆ្នាំផងដែរ។ ប្រភពដដែរបានបន្តទៀតថា៖ មុនកើតហេតុរូបគាត់និិងប្តី បាននាំគ្នាជិះម៉ូតូកង់បីមួយគ្រឿងចេញពីផ្ទះគោលបំណងទៅលេងផ្ទះម្តាយ នៅក្បែរកន្លែងកើតហេតុខាងលើ លុះមកដល់ចំណុចកើតហេតុខាងលើ រូបគាត់ជាប្រពន្ធបានបបួលប្តីចូលលេងប្អូនដែលធ្វើការនៅក្នុងភោគជនីយដ្ឋានក្តាមស្រែ មួយសន្ទុះសិនរួចបានបន្តទៅលេងផ្ទះម្តាយវិញ លុះចូលដល់ ទៅខាងក្នុងប្អូនគាត់បានអោយនៅញាុំអីលេងសិនតែប្តីរបស់គាត់បានប្រាប់ថា៖ មានភ្លេងរំខានលឺៗណាស់គាត់មិនចេះនៅទេ។ បន្ទាប់ពីរប្តីរបស់បានប្រាប់ដូច្នោះរូបគាត់និងប្តីបានប្រាប់ប្នូនថាទៅលេងផ្ទះម្តាយហើយព្រោះប្តីរបស់គាត់មិននៅទេហើយក៍បាននាំគ្នាដើរចេញមកក្រៅបានប្រមាណជា៣០ម៉ែត្រ ប្តីរបស់គាត់បានប្រាប់ថា គាត់មិនស្រួលខ្លួនសូមសម្រាកបន្តិចសិនក្រោយមកក៍ដាច់ខ្យល់ស្លាប់តែម្តងទើបបង្ករអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចផ្នែកជំនាញបានធ្វើកោសលវិច្ច័យចុះមកកន្លែងកើតហេតុនិងដឹកយកសពទៅមន្ទីពេទ្យរុស្សីដើម្បីនិងប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រាយការណ៍ដោយៈ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា