ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ បង្រ្កាបរថយន្ត១គ្រឿងដឹកជញ្ជូននាំផលិតផលគ្រឿងក្នុងជ្រូកជាងកន្លះតោន​...!!!
Fri,21 June 2019 (Time 09:49 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 759នាក់)


នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ បង្រ្កាបរថយន្ត១គ្រឿងដឹកជញ្ជូននាំផលិតផលគ្រឿងក្នុងជ្រូកជាងកន្លះតោន​...!!! ខេត្តបន្ទាយមានជ័យ៖ គ្រឿងក្នុងជ្រូកជាងកន្លះតោនដែលដឹកក ពីប្រទេសថៃចូលមកកម្ពុជាខូចគុណភាពខុសច្បាប់ផ្ទុកតាមរថយន្តតួរីស១គ្រឿងនាំពីប្រទេសថៃចូលមកកម្ពុជា ខូចគុណភាពត្រូវបានកម្លាំងនគរបាលការិយាល័យបរឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ បង្រ្កាបនិងឃាត់ខ្លួនអ្នកបើករថយន្ត១នាក់បញ្ជូនមកកាន់ស្នងការដ្ឋានគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យនិងចាត់ការតាមផ្លូវច្បាប់។ បង្រ្កាបរថយន្តដឹកផលិតផលគ្រឿងជ្រូកខូចគុណភាពធ្វើឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ វេលាម៉ោង៤និង៣០ នាទីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ក្រោមការដឹកនាំកម្លាំងបង្រ្កាបផ្ទាល់ដោយស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ។ លោកស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ចលោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ប្រាប់ឱ្យដឹងថា ការបង្រ្កាបរថយន្តម៉ាកtoyota alphard ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ ២B ៦៧៧៩ អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យដើម្បីទប់ស្កាត់នៃការនាំចូលផលិតផលម្ហូបអាហារខូចគុណភាពខុសច្បាប់ បង្កគ្រោះថ្នាក់សុខភាពប្រជាពលរដ្ឋខ្មែរ។ ក្រោយពីមានប្រជាពលរដ្ឋ ប្តឹងរាយការណ៍មកថាមានរថយន្ត១គ្រឿង បានលួចដឹកផ្ទុកផលិតផលគ្រឿងក្នុងជ្រូកខូចគុណភាពចេញពី ក្រុងប៉ោយប៉ែត ដើម្បីឆ្ពោះទៅរាជធានីភ្នំពេញ។ លោកស្នងការរងប្រាប់អោយដឹងទៀតថា៖ ការត្រួតពិនិត្យជាក់ស្តែងការនាំចូលផលិតផលគ្រឿងក្នុងជ្រូកទាំងនោះគ្មានច្បាប់លិខិត អនុញ្ញាតអោយនាំចូល និងគ្មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញនោះឡើយ។ ផលិតផលគ្រឿងក្នុងជ្រូកសរុប១២កេស ស្មើនិង៥៧២គីឡូក្រាម។ ក្នុងនោះមានពោះជ្រូក២០០គីឡូក្រាម,ត្រចៀកជ្រូក១៨០ គីឡូក្រាម,បេះដូងជ្រូក១៥០គីឡូក្រាម, ឆ្អឹងជំនីជ្រូក២២គីឡូក្រាម និងពោះវៀនធំ២០គីឡូក្រាម។ លោកស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ចលោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ប្រាប់អោយដឹងទៀតថា៖ បើតាមចម្លើយសារភាពពីអ្នកបើកបររថយន្តឈ្មោះ គូ លាងចិន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ប្រាប់សមត្តកិច្ចថា រូបគេប្រកប មុខរបរអ្នករត់តាក់ស៊ី ទើបតែស៊ីឈ្នួលដឹកផលិតផលគ្រឿក្នុងជ្រូកលើកទី១ អោយថៅកែនៅភ្នំពេញស៊ីឈ្នួលដឹក១កេស២៥០០០រៀល ដោយមិនដឹងថាផលិតផលគ្រឿងក្នុងជ្រូកមានច្បាប់រឺអត់ច្បាប់នោះទេ។ លោកស្នងការរងបញ្ជាក់អោយដឹងទៀតថា៖ផលិតផលគ្រឿងក្នុងជ្រូកជាងកន្លះតោនរងចាំប្រគលអោយមន្រ្តីជំនាញកាំកុងត្រូលចុះមកធ្វើតេស្ថពិនិត្យក្រែងមានការលាយផ្សំនូវសារធាតុគីមី និងសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីយកទៅដុតកំទេចចោល៕ ដោយៈលោក ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1157 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6469 នាក់
ខែនេះ :
22307 នាក់
3 ខែនេះ :
76926 នាក់
សរុប :
1660853 នាក់