ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បន្ទាប់ពី លោក ងិន វាសនា ចុះផ្សាយព័ត៌មានរិះគន់ទៅលើ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងករណី​នាំ​ប្រេង​គេច​ពន្ធ ចូល​មក​ខេត្ត​ព្រះសីហនុ ប្រទេសកម្ពុជា ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ្ថឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ...!!!
Thu,20 June 2019 (Time 02:42 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 763នាក់)


ខេត្ត​កំពង់ឆ្នាំង ៖ បន្ទាប់ពី លោក ងិន វាសនា ជា​នាយក​ផ្សាយ​ព័ត៌មាន​ គេហទំព័រ ក្រាំងមាស បានចុះផ្សាយព័ត៌មានរិះគន់ ទៅលើ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងករណី​នាំ​ប្រេង​គេច​ពន្ធ ចូល​មក​ខេត្ត​ព្រះសីហនុ ប្រទេសកម្ពុជា មានការសូកប៉ាន់ជាថ្នូរដុល្លារ ក្នុងការបិទព័ត៌មាន ដែលបានចុះផ្សាយនាពេលថ្មីៗនេះ។ លោក ងិន វាសនា និង​សហការី​គេហទំព័រ​ ក្រាំងមាស ត្ត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនកសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ នៅរសៀលថ្ងៃទី១៩ ខែ​មិថុនា​ ឆ្នាំ២០១៩ នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​ ​សូមបញ្ជាក់ផងដែលថា៖ លោក ងិន វាសនា នាយក​ការផ្សាយ​គេហទំព័រ ក្រាំងមាស ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ធ្វើការការឃាត់ខ្លួន នៅវេលា​ម៉ោង​ប្រមាណ​ជាង​៩​ជិត​១០​ព្រឹក ថ្ងៃទី​១៩ ខែមិថុនា ក្នុងហាងកាហ្វេមួយកន្លែង ជិត​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ចាស់ ស្ថិតនៅក្នុង​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដោយ​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ និង​កំហែង​យកៗ ។ ក្នុង​​ការឃាត់ខ្លួន​ លោក ងិន វាសនា នាយក​ការផ្សាយ​គេហទំព័រ​ ក្រាំងមាស ពី​បទ​បរិហារកេរ្តិ៍ និង​កំហែង​យក តាម​ពាក្យបណ្ដឹង​របស់​មេធាវី របស់​លោក​ឧកញ៉ា​ទៀ វិចិត្រ ដែល​បាន​ចោទប្រកាន់​លើបទល្មើសខាងលើ។កងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួន លោក ងិន វាសនា ហើយ​និង​សហការី​ម្នាក់ទៀត​ឈ្មោះ ទូច ឌី​ន អាយុ​អាយុ​៥១​ឆ្នាំ​។ ធ្វើអោយមហាជនមជ្ឈដ្ឋានទៅទូទៅនៃប្រទេសកម្ពុជា បាននាំគ្នាលាន់មាត់កថា៖ ជាពិសេសរបបសិទ្ធិជាសកលវិស័យ សារព័ត៌មានគឺជាអំណាចទី៤បន្ទាប់ពីអំណាចនិតបញ្ញត្តិ និតិប្រតិបត្តិនិងអំណាចតុលាការ។ គ្រាន់តែអ្នកសារព័ត៌មាន ធ្វើការចុះផ្សាយរិះគន់ពីមន្ត្រីថ្នាក់ក្រោម និងមានងារជាឧកញ៉ា ដែលរកស៊ីនាំប្រេងគេចពន្ធ រិះគន់ក្នុងន័យស្ថាបនា ដើម្បីកែតម្រូវតែប៉ុណ្ណោះ ហើយចុះផ្សាយទៅនេះមិនបានបង្អាប់បង្អោន ឬជាន់ពន្លិចឈ្មោះបុគ្គលណាមួយឡើយ ហើយសារព័ត៌មានចុះផ្សាយទៅនៅក្នុងនាមជាព្រាបនាំសារ ជូនដល់ថ្នាក់ដឹកនាំប្រទេសកម្ពុជា បានជ្រាបជាព័ត៌មាន នៅគ្រប់រូបភាព សកម្មភាព ដែលមន្ត្រី ឬមានងារជាឧកញ៉ា មួយចំនួនតូច អាងមានរិទ្ធអំណាច ឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន និងចែកគ្នីគ្នាធ្វើមានបាន ដោយមិនបានគិតពីផលប៉ះពាល់បាត់ចំណូលថវិការបង់ពន្ធចូលរដ្ឋនោះទេ។ ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីស្អាតស្អំនៅក្នុងប្រទេសកម្ពុជា មួយចំនួន បានលើកឡើងថា៖ បើអ្នកសារព័ត៌មាន ក្នុងស្រុកធ្វើការចុះផ្សាយរិះគន់កែតម្រូវក្នុងន័យស្ថាបនា អំពី លោកឧកញ៉ា ទៀ វិចិត្រ និងមេធាវីរបស់លោក បែជា ធ្វើការចោទប្រកាន់មកលើអ្នកសារព័ត៌មាន ពីបទបរិហារកេរ្តិ៍ និងកំហែងយក ទៅវិញ មិនតែប៉ុណ្ណោះ លោកឧកញ៉ា ទៀ វិចិត្រ បានរៀបចំផែនការ ណាត់ជួបអោយលុយចំនួន២៣០០ដុល្លរ ទៅអោយអ្នកសារព័ត៌មានហើយ អាវុធហត្ថធ្វើការឃាត់ខ្លួនវាយខ្នោះតែម្តង។ ពាក់ព័ន្ធករណីចាប់អ្នកសារព័ត៌មានពីរូបខាងលើ ប្រជាពលរដ្ឋ និងមន្ត្រីរាជការមួយចំនួននៃប្រទេសកម្ពុជា "បានចោទជាសំណួរសួរថា៖ បើសិនជាយើងស្អាតស្អំម្តេចចាំបាច់ហៅអ្នកសារព័ត៌មានទៅជួបសូកប៉ាន់លុយ២៣០០ ដុល្លារ ក្រោមតុលើតុ ដើម្បីជាថ្នូរក្នុងការបិទរឿងចុះផ្សាយព័ត៌មាន មតិមហាជនបន្តថា៖ រឿងអ្វី.? ម្តេចចាំបាច់ចំណាយលុយររាប់ពាន់ដុល្លារច្រើនបែបនេះ ទៅលើអ្នកសារព័ត៌មាន ឫដូចពាក្យស្លោកពោលថា៖ "កន្ទេលធំបន្លំដេកត្រីងៀតឈ្លាតពង.!"មជ្ឈដ្ឋានទូទៅបានបន្តថា៖ បើចឹងមេននោះ អ្នកដែលសូកប៉ាន់គេ ដើម្បីបិទព័ត៌មាន មានទោសធ្ងន់ជាងគេ ពិព្រោះដើម្បីលាក់បាំងអំពើល្មើសច្បាប់របស់ខ្លួន។ ចំណែកអ្នកទទួលសំណូកសូកប៉ានត្រូវមានទោសស្រាល ព្រោះដោយសារតែ អ្នកប្រព្រឹត្តបទល្មើស សូកលុយជាថ្នូរដើម្បីអោយទំលាក់ព័ត៌មាន កំុអោយបែកធ្លាយរឿង។ ​បន្ទាប់ពី​លោក ងិន វាសនា បាន​ចុះផ្សាយ​អំពី​លោក​ឧកញ៉ា ទៀ វិចិត្រ ក្នុងករណី​នាំ​ប្រេង​គេច​ពន្ធ ចូល​មក​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា​ មកនោះ មេធាវី​លោក​ឧកញ៉ា ទៀ វិចិត្រ បាន​បង្គាប់​អោយលោក ងិន វាសនា ចុះផ្សាយ​បកស្រាយ​ឡើងវិញ ។ ប៉ុន្តែ មិនបានដឹងថា៖ លោក ងិន វាសនា បាន​បកស្រាយ​បំភ្លឺ​ឡើងវិញ ឬ​ក៏​មិន​បាន​បកស្រាយ នៅក្នុង​គេហទំព័រ​ របស់ខ្លួននោះ ដែរឬទេ ? ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មិថុនា​នេះ លោក​ងិន វាសនា ត្រូវបាន​ចាប់ខ្លួន ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង ដែល​ជា​បទល្មើស​ជាក់ស្ដែង។ មួយរយៈពេលចុងក្រោយនេះ គឺចាប់តាំងពីក្រោយបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ហើយប្រជាពលរដ្ឋនៅទូទាំងប្រទេស ២៥ ខេត្ត/ក្រុង បានអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្ររជាជនកម្ពុជា លេខរៀងទី២០ ឈ្នះភ្លូកទឹក​ភ្លូក​ដី ចំណែកអ្នកកាសែតជាច្រេីនស្ថាប័ន ត្រូវបានចោទ ប្រកាន់បទបរិហាកេរ្តិ៍ និងគំរៀមគំហែងយកកំពុងពេញនិយមពីសំណាក់អ្នកមានអំណាច មានលុយ ដែលភាគច្រេីនផ្ទុយពីការពិត។​ អ្នកកាសែតនៅតាមបណ្ដាខេត្តនានាមួយចំនួនត្រូវបានមន្ត្រីពុករលួយមួយចំនួនតូចឬជនឧក្រឹដកម្មព្រៃឈើ ឫបទល្មេីសផ្សេងៗក្នុងខេត្តនោះ ប្ដឹង​បំបាក់ស្មារតីនិងគម្រាមកម្ហែងធ្ងន់ធ្ងរ។ ជាក់ស្ដែងកន្លងមកនេះ ភ្នាក់ងារព័ត៌មាននានា ក៍ដូចជាចាងហ្វាងគេហទំព័រព័ត៌មានមួយចំនួន ត្រូវបានទទួលរងនូវការគាបសង្កត់យ៉ាងធ្ងន់ធ្ងរក្រោមរូបភាពបទកំហែងនិងប្ដឹងពីបទបរិហាក្តេរិ៏ជា​សាធារណៈជាដេីម។ បេីទោះជាមាន ច្បាប់​ស្ដីពីរបបសារព័ត៌មានយ៉ាងណាក៍ដោយ ច្បាប់នោះ បេីតាមដឹងតម្រូវឲ្យសាមីខ្លួន អាចស្នើទៅសារព័ត៌មាន​ឲ្យចុះផ្សាយកែតម្រូវនៅក្នុងរយៈពេល ៣ខែដំបូង ប្រសិនបើសាមីខ្លួនយល់ថា សារព័ត៌​មានណាមួយ បានចុះផ្សាយព័ត៌មានមិនពិតនោះ។ រាល់ព័ត៌មានរបស់លោកអ្នកមុននឹងចុះផ្សាយដែលលប៉ះពាល់បុគ្គលណាម្នាក់នោះ គួរធើ្វតាមវិជ្ជាជីវៈ(បទសម្ភាស)មុននឹងចុះផ្សាយអត្ថបទ។ គួរបញ្ជាក់ថា៖ ការចុះផ្សាយសារព័ត៌មានរបស់លោកអ្នកមុននិងទទួល ចុះផ្សាយកែ​តម្រូវពីបុគ្គលណាម្នាក់គួរណាស់តម្រូវអោយលាយលាក់ជាអក្សរ ។ បើទោះជាយ៉ាងណាក៏ដោយអ្នកកាសែតអាជីពជាច្រើននអង្គភាពរងនូវសំពាធពីរយ៉ាងកំហែងយក និងបរិហាកេរ្ត៍ដែលតែងតែប្តឹងទៅស្ថាប័នដុល្លា ដោយក្រវាត់ចោលការប្រើប្រាស់ច្បាប់ស្ដីរបបសារព័ត៌មាននៅកម្ពុជានិងមិនគោរពរដ្ឋធម្មនុញ ។ បើយោងសិទ្ធិជាសកលវិស័យសារព័ត៌មានគឺជាអំណាចទី៤​បន្ទាប់ពីអំណាចនិតិបញ្ញត្តិ និតិប្រតិបត្តិនិងអំណាចតុលាការ។ប៉ុន្តែសម្រាប់ប្រទេស​កម្ពុជាវិញ វិស័យសារព័ត៌មានត្រូវបានគេមើលឃើញថាកំពុងស្ថិតនៅការគម្រាមកំហែង នៅឡើយទេ បើទោះបីប្រមុខរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំនិងលើកកម្ពស់ ដល់វិស័យសារព​ត៌មាន ស្មើទៅនិងកែវភ្នែក ឬកញ្ចក់ឆ្លុះបញ្ចាំងដើម្បីចូលរួមក្នុងគោលនយោបាយ កំណែទម្រងស៊ីជម្រៅ ដែលមន្ត្រីក្នុងបក្សគួតែ ងូតទឹក ដុះក្អែល ឆ្លុះកញ្ចក់ និងវះ​កាត់ នោះ ។​ មានតែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប៉ុណ្ណោះដែលស្គាល់និងដឹងអំពីសុខទុក្ខលំបាករបស់អ្នកសារព័ត៌មាន សម្ដេចក៏ធ្លាប់បានលើកឡើងថា ធ្លាប់ធ្វើជាអ្នកសរសេរកាសែត រិះគន់មន្ត្រីថ្នាក់ក្រោមនាសម័យរដ្ឋកម្ពុជាផងដែរ ។​ សម្តេចតេជោបន្តមានប្រសាសន៍ថា៖អ្នកកាសែត គឺជាក្រុមពួកឆ្លុះ កង្កែប អាហ្នឹង !វាអត់មានប្រាក់ខែទេ​មានតែប្រាក់ឃើញចឹងកាំម៉ូរ៉ា គឺជាពន្លឺភ្លើងឆ្លុះឃើញនូវភាពប្រកតី និងមិនប្រកតីប៉ុណ្ណោះ។​ ដោយឡែកបើគេក្រឡេកទៅមើលជ្រុងមួយក្នុងព្រះរាជាណាចក្រកម្ពុជាឯណោះវិញ ​អ្នកកាសែតគឺជាឆ្អឹងទទឹងករបស់មន្ត្រីប្រព្រឹត្តអំពើពុករលួយមួយចំនួនតូច និងក្រុមឈ្មួញរកស៊ីសង្គមងងឹត ។​ ​តាមរយៈមេក្បាច់គុនចំនួន៤ ដែលមន្ត្រីក្នុងតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌គឺ បញ្ចេះចម្លើយ ដឹកមុខចម្លើយ លួងលោមចម្លើយ និង​បង្ខំចម្លើយ ដែលពួកគេខិតខំ​រិះរកគ្រប់ល្បិចកលនិងមធ្យោបាយផ្សេង​ទៀតៗ ដើម្បីប្ដឹងដាក់បន្ទុកដូចជាបណ្ដឹងបទបរិហាកេរ្តិ៍ និងការគម្រាម កំហែង ជាដើម។ ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការឮ និងអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ទាំងមូល សូមសំណូមពរដល់ ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ សូមមេត្តាស្រាវជ្រាវដាក់ការស៊ើបអង្កេតអោយបានស៊ីជម្រៅក្នុងរឿងសូកប៉ាន់លុយ២៣០០ដុល្លារទៅអោយអ្នកសារព័ត៌មានពីរូបខាងលើនេះផងទាន !៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1082 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5990 នាក់
ខែនេះ :
19211 នាក់
3 ខែនេះ :
71109 នាក់
សរុប :
1559278 នាក់