ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូម្នាក់ឯង ហើយត្រូវបានរថយន្តបើកក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូ បណ្តាលអោយ បុរសខាងលើស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង០២ និង១០នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥១/៥២ ស្ថិតនៅក្នុងភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានអោយដឹងថា៖ នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាក ហុី យ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3B .6181 បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងកើត ទៅទិសខាងលិច លុះបើកបរមកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូម៉ាក់ ភីសុីអុិច (PCX) ពណ៌ខៀវ ពាក់ស្លាកលេខ ខ-ម1-9930 ដែលបើកពីកើតទៅលិចស្របទិសគ្នា។ពេលកើតហេតុភ្លាមៗនោះអ្នកបើកបររថយន្ត រត់គេចខ្លួនបាត់ ចំណែកអ្នកបើកបរម៉ូតូ មានឈ្មោះ រត្ន័ ប៉ុនណាមីន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានស្លាប់ភ្លាមៗដាច់ខ្លួនជាពីបំណែក។ ក្រោយកើតហេតុមន្ត្រីនគរបាលបានចុះអន្តរាគមន៍ ធ្វើការវាស់វែង ចំពោះមធ្យោបាយ ០២គ្រឿង បានប្រគល់អោយសមត្ថកិច្ចផ្នែក ចរាចរណ៍ខេត្តដោះស្រាយតាមនិតីវិធី ។ បច្ចុប្បន្នៈ សពបុរសខាងលើត្រូវបានសមត្ថកិច្ចប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ រាយការណ៍ដោយៈ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា